កំពត៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយទោ លក ញ៉ាវ នាយការិយាល័យគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដោយមានការសម្របសម្រួលនីតិវិធី ពីលោកខាន់ សុផល តំណាងអយ្យការអមសាលាដំបូងខេត្តកំពត ចុះបង្រ្កាបទីតាំងល្បែងអាប៉ោងនិងខ្លាឃ្លោក ដោយឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់ ម៉ូតូចំនួន៩គ្រឿង និងវត្ថុតាងសម្រាប់លេងល្បែងមួយចំនួន នៅចំណុចភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧។
លោកវរសេនីយ៍ទោ លក ញ៉ាវ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនទាំង៩នាក់ រួមមាន៖ ១. ឈ្មោះគុយ សារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ២. ឈ្មោះយួន ស៊ន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ៣. ឈ្មោះខៀវ ធា ភេទប្រុស អាយុ៤៦ឆ្នាំរស់ នៅភូមិស្រែកាន់ ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ៤. ឈ្មោះហ៊ីង សារឹត ភេទប្រុស អាយុ៤៣ ឆ្នាំ រស់នៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ៥. ឈ្មោះអ៊ុយ ឌី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ៦. ឈ្មោះភួង ប៊ុនធី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ៧. ឈ្មោះអ៊ុក សុផា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ៨. ឈ្មោះណុំ សុភារៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច និង៩. ឈ្មោះតូ សុខា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
លោកបានបន្តទៀតថា ក្រុមអ្នកលេងមានគ្នាច្រើននាក់ ហើយលេងក្នុងផ្ទះតែមួយ ខណ:ពេល កម្លាំងសមត្ថកិច្ចចូលទៅចាប់ មានអ្នកលេងមួយចំនួនរត់បុកទម្លុះជញ្ជាំងរត់យកតែរួចខ្លួនហើយសមត្ថកិច្ចឃាត់ខ្លួនបានតែ០៩នាក់ប៉ុណ្ណោះ។
បច្ចប្បន្ន ជនសង្ស័យទាំង៩នាក់ រួមនឹងវត្ថុតាង សមត្ថកិច្ចជំនាញបាននឹងកំពុងកសាងសុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់៕