Saturday, November 30, 2024
Homeព័ត៌មានជាតិមូលហេតុធ្វើឲ្យស្ត្រីជ្រុះសក់

មូលហេតុធ្វើឲ្យស្ត្រីជ្រុះសក់

បើនិយាយដល់បញ្ហាសក់ជ្រុះរហូតក្បាលតម្ពែក ស្ត្រីមួយចំនួនអាចគិតថា ជារឿងឆ្ងាយពីខ្លួន។ ប៉ុន្តែ កុំទាន់អាលអរ ព្រោះស្ត្រីខ្លះ ក៏អាចកើតបញ្ហាក្បាលតម្ពែកដែរ។ ដូច្នេះ បើមិនចង់ឱ្យក្បាលតម្ពែក គួរចៀសវាងមូលហេតុដូចតទៅនេះ ៖

-កង្វះជាតិដែក ៖

អាចនាំឱ្យកើតភាវៈខ្វះឈាម និងជាមូលហេតុឱ្យសក់ជ្រុះ រហូតក្បាលតម្ពែកបាន។ យកល្អ គួរជ្រើសទទួលទានអាហារ ដែលមានជាតិដែកឱ្យច្រើន ឬរកវីតាមីន ជាតិដែកមកលេប។

-ភាពតានតឹង ៖

ប្រសិនអំឡុងពេលនេះ អ្នកជួបប្រទះបញ្ហាច្រើនក្នុងជីវិត វាមិនត្រឹមតែប៉ះពាល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលហេតុ ធ្វើឱ្យសក់ជ្រុះទៀតផង។ ដូច្នេះ គួរបន្ធូរអារម្មណ៍ឱ្យស្រស់ថ្លា។

-ចងសក់តឹងពេក ៖

ក៏ជាមូលហេតុធ្វើឱ្យសក់ជ្រុះ រហូតតម្ពែកបានដែរ។ វិធីដែលល្អ គួរចងសក់ធូរល្មមកុំឱ្យតឹងពេក។

-ថ្នាំពន្យារកំណើត ៖

ដែលមានអេនត្រូចេន (Androgen) ខ្ពស់ ជាមូលហេតុនៃការជ្រុះសក់ និងតម្ពែក។ ក្រៅពីនេះ ប្រសិនមានបញ្ហាពាក់ព័ន្ធនឹងក្រពេញទីរ៉ូអ៊ីដ គីសក្នុងសម្បុកពង ឬមានផ្ទៃពោះ ក៏ធ្វើឱ្យសក់ជ្រុះច្រើនដូចគ្នា។

-ឆ្លងមេរោគផ្សិត ៖

ប្រសិនស្បែកក្បាលឆ្លងមេរោគផ្សិត មិនត្រឹមតែគួរឱ្យរំខានទេ ប៉ុន្តែវាក៏ជាមូលហេតុ ដែលធ្វើឱ្យសក់ជ្រុះទៀតផង។ ដូច្នេះ គួរប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីទទួលការព្យាបាលឱ្យជាសះស្បើយនោះ ទើបសរសៃសក់ នឹងប្រែជាមានសុខភាពល្អវិញមិនខាន៕

RELATED ARTICLES