Monday, July 21, 2025
Homeព័ត៌មានជាតិបែកថ្នាំឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ ទាំងរំលងអធ្រាត្រ

បែកថ្នាំឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ ទាំងរំលងអធ្រាត្រ

ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ​ បានឡើង​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋផ្លោះ​ពី​មួយ​ទៅ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពីវេលា​ម៉ោង​១និង​៣០នាទី រំលងអាធ្រាត្រ​ ឈានចូលថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នៅផ្លូវ​បេតុង​ ភូមិ​ឬស្សី​៣​ សង្កាត់​ស្ទឹង​មានជ័យ​  ខណ្ឌ​មានជ័យ​ ។

​តាមសម្តី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​ មុនពេលកើតហេតុ​ ពួក​គាត់​កំពុង​តែ​សម្រាន្ត​លង់​លក់ ខណៈ​ពេល​នោះ​ក៍ស្រាប់តែ​លឺសំឡេង​សំរឹប​ជើង​លើដំបូល​ផ្ទះ​របស់​ពួក​គាត់​  ស្របពេល​នោះ​ដែរ​ ពួក​គាត់​កបាននាំគ្នា​បើកទ្វារ​ផ្ទះ​ចេញមកក្រៅ​ រក​មើល​ ក៏ស្រាប់​តែ​ឃើញ​​បុរសម្នាក់មិន​​ស្គាល់​អត្តសញ្ញាណបាន​ឡើង​លើដំបូលផ្ទះ​ ទាំង​សភាព​ភ័យ​ស្លន់​ស្លោ​ ស្រែក​រវើរវាយ​  រួច​ហើយ​បានផ្លោះ​ពី​ដំបូល​ផ្ទះ​មួយទៅដំបូល​ផ្ទះ​មួយ​  ឃើញ​ដូច្នេះ​ពួកគេ​បានហៅ​ឲ្យចុះ​ តែ​បុរស​រូបនោះ​មិន​ព្រម​ចុះ​នោះ​ទេ​  ឃើញ​សភាព​ដូចនេះ​ ពួកគាត់​បានរាយការណ៍៍ទៅដល់​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ ​ឲ្យ​ចុះទៅមើល​ ។ លុះ​ដល់​សមត្ថកិច្ច​ទៅ​ដល់ ​បាននិយាយ​លួងលោម ​​ទើប​បុរស​រូបនោះ​ព្រម​ចុះ​មកក្រោម​វិញ​ទាំង​សភាព​ភ័យ​ស្លន់​ស្លោ​ រួចហើយ​ក៍បាននាំខ្លួន​បុរស​រូបនោះ​ មកធ្វើ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៕

RELATED ARTICLES