Thursday, September 19, 2024
Homeព័ត៌មានជាតិដល់ថ្នាក់ហ្នឹងផង!!! ប្តីមិនចេះក្បាច់ ប្រពន្ធបន្ទោសថា ល្ងង់

ដល់ថ្នាក់ហ្នឹងផង!!! ប្តីមិនចេះក្បាច់ ប្រពន្ធបន្ទោសថា ល្ងង់

ទំនងជានាងធ្លាប់បើកទូរស័ព្ទមើលរឿងសិច ក៏ច្បាមជាប់ល្បិចស្នៀតតណ្ហាមិនឱ្យភ្លេច ក្រែងបានប្តីទៅ យកទៅអនុវត្តនឹងគេ។ លុះបានប្តី រៀបការតាមប្រពៃណីត្រឹមត្រូវ និងផ្សំដំណេកបាន១អាទិត្យ មិនឃើញប្តីប្រើក្បាច់ក្បូនអ្វីសោះ នាងក៏បន្ទោសប្តីថា ល្ងង់ណាស់ ឯប្តីនោះ លុះប្រពន្ធបន្ទោស ញយៗ ក៏ចេះកែខ្លួន និងស្រាវជ្រាវចេះក្បាច់ខ្លះៗមកបម្រើភរិយា មិនឱ្យអន់អាក់ត្រណាក់ចិត្តដូចមុន…។

លោកសាវ សុខ អាយុ២២ឆ្នាំ រស់នៅភូមិស្រែព្រីង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា លោកជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះស៊ីវ សឿង អាយុ៦៩ឆ្នាំ ម្តាយឈ្មោះយុ សាវ អាយុ៦០ឆ្នាំ ដែលសព្វថ្ងៃ ឪពុកម្តាយមានជំងឺងងឹតភ្នែកដូចគ្នា និងនៅតែផ្ទះឱ្យកូនរកស៊ីចិញ្ចឹម។ កាលមុនឪពុកម្តាយដែលជាជនពិការតែងដើរសុំទានគេចិញ្ចឹមកូន ទើបរូបលោកគ្មានលទ្ធភាពចូលរៀនទេ ក៏ក្លាយជាអនក្ខរជនរហូតមក ប៉ុន្តែលោកក៏មិនល្ងង់ពេកដែរ ទោះជាមិនចេះអក្សរក៏ដោយ។ នៅពេលមានវ័យ២០ឆ្នាំ ដោយមានសាច់ញាតិជួយឧបត្ថម្ភផងនោះ ទើបលោកទិញបានម៉ូតូកញ្ចាស់១គ្រឿង យកទៅរកស៊ីរត់ឌុបនៅភ្នំពេញ ដោយជួលបន្ទប់ស្នាក់នៅ ពេលរកកម្រៃបានតែងផ្ញើទៅចិញ្ចឹមឪពុកម្តាយ មិនឱ្យសុំទានគេទៀតទេ។ កាលនោះ លោកបានស្គាល់នារីម្នាក់ឈ្មោះពន ស៊ីណាត អាយុបងលោក៤ឆ្នាំ នាងមានស្រុកកំណើត នៅស្រុកអង្គរបុរី ខេត្តតាកែវ បានចេញមកធ្វើកម្មការិនីរោងចក្រកាត់ដេរ ដែលបានមកជួលបន្ទប់ក្បែរគ្នា។ ដោយឃើញមុខគ្នារាល់ថ្ងៃយ៉ាងនេះ ភ្លើងស្នេហ៍ក៏ឆាបឆេះឡើង និងបានស្គាល់ចិត្តថ្លើមគ្នាយ៉ាងឆាប់រហ័ស ឱ្យតែដល់ថ្ងៃអាទិត្យម្តងៗ លោកតែងឌុបស្រីសង្សារនេះ ដើរកម្សាន្តតាមរមណីយដ្ឋាននានា ចងក្រងទំព័រអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

