Wednesday, January 22, 2025
Homeព័ត៌មានជាតិសង្ស័យរថយន្តដាច់កាឡេ រេចង្កូតទៅបុកក្លោងទ្វារ របួសកម្មការិនីជាច្រើននាក់

សង្ស័យរថយន្តដាច់កាឡេ រេចង្កូតទៅបុកក្លោងទ្វារ របួសកម្មការិនីជាច្រើននាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ កម្មការិនីរោងចក្រជាច្រើននាក់ និងអ្នកមានផ្ទៃពោះម្នាក់ បានរងរបួសធ្ងន់ស្រាល និងស្រែកទ្រហោយំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរនាំគ្នាឈប់មើល និងជួយសង្គ្រោះចេញពីរថយន្តភ្លាមៗ ដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូ ដោយសារតែរថយន្តដឹកកម្មករ សង្ស័យដាច់កាឡេ រួចជ្រុលចង្កូតទៅបុកក្លោងទ្វារអនុវិទ្យាល័យហ៊ុន សែន ស្វាយតាយាន កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតភូមិស្វាយតាយាន ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តកូរ៉េចំណុះ៣តោន ពណ៌ស ពាក់ ស្លាកលេខភ្នំពេញ ៣D-៤១៧០ ដោយផ្ទុកកម្មករកម្មការិនីជាង៤០នាក់ ដោយធ្វើដំណើរពីជើង ទៅត្បូង ខណៈនោះស្រាប់តែឃើញរថយន្តរ៉េចង្កូតពេញផ្លូវប្រមាណជិត១០០ម៉ែត្រ បណ្ដាលឲ្យកម្មករស្រែកផ្អើលគ្រប់ៗគ្នា រួចជ្រុលទៅបុកក្លោងទ្វារអនុវិទ្យាល័យ ហ៊ុន សែន ស្វាយតាយាន ពេញទំហឹងតែម្ដង។

ក្រោយមក អ្នកភូមិនិងអ្នកធ្វើដំណើរនាំគ្នាជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍យកកម្មការិនីដែលរងរបួស និងអ្នកមានផ្ទៃពោះម្នាក់ ដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត ភ្លាមៗផងដែរ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ចំពោះអ្នកបើកបររថយន្តមានឈ្មោះ ជា ដាំ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរដឹកកម្មករ រស់នៅភូមិព្រៃរបើស ឃុំខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ប្រភពបន្តថា មូលហេតុដែលបង្កឲ្យមានករណីនេះកើតឡើង ដោយសារតែរថយន្តចំណុះ៣តោននេះ ដាច់កាឡេ ទើបជ្រុលចង្កូតទៅបុកក្លោងទ្វារសាលាបែបនេះ។ ក្រោយមក រថយន្តត្រូវបានសមត្ថកិច្ចនគរបាលអូសមកពីផ្ទះរបស់អ្នកបើកបរ មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្វាយតាយាន ដើម្បីចាត់ការតាមផ្លូវច្បាប់។

ចំណែកកម្មកកម្មការិនីមួយចំនួន ដែលជិះលើរថយន្តនេះខ្លះ គ្រាន់តែរបួសបែកចិញ្ចើមស្រាល និងមានការភិតភ័យប៉ុណ្ណោះ ៕

RELATED ARTICLES