Tuesday, February 25, 2025
Homeព័ត៌មានជាតិរមៀត និងរុក្ខជាតិស៊ីលីម៉ារីន ព្យាបាលមហារីកពោះវៀន

រមៀត និងរុក្ខជាតិស៊ីលីម៉ារីន ព្យាបាលមហារីកពោះវៀន

ព្រឹត្តិបត្រជំងឺមហារីកកាលពីពេលថ្មីៗកន្លងទៅនេះ បានចេញផ្សាយអត្ថបទសិក្សាស្រាវជ្រាវមួយ ដែលបង្ហាញពីប្រសិទ្ធភាពព្យាបាលរបស់សមាសធាតុប្រឆាំងអុកស៊ីដកម្មពីរប្រភេទ ទៅលើជំងឺមហារីកពោះវៀន។ រមៀតនិងរុក្ខជាតិម៉្យាង ដែលមានផ្កាពណ៌ស្វាយ ស្លឹកបន្លា ឈ្មោះ ស៊ីលីម៉ារីន (Silymarin) ត្រូវបានគេអះអាងថា មានប្រសិទ្ធភាពព្យាបាលជំងឺមហារីកពោះវៀន នៅពេលត្រូវបានប្រើរួមបញ្ចូលគ្នា។

ក្នុងការពិសោធន៍អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Saint Louis University នៅសហរដ្ឋអាមេរិក បានរកឃើញថា កោសិកាមហារីកពោះវៀន ត្រូវបានបញ្ឈប់ការកកើត និងឆ្លងរាលដាល ហើយការងាប់នៃកោសិការបស់វាបានកើនឡើងកាន់តែច្រើន ខណៈប៉ះនឹងសមាសធាតុធម្មជាតិ២ប្រភេទ ចម្រាញ់ពី មើមរមៀត និងរុក្ខជាតិស៊ីលីម៉ារីន។

យ៉ាងណាក៏ដោយ លទ្ធផលលើកនេះ ស្ថិតក្នុងជំហានបឋមនៅឡើយ ពោលគឺការពិសោធន៍ ត្រូវបានធ្វើក្នុងលក្ខខណ្ឌសិប្បនិម្មិត។ ការធ្វើតេស្តទៅលើសត្វ ឬ មនុស្ស ចាំបាច់ត្រូវធ្វើនៅពេលក្រោយ។

សូមបញ្ជាក់ថា ការស្រាវជ្រាវជាច្រើននាពេលកន្លងមក បានរកឃើញអត្ថប្រយោជន៍ផ្នែកសុខភាពមួយចំនួនរបស់រមៀត ក្នុងនោះរួមមានប្រឆាំងនឹងការរលាក បញ្ចុះ កម្រិតខ្លាញ់ Triglyceride លើកកម្ពស់សុខភាពមុខងារ យល់ដឹង តាមរយៈការបំផ្លាញចោលការវិវឌ្ឍន៍ទៅមុខរបស់ជំងឺភ្លេចភ្លាំង និងជំងឺរញីរញ័រ (Parkinson’s)។ ចំណែករុក្ខជាតិស៊ីលីម៉ារីនវិញ ផ្តល់អត្ថប្រយោជន៍ ព្យាបាលថ្លើម ៕

RELATED ARTICLES