លោកសាវ សុខ​ ពេលផ្តល់សម្ភាសន៍

លោកសាវ សុខ បន្តទៀតថា លោកតែងនាំនាងទៅកន្លែងស្ងាត់ងាយស្រួលសាសងអន្ទងស្នេហ៍ជាមួយគ្នា ព្រោះបើនៅផ្ទះជួលពិបាកនិយាយគ្នាណាស់ ព្រោះនាងនៅរួមជាមួយមិត្តភក្តិស្រីៗពីរបីនាក់ឯណោះ។ ទោះជាអង្គុយសាសងក្បែរគុម្ពត្រែងមាត់ទន្លេ ក៏លោករក្សាឥរិយាបថថ្លៃថ្នូរ មិនហ៊ានបំពានខ្លួនប្រាណស្រីថ្លៃទេ យ៉ាងច្រើនត្រឹមឱបថើបខ្លះៗប៉ុណ្ណោះ។ ម៉្យាងទៀត នាងស៊ីណាត គោរពដំបូន្មានម្តាយថា កុំឱ្យប្រុសកន្លងខ្លួន ក្រែងចាញ់បោកគេ ទើបនាងតឹងតែង និងរំអុកឱ្យលោកចូលស្តីដណ្តឹងរៀបការតាមប្រពៃណី។ រយៈពេល៦ខែ នៃការស្រលាញ់គ្នា ឈានដល់ការបំពេញខាន់ស្លាត្រឹមត្រូវតាមប្រពៃណី ហើយតាំងពីបានគ្នាជាប្តីប្រពន្ធមក ពួកលោកតែងចល័ត ជួនកាលទៅលេងផ្ទះឪពុកម្តាយខាងស្រី ជួនមកខាងប្រុស តែក៏មិនបោះបង់ការងាររត់ម៉ូតូឌុប និងធ្វើការរោងចក្រនោះឡើយ។

ផ្ទះរបស់លោកសាវ សុខ និងនាងពន ស៊ីណាត

លោកសាវ សុខ ប្រាប់មិនលាក់លៀមថា រាត្រីផ្សំដំណេកចូលមកដល់ ហេតុតែរូបលោកមិនធ្លាប់ចុះស្នាមប្រយុទ្ធ ក៏រញីរញ័រភ័យអរៗ មិនដឹងជាត្រូវចាប់ផ្តើមពីអ្វីមុនទេ។ ចំណែកប្រពន្ធទោះបីរូបនាងនៅក្រមុំព្រហ្មចារី ក៏ធ្លាប់បានមិត្តភក្តិស្រីៗដែលមានប្តីប្រាប់របៀបខ្លះៗរួចមកហើយ ជួនកាលមិត្តភក្តិនោះលួចបើកទូរស័ព្ទរឿងសិចឱ្យនាងមើលទៀតផង ដែលទូរស័ព្ទនោះជារបស់ប្តីមិត្តស្រី ហើយប្តីចេញទៅក្រៅភ្លេចយកទូរស័ព្ទតាម។ ពេលផ្សំដំណេកដំបូងនោះ ឃើញប្តីរញីរញ័រ ទើបប្រពន្ធជួយខ្លះៗទៅ រហូតដល់ត្រើយទាំងអស់គ្នា និងចាប់បន្តរបៀបដូនតាដដែលៗរាល់យប់។ លុះបាន១អាទិត្យ ស្រាប់តែប្រពន្ធស្តីបន្ទោសខ្សឹបៗថា “បងឯងល្ងង់ណាស់ គ្មានចេះក្បាច់ក្បូរអ្វីសោះ!” លោកក៏សួរបញ្ជាក់ពីរឿងក្បាច់នោះ ទើបប្រពន្ធប្រាប់ និងអនុវត្តផង ក៏ឃើញថា មានប្រសិទ្ធភាពមែន ហើយតាំងពីពេលនោះមក ប្រពន្ធស្រលាញ់ប្តីខ្លាំងណាស់ បែក១យប់ស្ទើរមិនបានផង។

