នៅរាត្រីថ្ងៃទី០៧ ខែកក្កដា ២០១៧ ក្លឹបកម្សាន្ដដ៍ធំមួយឈ្មោះ EMPIRE ដែលមានការសាងសង់ទ្រង់ទ្រាយ ធំជាលក្ខណៈស្ដង់ដាបានលេចត្រដែតឡើងនៅខាងក្រោយផ្សារទំនើបAeonMall ទល់មុខស្ពានហង្ស កោះពេជ្រក្រុងភ្នំពេញខណៈដែលគេដឹងថា ក្លឹបនេះបានចំណាយទុនខ្ទង់លានដុល្លារហើយម្ចាស់ក្លឹបគឺជាថៅ តែមួយរបស់ក្លឹបRCA ដែលល្បីល្បាញជាយូរមកហើយ។
នៅក្នុងពិធីបើកសម្ភោធក្លឹបEMPIRE អ្នកស្រីដាណា ថៅកែស្រីស្រស់ក្មេងបានថ្លែងឲ្យដឹងថាជាការពិត លោកស្រីពិតជាម្ចាស់នៃក្លឹបRCA និងEMPIRE ប្រាកដមែនហើយអ្នកស្រីជឿរជាក់ថាក្លឹបថ្មីនេះនឹងទទួល បានការគាំទ្រជាមិនខានព្រោះយើងមានទីតាំងធំជាងមុននឹងមានកន្លែងចតរថយន្ដទូលាយជាងមុន។អ្នកស្រីដាណា អះអាងថា”ក្លឹបEMPIREនេះបានសាងសង់អស់ទឹកប្រាក់ជាង១លានដុល្លារ ហើយនៅខាងក្នុងយើងមានសាឡុងVIP និងកន្លែងអាចដាក់ភ្ញៀវបានជិត១ពាន់នាក់។ចាប់ពីថ្ងៃបើកសម្ភោធនេះតទៅយើងមានបញ្ចុះតម្លៃដល់អតិថិជន ទូទៅ៣០%រហូតដល់ដំណាច់ខែកក្កដា នេះផងដែរ។ក្លឹបនេះមានរូបរាងជាStar Light គឺរូបរាងនៃការDising ស្រដៀងនិងរថយន្ដRollsRoyceដែរហើយវាមានលក្ខណៈខុសពីក្លឹបRCA ព្រោះRCA មានBand តែEMPIRE វិញគឺយើងមានការកម្សាន្ដបែបផ្សេងហើយយើងបើកចាប់ពីម៉ាង៩យប់ដល់៤ទៀបភ្លឺ”។
គេសង្កេតឃើញថានៅប្រទេសកម្ពុជាកំណើនសេដ្ឋកិច្ចបានកើនឡើងគូរឲ្យកត់សម្គាល់រយៈពេលចុងក្រោយនេះទើបមានក្លឹបកម្សាន្ដជាច្រើនបានផុសត្រដែតឡើងដើម្បីបម្រើរវិស្ស័យទេសចរណ៍តែក្លឹបEmpire នេះហាក់មានទ្រង់ទ្រាយធំជាងគេ នៅកណ្ដាលទីក្រុងហើយលោកថៅកែស្រីមានទំនាក់ទំនងល្អជាមួយតារាសិល្បះល្បីៗជាច្រើននោះគេជឿថាក្លឹបនេះនឹងឆាប់ល្បីជាមិនខាន។
អ្នកស្រីដាណា បន្ថែមថា”ក្លឹបនេះនឹងមានDj មកពីថៃ សាំងហ្គាពូ ម៉ាឡេស៊ី វៀតណាម ជាដើមរួមទាំងតារាល្បីៗ ក្នុងស្រុកមកសម្ដែងយ៉ាងហោចណាស់២ដង ក្នុង១ខែ ដែរដើម្បីឲ្យភ្ញៀវរបស់យើងបានរីករាយ។ចំណែកតារាប្រចាំក្លឹប របស់យើងគឺលោកថេណា ម្ចាស់បទOriginalSong”កង់សាគួ”ច្រៀងនៅទីនេះដើម្បីបម្រើរអារម្មណ៍ភ្ញៀវយើង”។
ក្នុងពិធីបើកសម្ភោធក្លឹប Empire គេឃើញមានតារាល្បីនិងអ្នកបង្ហាញម៉ូដមួយចំនួនបានទៅអបអរសារទរថៅកែ ស្រីក្មេងដែលមានរូបសម្រស់មិនចាញ់តារាភាពយ្ដនោះគឺអ្នកនាង”ដាណា”និងស្វាមីរូបសង្ហារលោកម៉ៅ សេងខៃ។តារាដែលបានទៅចូលរួមអបអរសាទរថៅកែរស្រីក្មេងដាណានោះមានដូចជាអ្នកនាងចន ចន្ទ័លក្ខិណា សូដា នីតា ស្រី តូច តាប៊ុយ បញ្ញា សិទ្ធិ និងលោកអេឡិច ចាន់ត្រា ជាដើមបានរាំកម្សាន្តលេងដល់យប់រំលងអាធ្រាត្យផងដែរ៕