ខណៈដែលអាជីពសិល្បៈកំពុងតែស្ទុះឡើងក្ដោបបានឱកាសសម្ដែងស្ទើររើខ្លួនពុំរួចនោះថ្មីៗនេះកញ្ញាពីង រ៉ូហ្សា ស្រាប់តែប្ដូររថយន្តថ្មីពីLexus 470 មកជិះLexus gs300 តម្លៃជាង៣ម៉ឺនដុល្លារខណៈដែលនាងអះអាងថា ប្ដូរឡានថ្មីយកហុងស៊ុយ។
នៅថ្ងៃទី៤ ខែកក្កដា នេះកញ្ញាពីង រ៉ូហ្សា បានបង្ហោះរូបភាពរថយន្តថ្មីនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់ ជាមួយសំណេរថា”សែនឡានថ្មីឲ្យស្គាល់មុខម្ចាស់ហើយនាំម្ចាស់ឆ្ពោះទៅរកភាពជោគជយ័ សម្បូរសប្បាយរីករាយ សុភមង្គល សុខសុវត្ថិភាពគ្រប់ទិសទីកន្លែង ហេង ហេង ហេង”។ជាមួយគ្នានោះមិត្តភក្ដិនៅក្នុងបណ្ដាញ សង្គមហ្វេសប៊ុកបានជូពរនាងដែលទទួលបានរបស់ថ្មី ចូលផ្ទះមានលាបមានជ័យ។
រ៉ូហ្សា បានទទួលស្គាល់ថា នាងពិតជាទើបប្ដូររថយន្តថ្មី ពីLexus 470 មកជិះLexus GS300 ស៊េរីឆ្នាំ២០០៦ ពណ៌សមែនដែលបានថែមលុយជាង១ម៉ឺនដុល្លារ។នាងថា នាងជិះ៤៧០ ជាង៣ឆ្នាំ មកហើយ ហើយស៊ីសាំង ច្រើនពេកទើបនាងប្ដូរមកជិះGS300 ម្ដង។ជាពិសេសចង់លើកហុងស៊ុយខណៈដែលអាជីពសិល្បៈកំពុង តែរីចម្រើនផង។
តារាភាពយន្តកំពុងមានទីផ្សារសិល្បៈលេចធ្លោរូបនេះអះអាងថា ថវិការដែលនាងប្ដូររថយន្តថ្មីនេះជាទ្រព្យដែលនាង ខំសន្សំអត់មានអ្នកណាឧបត្ថម្ភអីទេគឺរថយន្តនេះជារបស់នាងតែម្ដង។
ពីង រ៉ូហ្សា បានឲ្យដឹងដែរថា នាងធ្លាប់ជិះនិងប្ដូររថយន្ត៥គ្រឿង មកហើយដូចជាម៉ាកCorolla Lexus RX300 camry បាឡែន Lexus 470 និងទើបប្ដូរមកជិះLexus GS300 នេះហើយប្រសិនបើជិះទៅស៊ីសាំងច្រើននាង នឹងអាចប្ដូរជិះស៊េរីថ្មីមួយទៀតនាពេលខាងមុខ។ប៉ុន្តែបើជិះទៅត្រូវចិត្តនាងមិនចង់ប្ដូរទេ។
តារាសម្បូរបុរសៗអ្នកមានចោមស្នេហ៍រូបនេះបានឲ្យដឹងដែរថាអំឡុងពេលនេះនាង កំពុងមមាញឹកជាមួយអាជីពសិល្បៈដែលកំពុងសម្រុកថតភាពយន្តជាតួអង្គសំខាន់៥ រឿងព្រមគ្នាហើយនាងរំពឹងថាអាជីពសិល្បៈនឹងកាន់តែស្ទុះ ឡើងបន្ថែមទៀតជាពិសេស ក្រោយពេលប្ដូររថយន្តថ្មីLexus gs300 នេះ៕