Tuesday, September 17, 2024
Homeតារាខ្មែរភិន សុដាលីស លេចធ្លោនៅPNN ក្នុងរឿង "មន្តស្នេហ៍លេខា"

ភិន សុដាលីស លេចធ្លោនៅPNN ក្នុងរឿង “មន្តស្នេហ៍លេខា”

ខ្សែភាពយន្តភាគរឿង”មន្តស្នេហ៍លេខា”របស់ផលិតកម្មមហាហង្សដែលកំពុង ចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍PNN កំពុងទាញបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនខណៈដែលគេកោតសរសើរចំពោះ ទេពកោសល្យសម្ដែងរបស់តួឯកស្រីដែលសម្ដែងដោយអ្នកនាងភិន សុដាលីស ដែលធ្វើឲ្យអ្នកមេម៉ាយចាយសម្រស់រូបនេះកំពុងដណ្ដើម បានភាពលេចធ្លោនៅPNN។

តាមការឲ្យដឹងពីខាងផលិតកម្មមហាហង្ស រឿង«មន្ដស្នេហ៍លេខា»មានចំនួនជាង២០ភាគ ដោយការដាក់បញ្ចាំងនៅលើកញ្ចក់ទូររទស្សន៍ PNN ប៉ុន្តែទើបតែចាក់ផ្សាយបានចំនួន១០ភាគប៉ុណ្ណោះ ប៉ុន្តែកំពុងទាញបានការគាំទ្រខ្លាំងពីអ្នកទស្សនាដោយសារតែរឿងនេះមានគុណភាពល្អ មានតារាល្បីៗចូលរួមសម្ដែងនឹងបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ធំក្នុងម៉ោងមាស ចាប់ពីម៉ោង៨ ដល់ម៉ោង៩យប់ថ្ងៃច័ន្ទដល់ថ្ងៃពុធ។

អ្នកនិយមទស្សនាភាពយន្តខ្មែរភាគច្រើនបានកោតសរសើរចំពោះសាច់រឿងមួយនេះ ជាពិសេសបានគាំទ្រចំពោះការសម្ដែងរបស់តួឯកស្រី អ្នកនាងភិន សុដាលីស ដែលនាងសម្ដែងបានយ៉ាងល្អ និងគួរអោយគ្រឺតខ្នាញ់ ហើយក្នុងចំណោមខ្សែភាពយន្តខ្មែរដែលបានដាក់ផ្សាយនៅក្នុងម៉ោងមាស គេកត់សម្គាល់ថាភាពយន្តភាគរឿង«មន្ដស្នេហ៍លេខា»ដែលសម្ដែងដោយកូនស្រីម្ចាស់ផលិតកម្មមហាហង្ស មានអ្នកលើកមកនិយាយច្រើនជាងគេ។

មានការលើកឡើងថា រឿងនេះប្រទាក់ក្រឡាគ្នា និងល្អមើល ហើយបើទោះបីដាលីស មើលទៅមានរូបរាងធាត់បែកសាច់បន្តិចមែន ប៉ុន្តែស្ទីលសម្ដែង និងសាច់រឿងបានធ្វើអោយ មហាជនពេញចិត្តនាងហើយម្នាក់ៗបានទាំងអះអាងថារឿងនេះនាងលេងបានល្អ មិនចាញ់កាលនាងនៅក្រមុំ ដែលជួយអោយតួឯកស្រីអ្នកនាងភិន សុដាលីស លេចធ្លោ ក្រោយពេលតារាស្រីរូបនេះវិលត្រលប់ មករកសម្ដែងជាថ្មី។

តាមរយៈតួឯកនៅក្នុងរឿង”មន្តស្នេហ៍លេខា”បានជួយឲ្យភិន សុដាលីស ចាប់ផ្ដើមស្ទុះឡើងកូដជាថ្មីនៅក្នុងវិស័យ ភាពយន្តខណៈដែលអ្នកគាំទ្រនាងជាច្រើនបានសម្ដែងការអាណិតចំពោះនាងក្រោយពេលលោកប៉ែន ចំរ៉ុង បោះបង់នាងកណ្ដាលទីឲ្យក្លាយជាអ្នកមេម៉ាយកូនមួយទាំងវ័យក្មេងខ្ចី៕

 

 

 

RELATED ARTICLES