Tuesday, September 17, 2024
Homeតារាខ្មែរសោភា ទេពី ចង់ចាប់អាជីពពីរក្នុងពេលតែមួយ

សោភា ទេពី ចង់ចាប់អាជីពពីរក្នុងពេលតែមួយ

អ្នកចម្រៀងរូបស្រស់ក្មេងខ្ចីដែលមានគ្រឹះជាអ្នករបាំបុរាណកញ្ញាសោភា ទេពី បានប្រកាសថា នាងនឹងចាប់អាជីព ពីរព្រមគ្នាក្នុងពេលតែមួយគឺចង់ល្បីឈ្មោះនៅលើវិថីសម្ដែងមួយផ្នែកទៀតដូចតារាទឹកភ្នែកនី មុនីនាថ ខណៈដែលទីផ្សារចម្រៀងកំពុងតែស្ទុះឡើង។

កញ្ញា សោភា ទេពី ដែលមានឈ្មោះកំណើតថា ញឹម សួនសោភាទេពី  បានបោះជំហាននៅលើ​មាគ៌ាសិល្បៈតាមរយៈការរាំរបាំ ហើយនាពេលចុងក្រោយនេះនាងទាញបានភាពលេចធ្លោតាមរយៈអាជីពចម្រៀង ដែលមានឱកាសចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីតូចធំជាច្រើនខណៈដែលអ្នកគ្រប់គ្រង់កម្មវិធីប្រគំតន្ត្រីបានលើកសរសើរពីទឹកដមសំឡេងរបស់នាងមិនដាច់ពីមាត់។ប៉ុន្តែទន្ទឹមនឹងនោះនាងបានបង្ហើបពីក្តីស្រមៃថា នាងចង់ឈោងចាប់អាជីព សម្ដែងមួយទៀត ​ដោយចង់ល្បីឈ្មោះដូចតារាទឹកភ្នែក កញ្ញា នី មុន្នីនាថ ។

សោភា ទេពី បានថ្លែងឲ្យដឹងថា នាងបានហ្វឹកហាត់រាំរបាំនិងច្រៀងបុរាណតាំងតែពីអាយុ៩ឆ្នាំ ម្លេះដែលជាដើមទុនមួយជួយឲ្យនាងមានឈ្មោះនៅក្នុងសួនសិល្បៈដូចសព្វថ្ងៃនេះ។នាងថា នាងទើបតែបោះជំហានចាប់អាជីពចម្រៀងសម័យរយៈពេលមួយឆ្នាំប៉ុណ្ណោះចុងក្រោយនេះ។ប៉ុន្តែ ទីផ្សារចម្រៀងរបស់នាងបានស្ទុះឡើងយ៉ាងឆាប់រហ័សដោយ ទទួលបានឱកាសចេញច្រៀង តាមកម្មវិធីប្រគំតន្ត្រីជាច្រើនស្ទើរដកឃ្លាមិនរួចរួមទាំងការចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍ផងដែរ។នាងថាបណ្ដាផលិតករ មានការភ្ញាក់ផ្អើលនៅពេលដឹងថា នាងគឺជាសិស្សរបាំបុរាណ ដោយបានស្នើអោយនាងឡើង រាំរបាំបុរាណ ​អមនឹងការច្រៀងសម័យ ដែលមានក្បាច់រាំយ៉ាង រស់រវើកនោះផង ទើបនាងយល់ថា ទីផ្សារចម្រៀងសម័យដែលខ្លួនជោគជ័យ គឺជាជំហានជួយអោយអាជីពបុរាណ ​របស់ខ្លួន​ មានការចាប់អារម្មណ៍ខណៈដែលក្នុងពេលខាងមុខ នាងនឹងចាប់អាជីពសម្ដែង អោយរឹងមាំមួយទៀត ពោលគឺនាងចង់ ដើរតាមលំនាំតារាសម្ដែង កញ្ញា នី មុន្នីនាថ ដែលបានប្រើខ្លួនពីអ្នករាំរបាំបុរាណ ហើយជោគជ័យក្នុងអាជីពសម្ដែង។

តារាវ័យ១៦ឆ្នាំ សម្រស់ខ្ចីល្វក់រូបនេះបានឲ្យដឹងដែរថា នាងមានគ្រឹះផ្នែកសម្ដែងតាំងពីតូច ម្លេះ ​ដោយសារតែពេលសិក្សា នៅសាលាវិចិត្រសិល្បៈ នាងបានយកចិត្តទុកដាក់ខ្លាំងលើសិក្សា ពីទម្រង់សម្ដែងល្ខោនដែលធ្វើឲ្យនាងយល់ ច្បាស់ពីការសម្ដែង។

ទេពី បានបង្ហាញពីគោលជំហរថា ក្រៅពីប្រឡូកក្នុងអាជីពចម្រៀងនាងនឹងឈោងចាប់អាជីពសម្ដែងមួយទៀត ដោយមិនរុញរាឡើយប្រសិនបើក្រុមផលិតករផ្ដល់ឱកាសខណៈដែលមានការរំពឹងថានាងនឹងដំណ្ដើមបានភាព លេចធ្លោឆាប់រហ័ស ដោយសារតែនាងក៏មានសម្រស់ អំណោយផលដែលមានទម្រង់មុខនារីខ្មែរ ដែលខាងបណ្ដា ផលិតកម្ម ភាគច្រើនត្រូវការ។ ណាមួយនាងគឺជាតារា ដែលមានទឹកដមសំលេងល្អ និងពូកែច្រៀងក្រមិច ក្រមើម ទាំងបទបុរាណ និងសម័យផង គឺច្បាស់ណាស់ថាតារាស្រីវ័យក្មេងរូបនេះ ពិតជាមិនប្រើពេលច្រើនឆ្នាំដើម្បីល្បីឈ្មោះ។

តារាមានត្រេមុខទាក់ទាញមានមន្តស្នេហ៍រូបនេះអះអាងថានាង នឹងបន្តដុះខាត់ទាំងទម្រង់បុរាណ និងសម័យអោយដើរទន្ទឹមគ្នា ។ជាពិសេសគឺនាងចង់ជោគជ័យទាំងអាជីពជាតារាសម្តែង នឹងផ្នែកចម្រៀង៕

 

 

RELATED ARTICLES