ស្រីស្អាតវ័យក្មេងនៅក្រុងតាខ្មៅនាងសុន ចន្ទ័ធីតា ដែលជាពិធីការិនីតូចតន់របស់ប៉ុស្ដិ៍ហង្សមាសកម្មវិធី ”ឋានសួគ៌ក្រោមមេឃ”ដែលទើបតែចេញបទOriginalSong បទ”មនុស្សក្រៅផ្លូវការ”ថ្មីៗនេះមានពត័មានថា បានលោតចូលផលិតកម្មរស្មីហង្សមាសដែលជាទ្រនុំធំប្រជុំទៅដោយតារាខ្លាំងៗឡើងគរជើងគ្នានោះបាន ដូចបំណងក្រោយពេលដែលស្រីស្រស់បានបរាជ័យក្នុងការលើកពានCambodian Idol រដូវកាលទី១ដែលបានធ្លាក់ក្នុងកណ្ដាប់ដៃនីរតនានោះ។ប្រភពបានឲ្យដឹងថា ពេលនេះនាងតូចច្រឡឹងចន្ទ័ធីតា ធ្វើជាពិធីការិនីផងជាតារាចម្រៀងផងរបស់ហង្សមាសហេតុនេះហើយគេចាំមើលថា តើនាងធីតា អាចនឹងប្រជែងជាមួយពិធីករនិងតារាចម្រៀងរៀមច្បងចាស់ៗរបស់ហង្សមាសបានដែរទេនៅពេលខាងមុខនេះ?
ក្នុងជំនួបកាលពីរសៀលថ្ងៃទី២៧ មិថុនា អតីតអ្នកគ្រូបង្រៀននៅភាសាអង់គ្លេសក្លាយទៅជាអ្នកចម្រៀង នឹងពិធីការិនី និងតារាចម្រៀងរូបនេះបាននិយាយដោយភ្ញាក់ផ្អើលថា តាមពិតនាងមិនទាន់មានឱកាស បានប្រជ្រៀតចូលផលិត កម្មហង្សមាសដូចការលេចឮនោះឡើយព្រោះតែគេមានការយល់ច្រឡំថា ចំពោះបទចម្រៀងOriginal song ១បទដែលនាងទើបចេញថ្មីៗនេះថាជាបទហង្សមាសឲ្យ ច្រៀងតែតាមពិតគឺជាបទដែលនាងច្រៀងនៅក្រៅផលិតកម្មដែលធ្វើដោយខ្លួនឯងទេ។កញ្ញាសុន ចន្ទ័ធីតា វាចាថា”ថ្មីៗនេះខ្ញុំបានចេញចម្រៀងមួយបទជាOriginal Song គឺបទ”មនុស្សក្រៅផ្លូវការ”មានគេសរសើរច្រើនគូរសមដែរថា បទហ្នឹងល្អ ច្រៀងពិរោះជាដើមអ្នកខ្លះគេសង្ស័យថា ខ្ញុំច្រៀងនៅហង្សមាស បទហ្នឹងហង្សមាសទម្លាក់ឲ្យតែតាមពិតខ្ញុំធ្វើដោយខ្លួនឯងទេហើយបទនេះនិពន្ធដោយកញ្ញានី សុគន្ធា ដែលជាអ្នកនិពន្ធផលិតកម្មធំមួយ។តាមពិតក្ដីស្រម៉ៃរបស់ខ្ញុំគឺចង់ក្លាយទៅជាអ្នកចម្រៀងរបស់ហង្សមាសខ្ញុំ ចង់ច្រៀងស្រលាញ់ខាងហ្នឹងយូរហើយតែដល់ពេលប្រលងធ្លាក់កម្មវិធីCambodian Idol ទៅហង្សមាសបាន ផ្ដល់ឱកាសឲ្យខ្ញុំធ្វើជាពិធីការិនីកម្មវិធី”ឋានសួគ៌ក្រោមមេឃ”រហូតដល់ពេលនេះតែម្ដង។ខ្ញុំស្រលាញ់ការងារជាពិធីការិនី និងច្រៀងដូចគ្នាតែខ្ញុំមិនទាន់បាននិយាយជាមួយថ្នាក់ដឹកនាំ ផលិតកម្មរស្មីហង្សមាស ពីរឿងខ្ញុំចង់ច្រៀងទេហើយក៍មិនដឹងថាគាត់យកខ្ញុំដែរឬអត់ទេព្រោះអីខ្ញុំនៅមាន ចំណុចខ្វះខាតខ្លះៗដែរពេលច្រៀងនេះតែក្ដីស្រម៉ៃគឺចង់ក្លាយទៅជាអ្នកចម្រៀងនៅហង្សមាសហ្នឹងតែម្ដង”។
សុន ចន្ទ័ធីតា ជាអតីតអ្នកគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាសុវណ្ណភូមិ ក្រុងតាខ្មៅ និងជានិស្សិតផ្នែក អក្សរសាស្រ្ដភាសា អង់គ្លេសនៅសកលវិទ្យាល័យធនធានមនុស្សដែលទើបបញ្ចប់ថ្នាក់បរិញ្ញាប័ត្រកាលពី ពេលថ្មីៗនេះ។ស្រីស្រស់វ័យក្មេងពូកែរ កាន់ក្បាលមីក្រូអត្ថាធិប្បាយរូបនេះចូលចិត្តច្រៀងបទចម្រៀងរបស់ នាងឱក សុគន្ធកញ្ញា ព្រោះនាងថាសុគន្ធកញ្ញា ជាIdol របស់នាងហើយនាពេលខាងមុខនេះចន្ទ័ធីតា មានគម្រោង ចេញបទOriginal Song ថែមទៀតខណៈដែលបទ ”មនុស្សក្រៅផ្លូវការ”របស់នាងដែលចេញថ្មីៗនេះមិន ទាន់ឃើញថតជាMVឡើយទើបគេពិបាកសន្និដ្ឋានថាតើទឹកដម សម្លេងអ្នកគ្រូក្រុមុំដែលបង្រៀនភាសារអង់គ្លេស រូបនេះអាចវាយលុកទីផ្សារបានកម្រិតណា។
