Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិយេម៉ែនបាញ់មីស៊ីល កំទេចមូលដ្ឋានទ័ព អារ៉ាប់ប៊ីសាអូឌីត ជាការសងសឹក!

យេម៉ែនបាញ់មីស៊ីល កំទេចមូលដ្ឋានទ័ព អារ៉ាប់ប៊ីសាអូឌីត ជាការសងសឹក!

យេម៉ែន៖ ទីភ្នាក់ងារព័ត៌ មានរដ្ឋ Saba News បានរាយការណ៍ ការថាកងកម្លាំង Houthi របស់យេម៉ែន បានថ្លែងកាលពីម្សិលមិញ ថាពួកគេ បានបាញ់មីស៊ីល ផ្លោងមួយគ្រាប់ ទៅលើមូលដ្ឋាន តម្រួតល្បាតតាម ព្រំដែនដែនរបស់ ប្រទេស អារ៉ាប់ប៊ីសាអូឌីតដែល ជាការសងសឹក និងការវាយប្រហារ ពីអាកាសដោយក្រុម សម្ព័ន្ធមិត្តដែលដឹកនាំ ដោយអារ៉ាប់ប៊ីសាអូឌីត។

កងកម្លាំង Houthi ថែមទាំងបាន ឲ្យដឹងទៀតថាមីស៊ីល នោះត្រូវបានបាញ់ ចេញកាលពីរាត្រី ថ្ងៃអង្គារហើយបាន វាយលុក លើមូលដ្ឋាន កងល្បាតតាមព្រំដែន របស់អារ៉ាប់ប៊ីសាអូឌីត ក្នុងទីក្រុង Najran ដែលស្ថិតនៅ ភាគនិរតីរបស់ ប្រទេសនេះ និងនៅក្បែរ ព្រំដែនជាមួយ យេម៉ែន ទៀតផង។

កាសែត Saba  បានដកស្រង់សម្តី ពីប្រភពយោធា នៃក្រុម Houthi ដោយបញ្ជាក់ថា មីស៊ីលនេះគឺជា ការឆ្លើយ តបនិងការ ប្រេះឆានៃបទ ឈប់បាញ់និង ការបន្តវាយប្រហារ ពីអាកាសពីសំណាក់ ការឈ្លានពាន របស់អារ៉ាប់ប៊ីសាអូឌីត។

យោងតាមប្រជាជន ដែលស្នាក់នៅ តំបន់នោះ រដ្ឋាភិបាល អារ៉ាប់ប៊ីសាអូឌីត នៅមិនទាន់ធ្វើការ បកស្រាយនៅ ឡើយទេ ចំពោះការវាយ ប្រហារនេះ ប៉ុន្តែមានយន្តហោះ ចម្បាំងជាច្រើន គ្រឿងបានឆ្លើយ តបនិងការវាយ ប្រហារកាល ពីព្រឹកថ្ងៃពុធ ដែលដាក់ទិសដៅលើមូលដ្ឋាន យោធារបស់ កងកម្លាំង Houthi ក្នុងបរិវេណ រដ្ឋធានី Sanaa ។

កងកម្លាំង Houthi ជាអ្នកដែលគ្រប់គ្រង តំបន់ជាច្រើន នៃផ្នែកខាងជើង របស់យេម៉ែនបានបាញ់ មីស៊ីលផ្លោងជា ច្រើនគ្រាប់ដាក់អារ៉ាប់ប៊ីសាអូឌីត ជាច្រើនដងចាប់ តាំងពីកងកម្លាំងសម្ព័ន្ធដែល ដឹកនាំដោយ អារ៉ាប់ប៊ីសាអូឌីតបានប្រយុទ្ធក្នុង សង្គ្រាមស៊ីវិល របស់យេម៉ែនជាងមួយឆ្នាំមកនេះ។

កងកម្លាំងរបស់អារ៉ាប់ប៊ីសាអូឌីត បានបាញ់គ្រាប់រុកក្កែត ជាច្រើនគ្រាប់ តាមរយៈមីស៊ីល ដែលត្រូវបានផ្គត់ផ្គង់ ដោយ សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា អារ៉ាប់ប៊ីសាអូឌីត បានដឹកនាំសម្ព័ន្ធមិត្ត ដែលភាគច្រើនមក ពីបណ្តាប្រជាជាតិ អារ៉ាប់បានចូល អន្តរាគមន៍ក្នុងជម្លោះនៅយេម៉ែនក្នុងឆ្នាំ២០១៥ ដើម្បីស្តារឡើង វិញនូវអំណាច ដែលទទួលស្គាល់ ដោយអន្តរជាតិ ចំពោះលោក ប្រធានាធិបតី Abd-Rabbu Mansour Hadi ។

 

 

RELATED ARTICLES