Saturday, November 30, 2024
Homeព័ត៌មានជាតិវិធីបន្ថយកាឡូរី

វិធីបន្ថយកាឡូរី

កាឡូរីដែលច្រើនលើស នាំមកនូវជាតិខ្លាញ់កើនឡើង និងបណ្តាលឲ្យធាត់ឡើងទម្ងន់ខ្លួន ព្រមទាំងជំងឺតម្កាត់ផ្សេង។ វិធីខាងក្រោមនេះ នឹងជួយឲ្យអ្នកអាចកាត់បន្ថយកាឡូរីបានជិត១០០កាឡូរី…

-ពេលចៀនពងទា ត្រូវថែមបន្លែស្រស់ចូល ដូចជា ខ្ទឹមបារាំង ប៉េងប៉ោះ ផ្សិត ហើយចៀន ដោយប្រើទឹកជំនួសខ្លាញ់ និងធ្វើឱ្យឆាប់ឆ្អែត។

-ប្តូរពីបាយអង្ករស្រិត មកជាបាយអង្ករសំរូបវិញម្តង និងប្តូរពីនំប៉័ងធម្មតា មកជានំប៉័ងហូលវីតជំនួសវិញ ព្រោះកាកសរសៃអាហារក្នុងអង្ករសំរូប និងនំប៉័ងហូលវីត ជួយសម្រួលការបន្ទោបង់ ធ្វើឱ្យទម្ងន់ខ្លួនស្រកចុះបាន។

-ឈប់ទទួលទាននំប៉័ងជាមួយប័រ នឹងជួយកម្ចាត់បរិមាណកាឡូរី បាន ដល់ទៅ ៧៥កាឡូរី ក្នុងនំប៉័ង ១ចំណិត។

-បើដាក់ស្ករក្នុងតែឬកាហ្វេ គួរប្តូរមកជាសារធាតុផ្តល់ជាតិផ្អែមជំនួសវិញ អាចបន្ថយបាន ៣២កាឡូរី។ ប្រើទឹកដោះគោគ្មានជាតិខ្លាញ់ជំនួសម្សៅ ទឹកដោះគោ (Coffeemate សម្រាប់ដាក់ក្នុងកាហ្វេ) ឬដាក់ស្ករសត្រឹមពាក់កន្លះកញ្ចប់ ឬបន្ថយបរិមាណស្ករសពី ២ស្លាបព្រាកាហ្វេ មកជា១ ស្លាបព្រាកាហ្វេ នឹងអាចបន្ថយបាន ១៥កាឡូរី។

-ទទួលទានអាហារពេលព្រឹកដែលផ្តល់ថាមពលតិច ដូចជា សម្លដាក់តៅហ៊ូ ឬឆាបន្លែដាក់សាច់សត្វមិនជាប់ខ្លាញ់។ អាហារក្នុងមួយពេលអនុញ្ញាតឱ្យមានអាហារប្រភេទបំពង ឬឆាត្រឹមតែ ១មុខប៉ុណ្ណោះ។

-ទទួលទានបាយតិចជាង ១វែក អាចបន្ថយបាន ៨០កាឡូរី។ បើអាចបន្ថយ បានទាំង ៣ពេល នឹងអាចបន្ថយបាន ២៤០កាឡូរី។

-ពេលទទួលទានញ៉ាំបន្លែ បន្ថយបរិមាណទឹកញាំ ១ស្លាបព្រាបាយ នឹងបន្ថយកាឡូរីបាន ៦០កាឡូរី។ បើបន្ថយបរិមាណទឹកញាំប្រភេទទឹកថ្លា ថយចុះ ១ស្លាបព្រា នឹងអាចបន្ថយកាឡូរីបាន ៤៥កាឡូរីទៀត។

-ប្តូរកែវដែលដាក់ទឹកផ្លែឈើឱ្យមានទំហំតូច ឬបើទទួលទានទឹកផ្លែឈើប្រអប់ គួរប្តូរពីប្រអប់ទំហំ ២៥០សេសេ មកជា ២០០សេសេ ជំនួសវិញ ៕

 

 

 

RELATED ARTICLES