Thursday, September 19, 2024
Homeតារាខ្មែរណាក់ខុន-យ៉ែម ស្រីពេជ្រ តួឯករឿងភាគ ”នេះឬជីវិត?” ប៉ុស្ដិ៍លេខ៥

ណាក់ខុន-យ៉ែម ស្រីពេជ្រ តួឯករឿងភាគ ”នេះឬជីវិត?” ប៉ុស្ដិ៍លេខ៥

រឿង ”នេះឬជីវិត?” គឺជាខ្សែភាពយន្ដភាគរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដែលមានការសហការគ្នាដឹកនាំសម្ដែងដោយភាគីខ្មែរ-ថៃ របស់ប៉ុស្ដិ៍លេខ៥ ដែលបានធ្វើពិធីសែនក្រុងពលីកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែល ដោយមានតារាប្រុសស្រីក្នុងរឿងនេះបានចូលរួមជាច្រើនរូប។

លោកសុផាឆៃ វីរៈភុឆុង

លោកសុផាឆៃ វីរៈភុឆុង នាយកទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា ”រឿង ”នេះឬជីវិត?” គឺជារឿងដែលបង្ហាត់យើងពីជីវិតរស់នៅ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង។ សូមឲ្យអ្នកទាំងអស់គ្នាផ្ដោតចិត្ត កាយវិញ្ញាណរបស់យើងសម្ដែងរឿងនេះឲ្យជ្រាបទៅនឹងសាច់រឿងដល់អ្នកទស្សនាឲ្យបានល្អ ប៉ារ៉ូលច្បាស់ ហើយយើងចង់ឲ្យការសម្ដែងកុនក្លាយទៅជាការពិត ហើយមានបុណ្យមានកម្ម។ អំពើដែលយើងធ្វើ គឺមានបុណ្យនិងបាប គឺជារឿងពិតរបស់ជីវិតយើង។ យើងត្រូវធ្វើអំពើល្អ ដើម្បីជួយដល់សង្គមយើងផងដែរ។ ខ្ញុំសូមឲ្យទេវតាប្រទានពរជ័យឲ្យតារាទាំងអស់ថតរឿងនេះទទួលបានជោគជ័យគ្រប់ពេលវេលាទាំងអស់”។

ណាក់ខុន និងយ៉ែម ស្រីពេជ្រ ពេលចូលរួមក្រុងពលីរឿង ”នេះឬជីវិត?”

រឿង ”នេះឬជីវិត?” មានតួឯកស្រីយ៉ែម ស្រីពេជ្រ (ម៉ាឡា) និងតួឯកប្រុសលោកណាក់ ខុន (វីរៈ) រួមទាំងតារាសម្ដែងជាច្រើនដួងទៀត មានដូចជា នីតា វីរៈវង្ស (ម៉ាឡាត់), ញឹម ចាន់ថន (យាយលាន់), ខាន់ មែ (តាស្រេង), ខូវ គីមឡាង (ម៉ាឡែន), ជា សំណាង (តាហ៊ាត), មឿន ម៉ាឡែន (យាយរិន), សារ៉េត(ហេង កែជំនោរ), សន ពិសិដ្ឋ​(ថៅកែសុង), ភិន វណ្ននិកា (ទេវី), វ៉ាន់ ដាវ័ន្ដ (នរា) ជាដើម៕

RELATED ARTICLES