Tuesday, September 17, 2024
Homeតារាខ្មែរពេជ្រ អាវីហ្សា ចុកពោះសន្លប់ចូលសង្គ្រោះបន្ទាន់នៅកាល់ម៉ែត

ពេជ្រ អាវីហ្សា ចុកពោះសន្លប់ចូលសង្គ្រោះបន្ទាន់នៅកាល់ម៉ែត

នៅយប់ថ្ងៃទី២០ ខែមិថុនា មានការភ្ញាក់ផ្អើលចំពោះតារាភាពយន្តសិចស៊ីកញ្ញាពេជ្រ អាវីហ្សា ដែលបានបញ្ជូនទៅ​សង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត្របន្ទាប់ពីមានបញ្ហាចុកពោះ ធ្ងន់ធ្ងរហូតដល់សន្លប់ហើយក៏តម្រូវធ្វើការវះកាត់ផងដែរ។

បន្ទាប់ពីជួបបញ្ហាផ្ទួនៗនឹងទើបធ្វើខួបលាងគ្រោះចង្រៃតាមសម្ដីគ្រូចិនសែមិនទាន់បានប៉ុន្មានផងកញ្ញាពេជ្រ អាវីហ្សា ស្រាប់តែមានជំងឺធ្វើទុក្ខរហូតដល់ចូលសង្គ្រោះបន្ទាន់នៅយប់មិញនេះប៉ុន្តែក្រោយពេលធ្វើការវះកាត់ មានការអះអាងថានាងបានធូស្បើយខ្លះហើយ។

ពេជ្រ អាវីហ្សា បានថ្លែងឲ្យដឹងខណៈដែលកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រថា ជំងឺដែលធ្វើទុក្ខនាង រហូតចុកពោះសន្លប់និងបានចូលមកសង្គ្រោះបន្ទាន់នាវេលាម៉ោង១០ យប់ថ្ងៃទី២០ មិថុនា គឺដោយសារតែ នាងមានជំងឺពោះវៀនដុះខ្នែងធ្ងន់ធ្ងរ។អាវីហ្សា បន្តថា នាងមានជំងឺនេះមួយរយៈមកហើយតែនាងចេះ តែទ្រាំរហូតមក ទើបបណ្ដាលឲ្យនាងមានសភាពធ្ងន់ធ្ងរដល់សន្លប់។ប៉ុន្តែយ៉ាងណាក្រោយធ្វើការ វះកាត់នាងបានធូរស្បើយ ហើយតែក្រុមគ្រូពេទ្យតម្រូវឲ្យនាងសម្រាកបន្តដើម្បីតាមដានសិន។

គួរបញ្ជាក់ថា តារាចូលចិត្តបង្អួតសម្រស់សិចស៊ីកញ្ញាពេជ្រ អាវីហ្សា បានជួបបញ្ហាផ្ទួនៗជាបន្តបន្ទាប់ដែលក្រោយពេល ត្រូវអតីតសង្សារដែលជាប្អូនថ្លៃលោកឧកញ៉ាទ្រី ភាព ប្រើអំពើហិង្សាជាច្រើនលើករហូតប្ដឹងផ្ដល់ឡើងតុលាការ ហើយក្រោយពេលរឿងនោះស្ងប់បន្តិចអាវីហ្សា ក៏បានជួបគ្រោះថ្នាក់ចរចរណ៍ដែលត្រូវបង់សំណងឲ្យគេជាច្រើន ពាន់ដុល្លារហើយយប់មិញនេះស្រាប់តែមានជំងឺពោះវៀនដុះខ្នែងធ្វើទុក្ខធ្ងន់ធ្ងរត្រូវចូលសង្គ្រោះបន្ទាន់ទៀត។

អាវីហ្សា បានចាត់ទុកថា នេះជារឿងអាក្រក់នៅក្នុងជីវិតនាងមួយទៀតក្រោយពេលនាងធ្វើខួបកាត់គ្រោះចង្រៃតាម គ្រូចិនសែ។ប៉ុន្តែនាងថា ជាសំណាងមួយដែលក្រោយពេលធ្វើការវះកាត់ក្រុមគ្រូពេទ្យអះអាងថាសុខភាពរបស់ នាងល្អប្រសើរឡើងវិញដោយគ្រាន់តែត្រូវសម្រាកព្យាបាលមុខរបួសនិងផ្អាកការងារសិល្បៈមួយរយៈសិន៕

 

RELATED ARTICLES