Wednesday, January 22, 2025
Homeព័ត៌មានជាតិម្ចាស់រថយន្ត Tundra ដែលឆាបឆេះនៅលើផ្លូវជាតិលេ៤ សុខចិត្តអហោសកម្ម មិនប្តឹងផ្តល់ជាងជួសជុលរថយន្ត ហើយលោកចាត់ទុកថាជាគ្រោះចង្រៃរបស់លោក

ម្ចាស់រថយន្ត Tundra ដែលឆាបឆេះនៅលើផ្លូវជាតិលេ៤ សុខចិត្តអហោសកម្ម មិនប្តឹងផ្តល់ជាងជួសជុលរថយន្ត ហើយលោកចាត់ទុកថាជាគ្រោះចង្រៃរបស់លោក

ករណីរថយន្ត Tundra ឆាបឆេះនៅលើផ្លូវជាត់លេខ៤ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ពេលនេះម្ចាស់រថយន្តបានរៀបរាប់ហេតុការណ៍ ដែលបណ្តាលឲ្យឆេះរថយន្ត នៅលើទំព័រហ្វេសប៊ុកដែលប្រើប្រាស់ឈ្មោះ ឆឹម ប្ញទ្ធី ដែលមានអត្ថន័យដូចខាងក្រោមនេះថា ៖

 

“ក្នុងនាមខ្ញុំបាទជាម្ចាស់រថយន្តធុនដ្រា (Thundra) 2011 ដែលបានឆាបឆេះកាលពីថ្ងៃទី10 ខែកក្កដា 2017 វេលាម៉ោង8:15ព្រឹក នៅលើផ្លូវជាតិលេខ4 ជិតដល់ផ្សារបែកចាន និងសូមផ្ដល់ព័ត៌មានជាក់លាក់ដល់បងប្អូននៅក្នុងសង្គម facebook ទាំងបងប្អូនដែលស្រលាញ់អាណិតខ្ញុំនិងបងប្អូនដែលស្អប់ និងប្រមាថខ្ញុំទាំងអស់ឲ្យបានជ្រាបជាព័ត៌មានដូចខាងក្រោម៖

 

 

 

 

 

 

 

 

 

 

 

 

 

 

 

1/រថយន្តខ្ញុំនោះ គឺប្រើសាំង មិនបានប្រើប្រព័ន្ធហ្គាសនោះទេ ដោយសារបារម្ភពីសុវត្ថិភាពនេះឯង ប៉ុន្តែនៅតែឆេះដដែល។

2/ក្នុងកំឡុងពេលដែលរថយន្តកំពុងរត់នៅលើដងផ្លូវក្នុងល្បឿន70ទៅ80km ក្នុងមួយម៉ោង ក្នុងពេលនោះខ្ញុំបានមើលតាមកញ្ចក់ក្រោយឃើញភ្លើងឆេះចេញពីធុងសាំង កម្ពស់អណ្តាតភ្លើងជាង1ម៉ែត្រទៅហើយ ពេលបានដឹងភ្លាម ខ្ញុំក៌ឈប់ឡានជាបន្ទាន់ ហើយក៌បានគិតពីសុវត្ថិភាពរបស់បងប្អូននៅតាមដងផ្លូវ ព្រមទាំងខ្លាចឆេះផ្ទះអ្នកស្រុក និងធនាគានៅទល់មុខនេះ ខំប្រឹងតាំងចិត្តចតបន្ទាន់នៅកណ្តាលទ្រូងផ្លូវ ដើម្បីចៀសវាងការខូចខាតច្រើនដល់អ្នកស្រុក សុខចិត្តគិតថាយ៉ាងម៉េចជាឆេះតែម្នាក់ឯងចុះ។

 

 

 

 

 

 

 

 

 

 

 

 

 

3/ បញ្ហាបង្កការឆាបឆេះនេះ គឺអាចបណ្តាលមកពីជាងជួសជុលរថយន្ត បានប្តូរបូមសាំងឲ្យខ្ញុំមានការខ្ជីខ្ជារមិនយកចិត្តទុកដាក់ វាយសំពងខ្លាំងៗ គ្រាន់តែដូរបូមសាំងសោះ អាចធ្លាយនៅចំណុចណាមួយ ឬរឹតប្រេភ្ជាប់មិនបានល្អដូចដើម អាចសាចប្រេងចូលបំពង់ស៊ីម៉ាំងកំពុងក្តៅទើបបណ្តាលឲ្យឆាបឆេះតែម្តងទៅ សូមបញ្ជាក់ថា រយៈពេលប្តូរអស់ពីរសប្តាហ៍មកហើយ។

