យ៉ាអួ មានកាល់ស្យូម និងប្រូតេអ៊ីន ដែលផ្តល់ប្រយោជន៍ចំពោះសុខភាព អាចជួយឱ្យក្រពះអាហារនិងពោះវៀន ធ្វើការបានល្អ និងបង្កើនប្រសិទ្ធភាពការរំលាយ និងការបឺតស្រូបសារធាតុអាហារបានល្អ ថែមទាំងជួយបង្គារជំងឺផ្សេងៗ ផងដែរ…
-យ៉ាអួ ជួយបំបាត់ក្លិនមាត់ ធ្មេញពុក និងជំងឺអញ្ចញ ៖
ការជ្រើសទទួលទានយ៉ាអួ គ្មានជាតិស្ករ អាចជួយបន្ថយ និងបង្ការក្លិនមាត់ ព្រោះបាក់តេរីលេកតូបាស៊ីលឡាស់ និងស្ត្រេបតូខស់ខាស់ បំផ្លាញបរិមាណអ៊ីដ្រូហ្សែនស៊ុលផាត ដែលជាដើមហេតុនៃ អាការក្លិនមាត់។
-យ៉ាអួ ងាយរំលាយជាងទឹកដោះគោ ៖
ព្រោះស្ករ លេកតូស នៅក្នុងទឹកដោះគោ មិនអាចរំលាយបាន តែប្រសិនទទួលទានយ៉ាអួ នឹងមិនមានបញ្ហារឿងរាករូស នោះទេ។
-យ៉ាអួ ងាយរំលាយ ៖
ព្រោះស្ករលេកតូស ជាផ្នែកសំខាន់ ដែលធ្វើឱ្យ អាល់លែរហ្ស៊ីទឹកដោះគោ ឬរាករូស ត្រូវប្តូរជាអាស៊ីដលេកតូស ដែលងាយ រំលាយ។ ក្រៅពីនេះ បាក់តេរីក្នុងយ៉ាអួ មានអង់ហ្ស៊ីម ជួយរំលាយប្រូតេអ៊ីន ទឹកដោះគោ ខេស៊ីន ជាប្រូតេអ៊ីនពិបាករំលាយ ធ្វើឱ្យរាងកាយបឺតស្រូបបានងាយ ឡើង បន្ថយបញ្ហាអាល់លែរហ្ស៊ី ចំពោះស្ករលេកតូស និងប្រូតេអ៊ីនខេស៊ីន។
-បង្ការជំងឺមហារីក ៖
ព្រោះលេកតូបាស៊ីឡាស់ អាចចាប់សារធាតុបង្កជំងឺ មហារីកបាន និងជួយរារាំងពពួកបាក់តេរីក្នុងពោះវៀន ដែលបង្កើតសារធាតុ នីត្រាត ជាសារធាតុបង្កជំងឺមហារីកមួយប្រភេទ។
-ជួយបង្ការជំងឺសរសៃឈាមបេះដូង ៖
ព្រោះលេកតូបាស៊ីឡាស់ ក្នុងយ៉ាអួ ជួយគ្រប់គ្រងបរិមាណកូលេស្តេរ៉ូល និងទ្រីគ្លីសេរីដ ក្នុងឈាម ជាមូលហេតុនៃជំងឺសរសៃឈាមបេះដូងបាន។
-ជួយឱ្យរាងកាយបឺតស្រូបកាល់ស្យូម ៖
អាស៊ីដលេកទិកក្នុង ទឹកដោះគោជូរ និងយ៉ាអួ ជួយឱ្យការរំលាយកាល់ស្យូមក្នុង ទឹកដោះគោបានស្រួល។
-កែអាការរាករូស ៖
អ្នកដែលរាករូស ព្រោះមាន បាក់តេរីអតិសុខុមប្រាណក្នុងពោះវៀន តែបាក់តេរីអតិសុខុមប្រាណ ក្នុងយ៉ាអួ កើតមកដើម្បីសម្លាប់មេរោគគ្រប់ប្រភេទ។ ដូច្នេះ ការទទួលទានយ៉ាអួ ធ្វើឱ្យអាការរាករូសធូរស្បើយយ៉ាងរហ័ស។
-មានវីតាមីន ៖
ជាពិសេសវីតាមីនរ៉ៃបូផ្លាវីន ឬវីតាមីន ព១ និងវីតាមីន គ ក្នុងទឹកដោះគោជូរ ឬយ៉ាអូ ជួយសំយោគ វីតាមីន ក្នុងពោះវៀន។
-បង្ការដំបៅក្នុងក្រពះ ៖
លេកតូបាស៊ីឡាស់ ជួយរារាំងការរីក លូតលាស់ នៃអតិសុខុមប្រាណជាមូលហេតុនៃជំងឺដំបៅក្រពះបាន ជាង ៩០%។
-ជួយឱ្យប្រព័ន្ធរាងកាយរឹងមាំ ៖
ការសិក្សាស្រាវជ្រាវបង្ហាញ ថា ការទទួលទានយ៉ាអួរាល់ថ្ងៃ ជួយបង្ការការឆ្លងមេរោគក្នុង រាងកាយ។ ដូច្នេះ ប្រូប៉ៃអូទិក សំខាន់ណាស់ ព្រោះវាជួយជំរុញ ប្រព័ន្ធការពាររាងកាយ រហូតដល់កម្រិតកោសិកា ទើបក្នុង ការបង្ការមេរោគ ប៉ារ៉ាស៊ីត និងមហារីក ជួយឱ្យមានអាយុ វែងឡើងផងដែរ៕