Tuesday, November 26, 2024
Homeតារាខ្មែរពេជ្រ សោភា ចេញមុខបកស្រាយកែមុខ កែដើមទ្រូង

ពេជ្រ សោភា ចេញមុខបកស្រាយកែមុខ កែដើមទ្រូង

ថ្មីៗនេះ តារាចម្រៀងល្បីឈ្មោះ អ្នកនាងពេជ្រ សោភា បានជំពប់នឹងដំណឹងថា អ្នកនាងបានកែទម្រង់មុខ និងពង្រីកសុដន់​ នៅមជ្ឈមណ្ឌលគ្លីនិកកែសម្រស់ល្បីឈ្មោះមួយ ដែលតារាខ្មែរភាគច្រើនទៅកែច្នៃសម្រស់នៅទីនោះ ខណៈដែលគេឃើញអ្នកនាងធ្លាប់ទៅហាងនោះញឹកញាប់ ប៉ុន្តែសោភា អះអាងថា ពុំបានទៅពង្រីកសុដន់​ និងកែទម្រង់មុខ ដូចការចោទឡើងនោះទេ។

ខណៈដែលវ័យកា​ន់តែច្រើនហើយទម្រង់មុខក៏កាន់តែមានលក្ខណៈប្លែកទាក់ទាញជាងមុន។ ចំណែកឯដើមទ្រូងក៏ត្រូវបានគេចាប់អារម្មណ៍ថា កាន់តែរីកធំទ្រលុកទ្រលន់ប្លែកផងនោះ ស្រាប់តែមានពាក្យលេចធ្លាយពីចង្កោមអ្នកសិល្បៈថា អ្នកនាងបានកែច្នៃសម្រស់នៅមជ្ឈមណ្ឌលកែសម្រស់ល្បីឈ្មោះមួយ នៅរាជធានីភ្នំពេញ ដែលតារាខ្មែរចូលចិត្តទៅរកសេវាកម្មនៅទីនោះ តាមប្រភពថា អ្នកនាងបានកែសុដន់និងទម្រង់មុខ។

ពាក់ព័ន្ធនឹងដំណឹងនេះ បានធ្វើឲ្យអ្នកនាងពេជ្រ សោភា មិនសប្បាយចិត្តទេ ហើយក៏បានចេញមុខបកស្រាយផងដែរថាជាដំណឹងមិនពិត។

អ្នកនាងសោភា ប្រាប់ថា ”ខ្ញុំពិតជាធ្លាប់បានទៅគ្លីនិកនោះមែន ប៉ុន្តែពុំមែនទៅកែដើមទ្រូង កែទម្រង់មុខដូចការលេចឮនោះទេ។ ពោលគឺខ្ញុំទៅទីនោះគ្រាន់តែម៉ាស្សាមុខ និងបន្ដឹងស្បែកមុខតែប៉ុណ្ណោះ អត់មានទៅវះកាត់អីទេ”។

សោភា ប​ន្តថា ”បច្ចុប្បន្ននេះ ខ្ញុំគិតថាអ្វីដែលខ្ញុំមាន គឺគ្រប់គ្រាន់ហើយ គឺអត់ចង់វះកាត់កែច្នៃកន្លែងណាទៀតទេ។ ម្យ៉ាងខ្ញុំខ្លាចមុខកាំបិត និងខ្លាចប្រឈមជំងឺក្រោយពេលវះកាត់ណាស់។ ដូច្នេះនាពេលបច្ចុប្បន្ននេះ អត់ទាន់វះកាត់អ្វីទេ តែថ្ងៃក្រោយនៅមិនទាន់ដឹងនៅឡើយ”។

ម្ចាស់បទ ”ឆ្កែរាំបុកប៉ោត” រូបនេះ អះអាងថា បច្ចុប្បន្ននេះអ្នកនាងជ្រើសរើសវិធីថែសម្រស់ ដោយការហាត់ប្រាណ លេបថ្នាំរក្សាសម្រស់ និងម៉ាស្សាមុខ ដើម្បីបន្តឹងស្បែកមុខម្ដងម្កាលតែប៉ុណ្ណោះគឺអត់បានវះកាត់កែទម្រង់មុខអ្វីទេ។

អ្នកនាងសោភា បន្ថែមថា ទម្រង់មុខរបស់អ្នកមានលក្ខណៈប្លែកនៅពេលបង្ហាញវត្តមាន ដោយសារបច្ចេកទេសផាត់មុខតែប៉ុណ្ណោះ។ រីឯដើមទ្រូង អ្នកនាងពេញចិត្តហើយមិនចង់កែកុនអ្វីទេ៕

ពេជ្រ សោភា ចេញមុខបកស្រាយ និងប្រាប់វិធីថែសម្រស់ ក្រោយផ្ទុះព័ត៌មានកែដើមទ្រូង និងកែមុខសូមស្តាប់បទសម្ភាសន៍រវាងទស្សនាវដ្តី "អង្គរធំ" និងអ្នកនាងពេជ្រ សោភា ៖

Posted by Angkorthom Magazine on Wednesday, 12 July 2017

RELATED ARTICLES