4/ចំពោះមិត្តភក្តិដែលបានផ្តល់ជាគំនិតឲ្យទៅប្តឹងជាង ដើម្បីទាមទារសំណង និងការទទួលខុសត្រូវនោះ ខ្ញុំយល់ឃើញថា ស្ថានភាពជីវភាពគ្រួសារជាងមានការខ្វះខាត មានការ៉ាស់តូច ខ្ញុំសម្រេចចិត្តអហោសកម្ម មិនប្តឹងផ្តល់ទេ ចាត់ទុកជាគ្រោះចង្រៃរបស់ខ្ញុំទៅចុះ តែសូមផ្តាំទៅជាងថា ធ្វើការឲ្យមានការយកចិត្តទុកដាក់ផង កុំខ្ជីខ្ជារ និងការងារត្រូវចាត់ទុករថយន្តរបស់ភ្ញៀវដូចជារថយន្តរបស់ខ្លួន ប្រហែលជាថ្ងៃក្រោយ គ្មាននរណាម្នាក់អត់ឱនឲ្យអ្នកទៀតទេ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

5/ ចំពោះព័ត៌មានមួយចំនួនដែលបានចុះផ្សាយថា មានមនុស្សស្រីជិះជាមួយនោះ គឺជាអ្នកធ្វើការក្នុងផ្ទះដែលត្រូវត្រឡប់ទៅស្រុកកំណើតវិញ នៅឯកំពង់ស្ពឺ ស្របពេលខ្ញុំត្រូវធ្វើការ ក៌ជូនទៅតែម្តង ពេលនេះគេបានទៅជួបឪពុកម្តាយគេហើយ។
ចំពោះការប្រមាថតួនាទីរបស់ខ្ញុំពីសំណាក់បងប្អូនវិញ គឺខ្ញុំសូមអរគុណដល់បងប្អូនដែលបានចំណាយពេលមានតម្លៃដែលបានស្វែងយល់ពីតួនាទីខ្ញុំច្បាស់ ហើយប្រមាថដើម្បីបន្ថយគំនុំផ្ទាល់ខ្លួនរបស់បងប្អូនចំពោះរូបខ្ញុំ ដែលមិនដឹងអីសោះ ខ្ញុំស្រឡាញ់ណាស់យុត្តិធម៌លុយប៉ុន្មាន ក៍មិនអាចទិញសតិសម្បជញ្ញ: និងវិចារណញ្ញាណរបស់ខ្ញុំបានឡើយ ទោះជាខំបកស្រាយយ៉ាងណាក៍បងប្អូនគ្មានថ្ងៃជឿរដែរ សំខាន់គឺជួបផ្ទាល់ មនុស្សក្នុងលោកមិនថាជាតិសាសន៍ណាទេ តែងតែមានល្អនិងអាក្រក់ សូមធ្វើការបែងចែកខ្លះផង កុំប្រមាថយ៉ាងដូច្នោះវាពិតជាមានបាបណាស់សម្រាប់យើងជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា វាសនារបស់មនុស្សមិនដូចគ្នាទេ ឧប្បត្តិហេតុកើតឡើងម្តងគេម្តង យើងនិងជួបគ្រោះថ្នាក់ គ្រាន់តែគ្រោះនោះតូចឬធំដល់អាយុជីវិត ឬមិនដល់អាយុជីវិតតែប៉ុណ្ណោះ។

នេះហើយជារឿងពិតដែលបានកើតឡើងម្សិលមិញនេះ សូមបងប្អូនកុំសង្ស័យ និងយល់ច្រឡំតទៅទៀត និងសូមអរគុណបងប្អូនញាត្តិមិត្តដែលមានក្តីអាណិតអាសូរដល់ខ្ញុំ និងសូមជូនពរបងប្អូនឲ្យជួបតែសេចក្តីសុខ គ្រប់ពេលវេលា”៕

RELATED ARTICLES