Saturday, April 20, 2024
Homeព័ត៌មានជាតិខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ស្រុក​កោះ​ធំ ខូច​ខាត​អស់​៥​ខ្នង

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ស្រុក​កោះ​ធំ ខូច​ខាត​អស់​៥​ខ្នង

ខេត្ដកណ្តាល៖ ភ្លៀងមួយមេយ៉ាងធំ លាយឡំទៅដោយខ្យល់កន្ត្រាក់បោកបក់ បណ្តាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋ នៅស្រុកកោះធំ ចំនួន៥ខ្នង រងការខូចខាតប៉ើងដំបូល តែមិនបណ្តាលឲ្យមនុស្សណាម្នាក់ រងរបួសឬស្លាប់បាត់បង់ជីវិតនោះទេ ។

ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោង១៥ និង៤៥នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ទៅលើភូមិខ្នាតាំងយូ និងភូមិខ្នាតាំងយូត្បូង ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។

dffrgdgssds
ផ្ទះពលរដ្ឋដែលខ្យល់បោកបក់រលំ កាលពីម្សិលមិញ

ផ្ទះដែលរងការខូចខាតប៉ើងដំបូលនោះសុទ្ធសឹងជាផ្ទះឈើប្រក់សង្ក័សី ស្ថិតក្នុងភូមិខ្នាតាំងយូចំនួន៤ខ្នង និងនៅភូមិខ្នាតាំងយូត្បូងចំនួន១ខ្នង ។ ករណីនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ រងរបួសឬស្លាប់បាត់បង់ជីវិតនោះទេ ៕

សិលា

fdbfgnfgd
ផ្ទះដែលត្រូវខ្យល់បោកបក់ប៉ើងដំបូល

 

 

RELATED ARTICLES