Wednesday, January 22, 2025
Homeព័ត៌មានជាតិបើករថយន្តបុកម៉ូតូ រួចយកម៉ូតូទុកក្នុងផ្ទះ ដើម្បីបំបិទភស្តុតាង

បើករថយន្តបុកម៉ូតូ រួចយកម៉ូតូទុកក្នុងផ្ទះ ដើម្បីបំបិទភស្តុតាង

ភ្នំពេញ ៖ បុរស​ម្នាក់ជិះ​ម៉ូតូ​ឆ្លងផ្លូ​វ​មិនប្រយ័ត្ន ក៍ត្រូវ​រថយន្ត​ Highlander ​​បុក​ពេញ​ទំហឹង​ បណ្ដាលឲ្យ​អ្នក​ជិះ​ម៉ូតូ​រងរបួស​បាក់ជើង ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលបាត់ ស្រាប់តែអ្នកបើករថយន្តបង្កបានអូសម៉ូតូរបស់ជនរងគ្រោះយកទៅដាក់ក្នុងផ្ទះនៅក្បែរនោះ ពេលសមត្ថកិច្ចមកដល់ប្រាប់ថា ចរចាជាមួយជនរងគ្រោះរួចហើយ ទាំងខាងជនរងគ្រោះមិនមានសាច់ញាតិ ម្នាក់មកជួយអន្តរាគមន៍ផង ដែល​ហេតុការណ៍​នេះកើតឡើងនៅវេលាម៉ោង​១និង​២០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃ​ទី​៦​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ចំណុចផ្លូវ​១៦៣ ​កែងផ្លូវ​៣៥០​ សង្កាត់​បឹងកេងកង​៣​ ខណ្ឌ​ចំការមន​ ។

​​តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​បុរស​ម្នាក់​បានជិះម៉ូតូម៉ាក​ហុងដាឌ្រីម​​​ ស៊េរី​ឆ្នាំ២០០៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1R-8906 ​បានធ្វើដំណើរតាមផ្លូវលេខ៣៥០ ក្នុង​ទិសដៅ​ពី​លិច​ទៅកើត​ ខណៈមក​ដល់​ចំណុចកើតហេតុ​ ដែល​ជាផ្លូវ​បំបែកជាបួន​ ក៍ស្រាប់​តែមានរថយន្ត​ម៉ាក​ Highlander​ ពណ៌ទឹកប្រាក់​ ​ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AH-1932  ជិះ​ជាលក្ខណៈ​គ្រួសារ​ មានប្រុសមានស្រី​ បានធ្វើដំណើរតាមផ្លូវ​លេខ១៦៣​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុង​ល្បឿន​លឿន​ ព្រមទាំង​ខ្វះ​ការប្រុងប្រយ័ត្នផងនោះ​ ក៍ជ្រុលទៅបុក​ម៉ូតូ​ចំពាក់​កណ្តាល​ពេញទំហឹង​ បណ្តាលឲ្យ​អ្នក​បើក​ម៉ូតូ​រងរបួស​បាក់​ខ្នង​ជើង​ខាងស្តាំ​រងរបួស​ធ្ងន់​ ​​ភ្លាមៗនោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បានមកដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​សុខលាភ​មេត្រី​ ចំណែក​ម៉ូតូ​រងកាខូចខាត​ បែក​ក្បាំង​និង​វៀច​ឈ្នាន់​ខាង​ស្ដាំ​ ។ ដោយ​ឡែក​រថយន្ត​វិញ​រងការខូចខាត​ ក្រពិត​និង​ធ្លាក់​កាងខាងមុខ​បន្តិច​។ ​​ភ្លាមៗ​នោះ​ដែរ​ ខាងរថយន្ត​បង្ក​​​ឆ្លៀតឱកាស​អត់​មាន​អ្នក​ឃើញ​ បាន​យកម៉ូតូ​របស់​ជនរងគ្រោះ​ ចូលទៅ​ទុក​ក្នុង​ផ្ទះ​របស់​ខ្លួន​ដែល​នៅក្បែរ​  លុះ​ដល់​ពេល​សមត្ថកិច្ច​មូលដ្ឋាន​បានចុះ​ទៅដល់​ សួរ​ពី​ដំណើរ​រឿង​ ទើបខាងរថយន្ត​បង្ក​បាននិយាយថា​ ពួក​គាត់​បានចរចារជាមួយ​​ជនរងគ្រោះ​រួច​ហើយ​ ទាំង​ជនរងគ្រោះ​អត់​មានសាច់​ញាតិ​របស់​ខ្លួន​នៅ​ក្បែរ​នោះ​ទេ​។

​​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បានមកដល់​ រួចហើយ​បានឲ្យ​ខាង​រថយន្ត​អូស​ម៉ូតូ​ចេញ​ពី​ក្នុង​ផ្ទះ​មកកន្លែង​កើតហេតុ​វិញ​  ដើម្បី​ធ្វើការ​វាស់​វែង​រួច​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ ៕

RELATED ARTICLES