Wednesday, February 26, 2025
Homeព័ត៌មានជាតិដំឡូងដុតបង្ការមហារីកពោះវៀន

ដំឡូងដុតបង្ការមហារីកពោះវៀន

ដោយសារតែការទទួលទានដំឡូងដុត កំពុងមានការពេញនិយមយ៉ាងខ្លាំង ទើបក្រុមអ្នកវិទ្យាសាស្ត្រនៅសាកល វិទ្យាល័យ Pennsylvania State បានដុតដំឡូងពណ៌ស្វាយ ដើម្បីធ្វើការពិសោធន៍។

ការពិសោធន៍បឋមបានបង្ហាញថា ដំឡូងរួមទាំងប៉េងប៉ោះពណ៌ស្វាយ មានម្សៅស៊ាំម៉្យាង ដែលជួយដល់ក្រុមបាក់តេរីល្អក្នុងពោះវៀន។

លោក ចៃរ៉ាម វ៉ានណាម៉ាឡា (Jairam KP Vanamala) បានឱ្យដឹងថា បាក់តេរីពោះវៀនដែលបានស៊ីម្សៅនេះ អាចបំប្លែវាទៅជាអាស៊ីដ ខ្លាញ់ល្អ ដូចជា អាស៊ីដបូទីរិក (Butyric Acid) ដែលគ្រប់គ្រងមុខងារភាពស៊ាំនៅក្នុងពោះវៀន បង្ការការរលាករ៉ាំរ៉ៃ និងជួយបំផ្លាញកោសិកាមហារីក។

ក្នុងការសិក្សា អ្នកស្រាវជ្រាវបានសង្កេតឃើញថា ម្សៅប៉េងប៉ោះដុត បានរារាំងការរាលដាលនៃកោសិកាមហារីកពោះវៀនធំ ហើយក្នុងករណីខ្លះ បានសម្លាប់ពួកវាទាំងស្រុងទៀតផង។

ក្នុងការពិសោធន៍ កណ្តុរកើតមហារីកពោះវៀនធំ ដែលស៊ីប៉េងប៉ោះ ឃើញថា បានទទួលលទ្ធផលស្រដៀងគ្នានេះ។ សម្រាប់មនុស្ស ក្រុមស្រាវជ្រាវណែនាំឱ្យទទួលទានដំឡូងពណ៌ស្វាយប្រភេទខ្នាតល្មម ជាអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច និងប្រភេទខ្នាតធំមួយមើមក្នុងមួយថ្ងៃ ៕

RELATED ARTICLES