Wednesday, January 22, 2025
Homeព័ត៌មានជាតិឆេះតូបលក់គ្រឿងសំណង់ សង្ស័យទុស្សេខ្សែភ្លើង គិតជាទឹកប្រាក់ខ្ទង់មុឺនដុល្លារ

ឆេះតូបលក់គ្រឿងសំណង់ សង្ស័យទុស្សេខ្សែភ្លើង គិតជាទឹកប្រាក់ខ្ទង់មុឺនដុល្លារ

​ភ្នំពេញ ៖ តូបលក់គ្រឿងសំណង់​មាន​ទំហំ​4គុណ​នឹង​៥ម៉ែត្រ​ ធ្វើ​អំពី​ស័ង្កសី​ ត្រូវ​បានអគ្គី​ភ័យលេប​ត្របាក់​សម្ភារៈ​សំណង់​ស្ទើរតែ​ទាំង​ស្រុង​  បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៣នឹង​២០នាទី​ទៀបភ្លឺ ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ស្ថិតនៅក្រោយ​​​សារមន្ទីរ​ជើងឯង​ ផ្លូវ​បេតុង​ ភូមិ​ស្រុក​ចេក​ សង្កាត់​ជើង​ឯក​ ខណ្ឌដង្កោ​ ។

ម្ចាស់ផ្ទះ​មានឈ្មោះ​ ប៉ិ​ សុខលី​ ភេទប្រុស​ អាយុ​៤៥ឆ្នាំ​ មុខរបរ​ទទួល​ធ្វើ​ម្ហូប​ការ​ បុណ្យ ​និងជប់​លៀងផ្សេងៗ​ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​គ្នា ​បានឲ្យដឹងថា​ មុនពេលកើតហេតុ​ ពួក​គាត់​និង​ម្ចាស់ផ្ទះ​ បានចូល​សម្រាន្ត​នៅក្នុងផ្ទះ​លង់​លក់​អស់​ហើយ​ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ ពួកគាត់​បានឮសំឡេង​ផ្ទុះ​ដូច​គ្រាប់​បែក​ ពេលនោះ​ពួក​គាត់​បានបើក​ទ្វារ​ផ្ទះ​ចេញ​មក​ក្រៅ​ ក៏​ស្រាប់​តែ​ឃើញ​បានអណ្តាត​ភ្លើង​ឆេះ​ឡើង​សន្ធោសន្ធៅ​ ឃើញ​សភាព​ការណ៍​ដូច្នេះ ​ពួក​គាត់​ក៍បានស្រែក​ឆោឡោ​ឡើង​ថា​ មានភ្លើង​ឆេះ​ៗ​ ផ្អើល​ដល់​ម្ចាស់​ផ្ទះ​ និង​ប្រពលរដ្ធ​ដទៃ​ទៀត​ចេញ​មក​នាំ​ជួយ​បាញ់ទឹក​ពន្លត់​ នៅតែមិនរលត់​  ។

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពីឃើញអណ្តាត​ភ្លើង​ឆេះ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ពួក​គាត់​ក៍បានរាយ​ការណ៍​ទៅប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ លុះសមត្ថកិច្ច​មូលដ្ឋាន​បានចុះ​មកមើល​ ឃើញ​ស្ថានភាព​ធ្ងន់ធ្ងរ​ ក៏​បានទំនាក់ទំនង់​ហៅរថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលា​ខណ្ឌ​ដង្កោ​​ មកចំនួន​២គ្រឿង​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រាបៀរ​កម្ពុជា​មួយ​  បានមកជួយ​បាញ់ពន្លត​អស់​ទឹក​ចំនួន​២រថយន្ត​ ទើបភ្លើង​រលត់អស់​ទៅវិញ​នៅ​ម៉ោង​៤និង​២០នាទី​ថ្ងៃ​ដដែល​។ ចំណែក​សម្ភារៈ​គ្រឿង​សំណង់​ដែល​នៅ​ក្នុង​តូប ក៏ឆេះ​អស់​ទាំង​ស្រុង​ដែរ​  ។

នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​ដែរ សមត្ថ​កិច្ច​បាន​សន្និដ្ឋាន​ដំបូង​ថា ​បណ្ដាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​ ទើប​បង្ករឲ្យភ្លើង​ឆេះ​បែបនេះ​ ។ ហេតុ​ការណ៍​នេះ​សំណាងល្អ​មិនមានគ្រោះ​ថ្នាក់ដល់មនុស្ស​នោះ​ទេ​ គ្រាន់​តែ​ខូច​សម្ភារៈ​សំណង់​អស់​ទាំង​ស្រុង ​គិតជាទឹកប្រាក់​ខ្ទង់ម៉ឺន​ដុល្លារ​។ ដោយ​ឡែក​ម្ចាស់​ផ្ទះ​វិញ​មិនទាន់​បាន​ឲ្យ​ដឹង​នូវហេតុ​ការណ៍​នេះ​នៅ​ឡើយទេ​  ៕

RELATED ARTICLES