អតីតបេក្ខភាពCambodian Idol រូបនេះបន្ថែមថា”ខ្ញុំនឹងត្រៀមចេញបទOriginal Song ថែមទៀតហើយ ផ្ដល់ឲ្យនី សុគន្ធា ជាអ្នកនិពន្ធទៀតព្រោះគាត់សរសេរល្អ។ចំពោះបទ”មនុស្សក្រៅផ្លូវការ”ដែលខ្ញុំបាន ចេញហើយមិនទាន់ថតMV នោះព្រោះខ្ញុំគ្រាន់តែចេញស្ទាបស្ទង់មើលសិនទេហើយយើងពិបាក ក្នុងការថតMVដោយសារតែខ្ញុំមិនសូវស្គាល់គេ ពិបាករកSponsor ឧបត្ថមតែបើថ្ងៃក្រោយខ្ញុំមានឱកាស នឹងយកបទនេះទៅថតជាMVព្រោះអីមានគេសរសើរ ខ្ញុំច្រើនដែរពេលដែលច្រៀងបទហ្នឹងគេថាសម្លេង ខ្ញុំច្រៀងបទហ្នឹងត្រូវពិរោះអីសប្បាយចិត្តដែរ”។
សុន ចន្ទ័ធីតា ជាតួឯកក្នុងបទ”សុំប៉ះ”ដែលជាចម្រៀងរបស់លោកStep ហើយនាងក៍ធ្លាប់ថតបទ ”ខ្យល់បក់ចូលភ្នែក”របស់នាងវី ឌីណែត ដែរ។ប៉ុន្ដែមុននេះនាងចន្ទ័ធីតា បានអាកខានក្នុងការថតភាពយន្ដរបស់ ប៉ុស្ដិ៍លេខ៥ ដល់ទៅរឿងឯណ្ណោះ បន្ទាប់ពីក្រុងពាលិហើយតែនាងជាប់ភារកិច្ច។ថ្មីៗនេះដែរផលិតកម្មរស្មីហង្សមាស កំពុងសម្រុកបុកថតរឿងភាគដាក់ប៉ុស្ដិ៍ ទូរទស្សន៍ជាបន្ដរបន្ទាប់ហើយតាមប្រភពថានាងចន្ទ័ធីតា ក៍ស្ថិត ក្នុងគម្រោងរបស់ហង្សមាសដែលត្រូវអ្នកដឹកនាំជ្រើរើស ដែរទើបគេឃើញស្រីស្រស់កាន់តែមានការតុប តែងខ្លួនប្លែកហើយត្រេមុខនាងខុសពីមុនរហូតដល់មានគេសង្ស័យថានាងទៅកែរផ្ទៃមុខដើម្បីឲ្យកាន់ តែមានភាពទាកទាញទៀតផង។
ពិធីការិនី”ឋានសួគ៌ក្រោមមេឃ”របស់ប៉ុស្ដិ៍ហង្សរូបនេះបន្ថែមថា”ខ្ញុំមិនបានទៅកែរសម្រស់កែរ ផ្ទៃមុខឯណ្ណាទេ!គេមើល ឃើញខ្ញុំប្លែកដោយសារតែការផាត់មុខទេតាមពិតសម្រស់នៅធម្មជាតិសុទ្ធ(ហ្ស៊ីន)។ ខ្ញុំមិនចង់កែរសម្រស់អីទេខ្ញុំខ្លាចណាស់។ចំពោះការថតភាពយន្ដវិញខ្ញុំនឹងថតបើសិនជាហង្សមាសគាត់ហៅ ឲ្យលេងរឿងហើយមិនបាច់ចាំតែតួឯកទេតួអីក៍បានឲ្យតែក្រុមហ៊ុនគាត់តម្រូវនិយាយទៅខ្ញុំស្រលាញ់ សិល្បះគ្រប់ផ្នែកតែខាងដើរម៉ូដវិញប្រហែលជាមិនអាចទេព្រោះរាងស្ទើរកម្ពស់បន្ដិច…សើច”។
សុនចន្ទ័ធីតាក្រៅពីជាពិធីការិនីនៅហង្សមាសនិងជាតារាចម្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍នោះនាងក៍ឆ្លៀត ទៅច្រៀង នៅហាងVfriend ដែរដែលទីនោះហើយមានប្រុសៗមិនតិចនាក់ទេដែលលង់ទាំងទឹកដម សម្លេងនិងរូបឆោម ស្រីស្អាតរូបនេះ។ប៉ុន្ដែនាងចន្ទ័ធីតា ដែលប្រេះឆាស្នេហ៍កណ្ដាលផ្លូវជាមួយនិស្សិតម្នាក់ នោះហាក់ខ្លាចទទួលយកស្នេហ៍ ថ្មីព្រោះខ្លាចដើរជាន់ដានចាស់ហើយនាងថាពេលនេះចង់ផ្ដោតតែលើអាជីព សិល្បះឲ្យរីកចម្រើនជាងនេះមិនទាន់ ចង់បានសង្សារថ្មីឡើយតែរឿងស្នេហានាងជឿថានៅលើនិស្ស័យ ច្រើនជាងការសំដៅលើទ្រព្យសម្បត្តិជាធំ៕