Wednesday, January 22, 2025
Homeព័ត៌មានជាតិបាត់កូនក្រមុំ ឪពុកម្តាយដើរស្វែងរកកូនស្រីមិនឃើញ សង្ស័យរត់តាមសង្សារ

បាត់កូនក្រមុំ ឪពុកម្តាយដើរស្វែងរកកូនស្រីមិនឃើញ សង្ស័យរត់តាមសង្សារ

ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់បម្រើការលក់ខោអាវតាមផ្ទះ បន្ទាប់ពីចាកចេញពីផ្ទះ ទៅធ្វើការងារ ស្រាប់តែបាត់រហូត មិនលេចឮដឹងថា ទៅណាទាំងគ្មានដំណឹងឪពុកម្តាយមានត្រឹមដើរស្វែងរក អស់រយៈពេល១០ថ្ងៃ នៅតែមិនឃើញ ។

ក្មេងស្រីដែលបាត់ខ្លួននោះ ឈ្មោះលី ចិន ភេទស្រីអាយុ១៩ឆ្នាំ មានមុខរបរលក់ខោអាវតាមផ្ទះមានឳពុកឈ្មោះប៉ិត សុង អាយុ៤៥ឆ្នាំ មានមុខរបរធ្វើស្រែ ម្តាយឈ្មោះឈន ចន អាយុ៤០ឆ្នាំ មានមុខរបរធ្វើស្រែ អ្នកទាំង៣នាក់មានស្រុកកំណើតនៅភូមិដំណក់ ឃុំឈើតុម ស្រុកគគរ ខេត្តពោធិ៍សាត់។​

ម្តាយក្មេងស្រីបានឱ្យដឹងថា កូនស្រីរបស់គាត់បានចេញពីស្រុកកំណើតមកធ្វើការលក់ខោអាវឱ្យគេនៅតាមផ្ទះ នៅម្តុំអាគារ៤២ជាន់ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បានរយៈពេល១ឆ្នាំមកហើយ ក៏ប៉ុន្តែតាំងពីកូនរបស់គាត់មកធ្វើការនៅទីនោះ រយៈពេល១ឆ្នាំមក រូបគាត់មិនដែលស្គាល់ និងមិនដែលមកលេងនៅកន្លែងកូនធ្វើការនោះទេ រហូតដល់បាត់កូនស្រីកន្លងមក រូបគាត់ទាក់ទងកូនស្រីទៅតាមទូរស័ព្ទ ហើយកូនស្រីរបស់បានលេងផ្ទះ ក្នុង១ខែម្តងរៀងរាល់បើកប្រាក់ខែរួច។​

ម្តាយក្មេងស្រីបានឱ្យដឹងថា កូនរបស់គាត់បានមកធ្វើការជាមួយមិត្តភក្តិ បន្ទាប់ពីបាត់ដំណឹងកូនស្រីគាត់ រូបគាត់បានទៅសួរដំណឹងពីមិត្តភក្តិរបស់កូនគាត់ដែរ ប៉ុន្តែមិត្តភក្តរបស់គេបានប្រាប់គាត់ថា មីងបានប្តូរទៅលក់ជាមួយថៅកែផ្សេង ដោយរូបគេក៏មិនដែលស្គាល់ទីតាំងលក់នោះដែរ។​

ម្តាយក្មេងស្រីបានបន្តថា នៅមុនពេលបាត់កូនស្រីរបស់គាត់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២១៧ កូនស្រីរបស់គាត់បានមកលេងផ្ទះ ដើម្បីចូលរួមការបោះឆ្នោត បន្ទាប់ពីចូលរួមបោះឆ្នោតរួច នៅថ្ងៃទី០៧ ខែឆ្នាំដដែល កូនស្រីរបស់គាត់បានសុំគាត់ត្រឡប់ទៅធ្វើការវិញនៅភ្នំពេញ រហូតដល់ថ្ងៃទី២៦ ខែឆ្នាំដដែល រូបគាត់បានទូរស័ព្ទចូលទៅលេខទូរស័ព្ទរបស់កូនស្រីគាត់ បានប្រាប់កូនស្រីថា ខែហ្នឹងកូនឈប់ធ្វើការ និងទៅមកធ្វើការរោងចក្រនៅស្រុកយើងវិញ ហើយកូនស្រីបានព្រមឈប់ រួចបានប្រាប់ទៅរូបគាត់ថា ចាំបើកប្រាក់ខែរួច ចាំខ្ញុំត្រឡប់ទៅផ្ទះវិញ បន្ទាប់មកក៏បានបិទទូរស័ព្ទទៅ។ ​លុះនៅថ្ងៃទី២៧ ខែឆ្នាំដដែល រូបគាត់បានខលទៅលេខទូរស័ព្ទរបស់កូនស្រីគាត់ម្តងទៀត ស្រាប់តែមិនចូលបិទទូរស័្ទមិនអាចទាក់ទងបាន រហូតដល់ពេលនេះ ហើយរូបគាត់និងប្តីបានដើររក និងសួរតាមរយៈមិត្តភក្តិរបស់គេ ក៏គ្មានលេចឮដំណឹងអ្វីសោះ។​

ឪពុកម្តាយនារីខាងលើ បានលើកដៃអំពាវនាវផងដែរ ដល់សមត្ថកិច្ច ដល់បងប្អូនជាសាធារណៈជន ប្រសិនកាលបើឃើញក្មេងស្រីដូចមានភិនភាគខាងលើ មេត្តាជួយ ឃាត់ និងផ្តល់ពត៌មានដល់ក្រុមគ្រួសារ៕

RELATED ARTICLES