Wednesday, January 22, 2025
Homeព័ត៌មានជាតិកូនប្រុសកាប់ឳពុកបែកក្បាល ម្តាយពកចិញ្ចើម គំរាមទាំងប៉ូលិសទៀត

កូនប្រុសកាប់ឳពុកបែកក្បាល ម្តាយពកចិញ្ចើម គំរាមទាំងប៉ូលិសទៀត

ភ្នំពេញ ៖ បុរសម្នាក់វ័យសឹងពាក់កណ្តាលមនុស្សទៅហើយ រស់នៅក្រោមការចិញ្ចឹមបីបាច់ពីអាណា ព្យាបាល ឪពុកម្តាយ តាំងពីតូចក្រូចឆ្មារ រហូតពេញវ័យ២០ឆ្នាំប្លាយ បែរជាសងគុណឪពុកម្តាយវិញដោយបុ័ងតោ កាប់ទៅលើអ្នកមានគុណ បណ្តាលឲ្យឪពុកបែកក្បាល ម្តាយពកចិញ្ចើម បង្កឲ្យភ័យខ្លាច ផ្អើលអស់អ្នកភូមិ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីចាន់សម្បត្តិ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

កូនប្រុសសំណព្វចិត្តខាងលើមានឈ្មោះ ឡ ហាប់ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានឪពុក ជាជនរងគ្រោះ ឈ្មោះ ឡ សៀម  អាយុ៦៥ឆ្នាំ ម្តាយឈ្មោះ  ភូ គឹមអៀ អាយុ៦០ឆ្នាំ មុខរបរលក់ដូរនៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិត្រពាំងក្តា ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត ។

តាមសម្តីឪពុកជាជនរងគ្រោះបានឲ្យដឹងថា គាត់មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ កូនប្រុសបង្កហិង្សាខាងលើ ជាកូនទី២ ហើយក៏ជាមនុស្សប្រើប្រាស់គ្រឿងញៀនច្រើនខែឆ្នាំមកហើយ មិនស្តាប់តាមដំបូន្មាន ការអប់រំពីអាណាព្យាបាល ឪពុកម្តាយឡើយ ដើរផឹកសុី ប្រើប្រាស់គ្រឿងញៀន អុកឡុកបង្កហិង្សាក្នុងគ្រួសារ ជារឿយៗ ។

ជនរងគ្រោះបន្តទៀតថា មកដល់ព្រឹកថ្ងៃទី១១ ខែកក្កដានេះ កូនប្រុសបង្កខាងលើ កកូកកាយ រករឿងក្នុងគ្រួសារ ឡូឡាពេញផ្ទះ តែពុំមានអ្នករវល់ជាមួយ លុះរហូតដល់វេលារសៀល ស្រាប់ កាន់តែខ្លាំងឡើងៗ គម្រាមជេរប្រមាថឪពុកម្តាយ រហូតដល់ឪពុកទ្រាំលែងបាន តមាត់ជាមួយ ស្រាប់តែកូនប្រុសស្រែកជេរ ប្រើពាក្យអសុរសទៅលើឪពុកម្តាយ រហូតដល់ទាញបានកាំបិទបុ័ងតោដេញកាប់ឪពុក បណ្តាលឲ្យរងរបួសបែករយៈក្បាលហូរឈាមកក្លាក់ ម្តាយរត់ចូលទៅជួយ វាយមួយដៃពកចិញ្ចើម ទាត់ធាក់បន្លែផ្លែឈើសម្រាប់លក់ដូរចោលខ្ទេច ទ្រាំលែងបាន ប្តឹងប៉ូលីសចុះទៅអន្តរាគមន៍ ចាប់ឃាត់ខ្លួន ត្រូវបានជនខាងលើគម្រាមទាំងប៉ូលីសទៀត ទីបំផុត ជាប់ខ្នោះខាងតែបាន នាំចូលប៉ុស្តិ៍ប៉ូលីស ។

សម្តីសម្តីឪពុកជាដើមបណ្តឹង បានឲ្យដឹងថា សំណូមពរធ្វើយ៉ាងណា ស្ថាប័នសមត្ថកិច្ចចំណាត់ការទៅតាមនីតិវិធីនូវទង្វើបុគ្គលប្រព្រឹត្ត ។ ជនបង្កហិង្សាក្នុងគ្រួសារខាងលើ ត្រូវបានឃាត់ខ្លួន សាកសួរនិងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

RELATED ARTICLES