ភ្នំពេញ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧៖ ក្រុមហ៊ុនសាមសុង (SAMSUNG) អេឡិចត្រូនិច ត្រូវបានជាប់ឈ្មោះជាម៉ាកល្អបំផុតនៅអាស៊ី រយៈពេល៦ឆ្នាំជាប់ៗគ្នា នេះបើយោងតាមលទ្ធផលស្រាវជ្រាវប្រចាំឆ្នាំអំពី «ម៉ាកកំពូលៗ ទាំង ១០០០នៅអាស៊ី» (http://www.campaignasia.com/Top1000Brands) ដែលត្រូវបានធ្វើឡើងដោយស្ថាប័នស្រាវជ្រាវដ៏ធំនៅអាស៊ីប៉ាស៊ីភិច Campaign Asia-Pacific សហការជាមួយ Nielsen។
នេះជាឆ្នាំទី១៤ហើយ ដែលម៉ាកកំពូលទាំង១០០០ម៉ាក ត្រូវបានប្រមូលម្តុំដើម្បីធ្វើការសិក្សាស្រាវជ្រាវដោយស្ថាប័នទាំងពីរខាងលើនេះ។ របាយការណ៍បានបញ្ចូលនូវការយល់ដឹង និងស្គាល់អំពីម៉ាកយីហោជាទីពេញនិយមនៃអ្នកប្រើប្រាស់នៅក្នុងតំបន់សំខាន់ៗទាំង១៣ ទូទាំងទ្វីបអាស៊ីប៉ាស៊ីភិច ដូចជា អូស្ត្រាលី ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និងវៀតណាម។ ដើម្បីស្គាល់ពីចំនួនអ្នកប្រើប្រាស់នៅលើទីផ្សារ ការស្រាវជ្រាវបានកំណត់ដោយអាយុ ភេទ និងចំណូលប្រចាំខែ ជាដើម។
លោកស្រី Irene Ng អនុប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនសាមសុង ប្រចាំតំបន់អាស៊ី និងអូសេអានី បានមានប្រសាសន៍ថា «ការកំណត់នេះ គឺជាសូចនាករនៃអ្នកប្រើប្រាស់របស់យើង ដែលបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះផលិតផល ព្រមទាំងសេវាដែលយើងផ្តល់ឲ្យពួកគាត់។ យើងមានមោទនភាពក្នុងការទទួលបានពានរង្វាន់នេះម្តងទៀត ហើយនៅតែតាំងចិត្តក្នុងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗទៀត ដើម្បីការរស់នៅរបស់អ្នកប្រើប្រាស់កាន់តែល្អប្រសើរ និងប្រកបដោយអត្ថន័យ»។
ការទទួលបាននូវពានរង្វាន់របស់សាមសុង ត្រូវបានជឿជាក់ថា គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងការតាំងចិត្ត ដើម្បីផ្តល់នូវគំនិតច្នៃប្រឌិតថ្មីៗ ដែលជាឬសគល់ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍជាសកល។ អ្នកស្រាវជ្រាវបានធ្វើការសហការជាមួយគ្នាទៅវិញទៅមក រវាងទីតាំងទាំង៤២ របស់ពួកគេ នៅជុំវិញពិភពលោក ជាមួយនឹងក្រុមការងារស្រាវជ្រាវ និងវិស្វករ ក្នុងចំណោមមនុស្សប្រមាណ៥ម៉ឺននាក់ ដែលខ្លះជាបុគ្គលិករបស់ ក្រុមហ៊ុនសាមសុង ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីស្វែងរកទំនោរទីផ្សារថ្មីមួយ និងការដាក់ស្តង់ដាថ្មីមួយ សម្រាប់ភាពឥតខ្ចោះ។
ដោយការប្រឹងប្រែងក្នុងលំដាប់កំពូលក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ សាមសុង ក៏បង្កើតបានជា Samsung Advanced Institute of Technology (SAIT)។ វិទ្យាស្ថាននេះ បង្កើតឡើងដើម្បីការអភិវឌ្ឍនៃគ្រឿងម៉ាស៊ីនសម្រាប់អនាគត និងទិសដៅសម្រាប់សុវត្ថិភាព និងការគ្រប់គ្រងប្រព័ន្ធអេឡិចត្រូនិច។ សរុបមក ក្រុមហ៊ុនមានទីតាំង៨ នៅជុំវិញពិភពលោក ដូចជាទីក្រុងស៊ូវុន (កូរ៉េខាងត្បូង), ទីក្រុងប៉េកាំង (ចិន), ហ្វ្រាំងហ្វូត (អាល្លឺម៉ង់) និងទីក្រុងប៊ូស្តុន (សហរដ្ឋអាមេរិក) ដែលប្រមូលផ្តុំដោយមនុស្សដែលមានទេពកោសល្យមកពីមហាវិទ្យាល័យ វិទ្យាស្ថាន និងផ្នែកទីផ្សារ ដើម្បីបញ្ចេញគំនិតបច្ចេកវិទ្យាថ្មីៗ ដែលមានសក្តានុពលក្នុងការដឹកនាំទៅកាន់ទំនោរ ឬបែបផែនជីវិតថ្មី សម្រាប់អ្នកប្រើប្រាស់នាថ្ងៃអនាគត។
លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃ សាមសុង ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «យើងនៅក្រុមហ៊ុនសាមសុង ពិតជាមានកិត្តិយសណាស់ ដែលបានទទួលពានរង្វាន់ដ៏ពិសេសនេះ ដែលជាចំណាត់ថ្នាក់ ដែលយើងទាំងអស់គ្នានៅក្រុមហ៊ុនសាមសុងទូទាំងសកលលោកទទួលបាន។ វាបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្ត ដើម្បីបម្រើសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ នៅពេលដែលយើងមានក្តីមោទនភាព និងរំភើបរីករាយ យ៉ាងខ្លាំងនៅពេលបានទទួលព័ត៌មាននេះ យើងទាំងអស់គ្នានៅក្រុមហ៊ុនសាមសុង ហើយយើងនឹងនៅតែខិតខំបន្តទៀត”៕