នាពេលចុងក្រោយនេះតារាចម្រៀងរាងតូចច្រឡឹងកញ្ញារតនៈ ពិសី បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនចាប់អារម្មណ៍ខ្លាំង លើរូបសម្រស់របស់នាងដែលកាន់តែទាក់ទាញមានមន្តស្នេហ៍ ខណៈដែលនាងចូលចិត្តស្លៀកពាក់សិចស៊ីបង្អួត សម្រស់ដើមទ្រូងដ៏ធំទ្រលក់ទ្រលន់ដែលធ្វើឲ្យបុរសៗអ្នកមានជាច្រើនជ្រួលជ្រើមប្រាថ្នាចង់នែបនិត្យ។
ទន្ទឹមនិងអាជីពចម្រៀងកាន់តែលេចធ្លោស្ទុះទៅមុខជាមួយបទស្នាដៃថ្មី(Original song)ចេញនៅលើ ទីផ្សារជាបន្តបន្ទាប់និងមានបទខ្លះបុកចំបេះដូងយុវវ័យផងនោះស្រីស្រស់តូចតន់រតនៈ ពិសី ក៏ទាញបានការចាប់ អារម្មណ៍ខ្លាំងចំពោះរូបសម្រស់របស់នាងផងដែរដែលក្រៅពីមានទម្រង់មុខទាក់ទាញ ស្បែករបស់នាងក៏កាន់ តែសខ្ចីដូចពងមាន់បក។ចំណែកឯសម្រស់ដើមទ្រូងរបស់នាងក៏កាន់តែធំទ្រលុកទ្រលន់គួរឲ្យគ្រឺតខ្នាញ់ ខណៈដែលអ្នកខ្លះគិតថាទំនងជានាងក្លាយជាម្ចាស់ពានដើមទ្រូងធំប្រចាំឆ្នាំ២០១៧ ហើយមើលទៅ បន្ទាប់តារាសិចស៊ីនាងដេនី ក្វាន់ ត្រូវខាងក្រសួងដែលពាក់ព័ន្ធបិទមិនឲ្យឡើងឆាកតន្ត្រី។
ស្របពេលដែលតារាសិចស៊ីរតនៈ ពិសី ចូលចិត្តបង្អួតសម្រស់ដើមទ្រូងដ៏ធំទ្រលុកទ្រលន់នោះតាមដំណឹង ថាកំពុងធ្វើឲ្យបុរសៗសម្បូរទ្រព្យមួយចំនួនជ្រួលជ្រើម ចង់បាននាងមកថ្នាក់ថ្នមប្រឡោមស្នេហ៍ ដែលមានទាំងអ្នកជំនួញ មន្ត្រីធំ និងអនិកជននៅក្រៅប្រទេសជាដើមហើយបុរសៗទាំងនោះតែងតែ បោះសម្ដីចង់ប្រើឥទ្ធិពលទឹកប្រាក់ ថ្ពក់ចិត្តកាយនាង។មិនត្រឹមតែប៉ុណ្ណោះមានទាំងអ្នកចង់ចិញ្ចឹម ជ្រោមជ្រែងនាងទៀតផងប្រសិនបើនាងព្រមប្រគល់ស្នេហ៍។
ពិសី បានទទួលស្គាល់ថាមួយរយៈចុងក្រោយនេះពិតជាមានបុរសមួយចំនួនតាមចែចង់នាងមែនប៉ុន្តែនាងមិន អើពើទេព្រោះនាងគិតថា បុរសៗអ្នកមានទាំងនោះចង់បាននាងត្រឹមជានារីកំណាន់មិនច្បាស់លាស់ជាមួយនាង។ម្យ៉ាងនាងចង់ផ្ដោតលើការងារសិល្បៈច្រើនជាង។
តារារាងតូចច្រឡឹងសម្បូរប្រុសចោមស្នេហ៍រូបនេះអះអាងថា នាងចូលចិត្តស្លៀកពាក់សិចស៊ីតាមចំណង់ចំណូល ចិត្តរបស់នាងតែនាងមិនស្លៀកពាក់ឲ្យហួសហេតុរហូតរងការរិះគន់នោះទេហើយនាងក៏មិនចង់ប្រជែងចង់បាន តំណែងជាតារាដើមទ្រូងធំអ្វីដែរខណៈដែលនាងកំពុងទាញបានការគាំទ្រតាមរយៈបទ”អស់អារម្មណ៍”និង”So bad”ខណៈដែលនាងកំពុងត្រៀមបញ្ចេញបទស្នាដៃថ្មីៗប្រជែងនៅលើទីផ្សារបន្តបន្ទាប់ទៀត៕