អុីរ៉ាក់៖ សារព័ត៌មានរដ្ឋរបស់ តួកគីបាន រាយការណ៍ ថាយ៉ាងហោច មានពួក សកម្មប្រយុទ្ធជនជាតិឃឺតចំនួន ២០នាក់ត្រូវបាន សម្លាប់ក្នុងការវាយ ប្រហារពី ដែនអាកាស របស់កងទ័ព តួកគីមកលើតំបន់ ភាគខាងជើងអ៊ីរ៉ាក់កាល ពីព្រឹកថ្ងៃពុធនេះ។
យោងតាមទីភ្នាក់ ងារព័ត៌មាន Anadolu ឲ្យដឹងថាយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងរបស់តួកគី បានបើកការវាយ ប្រហារលើ គោលដៅសមាជិក របស់បក្សកម្មករជន ជាតិឃឺតខុសច្បាប់ ក្នុងតំបន់ភ្នំ Hakurk ក្បែរព្រំដែនជា មួយប្រទេសតួកគី។
បទឈប់បាញ់ និងសន្តិភាព ដែលមានអាយុកាលពីរឆ្នាំរវាង រដ្ឋាភិបាលតួកគីនិង PkK បានធ្លាក់ចុះដុនដាប ក្នុងអំឡុងខែកក្កដាឆ្នាំ២០១៥។
យន្តហោះចម្បាំងតួក គីបានបើកប្រតិបត្តិការ ទម្លាក់គ្រាប់បែកជាញឹកញាប់ទៅ លើជំរុំរបស់ពួក PKK ដែលស្ថិតនៅ ភាគខាងជើងអ៊ីរ៉ាក់ និងក្នុងតំបន់ដ៏ សំខាន់នៃ ភាគអាគ្នេយ៍ របស់ជនជាតិឃឺត នៅតួកគី។ ចំណែកពួកឧទ្ទាមទាំងនោះបានឆ្លើយតប ដោយការវាយប្រហារ បង្ហូរឈាមលើកង កម្លាំងសន្តិសុខ។
គួរបញ្ជាក់ថានេះ គឺជាការវាយប្រហារលើកដំបូង របស់តួកគីហើយមកលើ ពួកឧទ្ទាម PKK ចាប់តាំងពីការបរាជ័យនៃរដ្ឋប្រហារ កាលពីសប្តាហ៍មុន។