Wednesday, January 22, 2025
Homeព័ត៌មានជាតិជិះម៉ូតូដេញវាយគ្នាតាមផ្លូវ សមត្ថកិច្ចឃាត់ រកវាយសមត្ថកិច្ចថែមទៀត

ជិះម៉ូតូដេញវាយគ្នាតាមផ្លូវ សមត្ថកិច្ចឃាត់ រកវាយសមត្ថកិច្ចថែមទៀត

ភ្នំពេញ ៖ បុរសម្នាក់​ក្នុងចំណោម​បក្សពួក​៤នាក់​ បានជិះម៉ូតូ​រក​ដេញ​វាយ​​​បក្ខពួក​ម្ខាងទៀត ​នៅតាមផ្លូវ ​តែ​ពេល​នោះ​​​ នគរបាលប៉ុស្តិ៍​ទំនប់ទឹក​ឃើញ​ហេតុការណ៍​ បានចូល​ទៅឃាត់​​ បែរជា​បុរសម្នាក់​បានចង្អុល​មុខ​រក​វា​យសមត្ថកិច្ច​ថែម​ទៀត​ផង​ បង្ក​ឲ្យមានការភ្ញាក់ផ្អើល​ នៅវេលាម៉ោង​១០យប់​ ថ្ងៃ​ទី​៣​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ហៅមន្ទីរពេទ្យរុស្សី​ ផ្លូវ​១៩៣​ កែង​​ផ្លូវ​៤៣០​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​ចំការមន​។

​បុរស​ដែល​រករឿង​សមត្ថកិច្ច​ ពាក់​អាវ​យឺត​ដៃ​ខ្លី​ ពណ៌​លឿង​ សក់​ពណ៌​ទង់​ដែង​រូបនោះ​ មិន​បានឲ្យស្គាល់​ឈ្មោះ​នោះ​ទេ​។

តាម​សម្ដី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់ទឹក​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ កម្លាំង​សមត្ថកិច្ច​របស់​លោកបានល្បាត​ក្នុង​មូលដ្ឋាន ​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅ​កំណាត់​ផ្លូវ​៤៣០​ ខណៈ​ពេល​នោះ​ក៏ប្រទះ​ឃើញ​មនុស្ស​ប្រុស​ចំនួន​៨នាក់​ បានជិះម៉ូតូ​ចំនួន​៤គ្រឿង​ ដោយ​ម្ខាង​ៗមានគ្នា​៤នាក់​ស្មើ​គ្នា​ បានជិះ​ម៉ូតូ​ប្រដេញ​តាម​រករឿង​វាយ​គ្នា​នៅតាមផ្លូវ​៤៣០​ ឃើញ​ហេតុការណ៍​ដូច្នេះ​ កម្លាំង​សមត្ថកិច្ច​បាន​ដេញតាម ​ដើម្បី​ឃាត់​សួរ​នាំ​កុំឲ្យ​រក​រឿង​គ្នា​ ស្រាប់​តែ​បុរសម្នាក់​ដែល​ពាក់​អាវ​លឿង​​រូបនោះ​ បានចង្អុល​មុខ​ ព្រម​ទាំង​ស្ទុះទៅ​វាយ​សមត្ថកិច្ច​ថែម​ទៀត​ផង​  ។

ប្រភព​​ពី​សមត្ថកិច្ច​បានបន្តទៀតថា​ ដោយ​ឃើញ​សភាព​ការណ៍​ដូច្នេះ​ រូប​គាត់​បានហៅតាម​វិទ្យុ​ទាក់ទង​ ឲ្យកម្លាំ​ង​មកជួយ​អន្តរាគមន៍​បន្ថែម​ទៀត​ លុះ​ដល់​កម្លាំង​សមត្ថកិច្ច​បានមកដល់​ច្រើន​គ្នា​ បុរស​ដែល​ពាក់​អាវ​ពណ៌​លឿងដែល​មាន​អាកប្បកិរិយាស្រវឹង​ផង​ បានដឹង​ខ្លួន​ខុស​ រួច​ហើយ​ក៏​បានសុំ​ទោស​សមត្ថកិច្ច​ ដើម្បី​បញ្ចប់​រឿង​ ៕

 

RELATED ARTICLES