ដោយឡែក នាងពន ស៊ីណាត អាយុ២៦ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា នាងមានស្រុកកំណើតនៅភូមិស្ទឹងកំបុត ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ ដោយសារជីវភាពឪពុកម្តាយទីទ័លពេក ទើបនាងជម្រាបលាពួកគាត់ចេញទៅធ្វើការរោងចក្រនៅភ្នំពេញ ម្តុំចាក់អង្រែលើ ស្រាប់តែបានជួបកំលោះសាវ សុខ ក៏ផុសសេចក្តីស្នេហារៀងៗខ្លួន។ ពួកនាងស្រលាញ់គ្នា៦ខែ មិនដែលជ្រុលជ្រួសជាមួយគ្នាទេ ទោះជានាំគ្នាដើរលេងដល់កន្លែងស្ងាត់ក៏ដោយចុះ។ បើនៅបន្ទប់ជួល ក៏មិនអាចកន្លងប្រពៃណីបានដែរ ព្រោះនៅរួមជាមួយមិត្តច្រើន ទើបពួកនាងចេះតែចិញ្ចឹមចិត្តស្រលាញ់ និងបន់ឱ្យតែបានរៀបការឆាប់ៗ។ រូបនាងពិតជាបានបន្ទោស ប្តីថា ល្ងង់មែន ព្រោះធ្លាប់ឮមិត្តភក្តិស្រីៗដូចគ្នាគេអួតថា ប្តីគេប្រសប់ណាស់ ចេះក្បាច់ក្បូរយ៉ាងនោះយ៉ាងនេះ ជួនកាលគេចុចទូរស័ព្ទឱ្យនាងមើលរូបភាពអាសអាភាសទៀតផង ក៏ចេះចាំរហូតមក។ លុះប៉ះប្តីស៊ើកៗ មិនរហ័សរហួន ប្រើតែក្បាច់ដដែលៗ ទើបនាងក្រើនរំព្ញកខ្លះទៅ ឥឡូវស្រាប់តែគេចេះជាងគ្រូទៅទៀត ដោយធ្វើឱ្យនាងពេញចិត្តស្តូកតែម្តង។

អ្នកស្រីញួង សាង

អ្នកស្រីញួង សាង អាយុ៤៩ឆ្នាំ និងលោក សុខ សុភ័ក្ត្រ អាយុ៣០ឆ្នាំ ជាសាច់ញាតិ បានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធ១គូនេះ ស្រលាញ់គ្នាណាស់ ចេះពួតដៃគ្នារកស៊ីកាត់បន្ថយភាពក្រីក្របាន។ សព្វថ្ងៃ ប្តីរត់ម៉ូតូឌុបប្រពន្ធធ្វើការរោងចក្រនៅម្តុំចាក់អង្រែ ដដែល ប៉ុន្តែពួកគេដឹកគ្នាមកមើលឪពុកម្តាយពិការភ្នែក មិនដែលចោលយូរទេ។ ឯរឿងថា ប្រពន្ធបង្រៀនប្តីឱ្យចេះក្បាច់ក្បូរអីនោះ ធ្លាប់ឮគេបង្ហើបដែរ តែពួកគាត់យល់ថា ជារឿងធម្មតាទេ ព្រោះមានខាន់ស្លាទៅហើយខ្មាសអីទៀត?

លោក សុខ សុភ័ក្ត្រ

គួរបញ្ជាក់ថា សម័យហ្វេសប៊ុកនេះ យុវវ័យទាំងប្រុសទាំងស្រី សុទ្ធតែមានទូរស័ព្ទទំនើបប្រើប្រាស់ស្ទើរ១០០% ដែលក្នុងទូរស័ព្ទទាំងនោះ តែងតែមានបង្កប់រឿងអាសអាភាស។ ទោះជាក្រមុំព្រហ្មចារីក៏ដោយចុះ បើនៅស្ងាត់ៗម្នាក់ឯងចុចប៉ះកន្លែងល្អមើល នាំឱ្យក្តៅសាច់ហ្នឹង ច្បាស់ជានាងមើលមិនដាក់ភ្នែកទេ និងចងចាំទុកមិនភ្លេច។ លុះនាងមានប្តី បើប៉ះប្តីល្ងង់ប្រើតែក្បាច់ដដែលៗ មិនទាន់សម័យនោះ ច្បាស់ជានាងជួយប្រាប់មិនខាន ព្រោះការអៀនខ្មាសគ្មានទៀតទេ នៅពេលផ្សំដំណេកបានយូរថ្ងៃ។ ទោះយ៉ាងណា ការប្រើក្បាច់ក្បូរហួសហេតុពេក ក៏មិនល្អដែរ ព្រោះវាឆាប់ធ្វើឱ្យដៃគូស្នេហ៍នឿយណាយ។ ហេតុនេះគួរស្វាមីភរិយាថ្មោងថ្មីទាំងឡាយ បើចង់អនុវត្តត្រូវយកមកប្រើយូរៗម្តងបានហើយ ជាពិសេស ពេលភរិយាមានផ្ទៃពោះ មិនគួរអនុវត្តទេ៕

RELATED ARTICLES