Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិUN ប្រជាជនម៉ាឡាវី ៦,៥លាននាក់ ត្រូវការជំនួយស្បៀង អាហារជាបន្ទាន់

UN ប្រជាជនម៉ាឡាវី ៦,៥លាននាក់ ត្រូវការជំនួយស្បៀង អាហារជាបន្ទាន់

ម៉ាឡាវី៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq បានថ្លែងប្រាប់ អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថាមានប្រជាជន៦,៥លាន នាក់ក្នុងប្រទេសម៉ាឡាវី ឬស្មើនឹង៤០% នៃអត្រាប្រជាជនរបស់ ប្រទេសនេះ ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ដោយសារតែមហន្តរាយដែលប៉ះពាល់ ដោយបាតុភូតធម្មជាតិ El Nino ។

ចំណែកលោកស្រី Ertharin Cousin នាយកប្រតិបត្តិកម្មវិធី ស្បៀងអាហារពិភព លោកគឺ កំពុងស្ថិត នៅក្នុងប្រទេស ម៉ាឡាវីសប្តាហ៍ ដើម្បីឃ្លាំមើលដោយផ្ទាល់ អំពីផលប៉ះពាល់នៃគ្រោះ មហន្តរាយ បាតុភូតធម្មជាតិដែល នាំឲ្យកើតមានគ្រោះរាំងស្ងួត ហើយថែមទាំងអំពាវនាវឲ្យមាន ការផ្តល់ជំនួយស្បៀងអាហារជាបន្ទាន់ ទៀតផង នេះបើតាមការបញ្ជាក់របស់ លោក Haq ។

លោក Haq បន្តថាតាមការព្យាករ ប្រជាជន១៨លាននាក់ក្នុង បណ្តាប្រទេសដែលរង ការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុត ក្នុងតំបន់មានដូចជា Lesotho, ម៉ាហ្គាដាស្កា, Mazambique, Swaziland, សំប៊ី ស៊ីមបាវេនិង ម៉ាឡាវីនេះតែម្តង ដែលត្រូវការជំនួយ ស្បៀងអាហារ។

ទោះជាយ៉ាងណា ទីភ្នាក់ងារស្បៀងអាហារអង្គការសហប្រជាជាតិ ជួយសង្គ្រោះបានត្រឹមតែមួយភាគបួន នៃថវិកាចំនួន៥៤៩លានដុល្លារដែលចាំបាច់ សម្រាប់ជំនួយប៉ុណ្ណោះ។

 

 

 

 

RELATED ARTICLES