Tuesday, February 25, 2025
Homeព័ត៌មានជាតិរបស់ក្នុងបន្ទប់គេងបំផ្លាញការគេង

របស់ក្នុងបន្ទប់គេងបំផ្លាញការគេង

បន្ទប់គេង ជាកន្លែងដែលអ្នកគួរបានគេងលក់ស្កប់ស្កល់ ដើម្បីពេលក្រោកឡើងមកស្រស់ស្រាយ។ ប៉ុន្តែ មានមនុស្សមិនតិចទេ ដែលមិនអាចគេងលក់ស្កប់ស្កល់។ មូលហេតុ អាចមកពីសភាពរាងកាយ អារម្មណ៍ភាពតានតឹង និងវត្ថុមួយចំនួន ដែលជះឥទ្ធិពល និងបំផ្លាញការគេងលក់របស់អ្នកបាន…

  • បច្ចេកវិទ្យា ៖ ទូរស័ព្ទទំនើប ទូរទស្សន៍ ថេបឡេត ពន្លឺពីអេក្រង់បច្ចេកវិទ្យា ទាំងនេះ អាចធ្វើឱ្យការផលិតសារធាតុមេឡាថូនីន ដែលជះឥទ្ធិពលដល់ការគេង លក់របស់អ្នកធ្វើការថយចុះ ទើបវាធ្វើឱ្យអ្នកពិបាកគេងលក់។
  • ភួយក្រាស់ពេក ៖ ការពិត ភួយធ្វើឱ្យរាងកាយកក់ក្តៅ និងងាយគេងលក់។ ប៉ុន្តែ ប្រសិនភួយក្រាស់ឬធ្ងន់ពេក អាចនាំឱ្យសីតុណ្ហភាពរាងកាយខ្ពស់ និង ជះផលមិនល្អចំពោះការគេង។
  • ពណ៌ជញ្ជាំង ៖ ប្រសិនជញ្ជាំងបន្ទប់គេងជាពណ៌ក្រហម ពណ៌ស្វាយ ពណ៌ប្រផេះ ពណ៌ត្នោត ឬពណ៌មាស។ ពណ៌ទាំងនេះ អាចជះឥទ្ធិពលចំពោះ ការគេងលក់។ ពណ៌បន្ទប់ ដែលសមស្រប អាចជួយដល់ការគេងលក់ស្កប់ស្កល់ គឺពណ៌ខៀវផ្ទៃមេឃ។
  • នាឡិការោទិ៍ ៖ ទោះបីដឹងថា ការបានពេលគេងបន្ថែម ក្រោយពីចុច នាឡិកាបន្ថែម ១៥នាទី ជាអារម្មណ៍ល្អៗ ប៉ុន្តែការពិត ជាការបែងចែកចំណែក ការគេងលក់ដែលមានគុណភាព ធ្វើឱ្យអ្នកមានអារម្មណ៍នឿយហត់ជាងការ គេងលក់ និងក្រោកមកភ្លាមៗ ទៅទៀត។
  • ពូក ៖ មានផលអាក្រក់ចំពោះការគេងលក់ និងបង្កអាការឈឺខ្នង។ ដូច្នេះ គួរប្តូរពូក រាល់ ៨-១០ឆ្នាំម្តង។
  • សាកថ្ម ៖ ការសាកថ្មឧបករណ៍ណាក៏ដោយ ដែលមានពន្លឺពណ៌ផ្ទៃមេឃ ឬពណ៌សុទ្ធតែរំខានដល់ការគេងលក់បាន។

  • សំរាម ៖ ប្រសិនបន្ទប់គេងមានសំរាម តែងផ្តល់ផលមិនល្អដល់ការគេងលក់។
  • ខ្នើយ ៖ បើប្រើខ្នើយដែលមិនមានគុណភាព មិនថាទន់ ឬរឹងពេកវានឹង ធ្វើឱ្យកើតអាការឈឺសាច់ដុំ ដែលអាចនាំឱ្យឈឺខ្នងបាន។ ដូច្នេះ គួរចំណាយ ប្រាក់ទិញខ្នើយមានគុណភាពល្អមកប្រើល្អជាង។
  • សត្វចិញ្ចឹម ៖ អ្នកដែលតែងយកសត្វចិញ្ចឹមទៅគេងជាមួយ ភាគច្រើន គេងលក់មិនស្កប់។ ដូច្នេះ គួរឱ្យសត្វចិញ្ចឹម មានកន្លែងរស់នៅដាច់ដោយឡែក។
  • អ្នកដែលគេងជាមួយ ៖ សំឡេងស្រមុក ឬការដណ្តើមភួយគ្នា ក៏អាចធ្វើ ឱ្យគេងមិនស្កប់ដែរ។ ដូច្នេះ គួរពិចារណារឿងការជ្រើសគ្រែគេង គួរមានទំហំធំ ភួយក៏គួរមានគ្រប់គ្នា ដើម្បីឱ្យការគេងមានគុណភាព គ្មានការរំខាន ៕

RELATED ARTICLES