សម្រាប់អ្នកមានបញ្ហាក្តៅក្នុង បើសិនមិនចង់ប្រើប្រាស់ថ្នាំបញ្ចុះកម្តៅ គួរងាកមកទទួលទានផ្លែឈើ ព្រោះផ្លែឈើមួយចំនួន អាចបញ្ចុះកម្តៅ បានយ៉ាងមានប្រសិទ្ធភាព។
ផ្លែសេដា
- ហាន់ជាចំណិតហើយដាក់ក្លាស្សេឱ្យត្រជាក់ ឬទទួលទានលាយជាមួយការ៉េម។ វាមានវីតាមីន A ជួយបំប៉នខ្សែភ្នែក និងវីតាមីន C ធ្វើឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ មិនងាយផ្តាសាយ។
- បន្ថយអាការហឺត ក្អក និងសម្ពាធឈាមផងដែរ។
- មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីឈ្មោះ បេតាឃ្រីបតូសេនធីន ជួយបំប៉ន បេះដូង និងក្រពះ។
- ការពារមិនឱ្យកោសិការងការបំផ្លាញ បើឧស្សាហ៍ទទួលទាន ស្បែកមិនសូវជ្រួញឡើយ។
- មានអំបិលរ៉ែ ល្អចំពោះខួរក្បាល ព្រោះបើមានសារធាតុពពួកនេះតិចពេក ខួរក្បាលនឹងធ្វើការយឺតជាងមុន ឯសមាធិក៏ខ្លី គិតអ្វីក៏មិនចេញ។
ផ្លែសារី
- ជាផ្លែឈើដែលជនជាតិចិននិយមទទួលទាន ដើម្បីព្យាបាលក្តៅក្នុង ព្រោះមានជាតិទឹកច្រើន កែបញ្ហារាងកាយខ្វះជាតិទឹក ល្អសម្រាប់អ្នកនៅកណ្តាលថ្ងៃយូរ។
- មានសារធាតុអាហារល¥²ជាច្រើន ដូចជា បេតាការ៉ូទីន វីតាមីន C វីតាមីន K កាល់ស្យូម ផូស្វ័រ ធាតុដែក និងកាកអាហារយ៉ាងច្រើន។
- អាចព្យាបាលជំងឺទឹកនោមផ្អែម បន្ថយអាការទល់លាមក បន្ថយការប្រឈមនឹង ការកើតមហារីកពោះវៀនធំ ជំរុញការធ្វើការរបស់តម្រងនោម និងបន្ថយសម្ពាធឈាម។
ត្រសក់ស្រូវ
- មានសារធាតុប៉ូតាសស្យូម ជួយឱ្យរាងកាយស្រស់ស្រាយ បំបាត់ភាពនឿយហត់ ហើយខួរក្បាលស្រស់ស្រាយទ្វេឡើង។
- មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី វីតាមីន C វីតាមីន A បេតាការ៉ូទីន កាល់ស្យូម ផូស្វ័រ តែមានជាតិខ្លាញ់តិច ទោះទទួលទានយ៉ាងណាក៏មិនធាត់ឡើយ។
- ទទួលទានត្រសក់ស្រូវ អាចជួយបន្ថយភាពតានតឹង ព្រោះវាមានអង់ហ្ស៊ីមមួយប្រភេទដែលអាចបន្ថយការផលិតអ័រម៉ូនតានតឹងក្នុងរាងកាយ។ ដូចនេះ បើមានអារម្មណ៍មិនល្អ អាចរកត្រសក់ស្រូវមកទទួលទាន ដើម្បីឱ្យខួរក្បាលស្រស់ស្រាយមានកម្លាំង បំពេញការងារបន្តទៀតពេញមួយថ្ងៃ ៕