Wednesday, January 22, 2025
Homeព័ត៌មានជាតិខឹងនឹងគំនុំចាស់ ចាក់សោបង្ខាំងប្តីប្រពន្ធ២នាក់ក្នុងបន្ទប់

ខឹងនឹងគំនុំចាស់ ចាក់សោបង្ខាំងប្តីប្រពន្ធ២នាក់ក្នុងបន្ទប់

ភ្នំពេញ៖ ខឹងរឿងស្រែកហៅទៅផឹកស៊ីឮខ្លាំងៗពេក បាននាំបក្ខពួកទៅចាក់សោបន្ទប់ពីរនាក់ប្តី ប្រពន្ធពីខាងក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១រំលងអាធ្រាត្រ ឈានចូល ​ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ១៧D ជាន់ទី៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះស ភារិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតនៅ​ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ
សុភណ្ឌ អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅស្រុកមេសាង ខេត្ត
ព្រៃវែង ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៨ ខែ កក្កដា ​ឆ្នាំ២០១៧ រូបគាត់ទៅបបួលជនបង្កខាងលើដែលទើបនឹងស្គាល់គ្នាមកផឹកស្រានៅបន្ទប់របស់ខ្លួននៅជាន់ទី៣ ចំណែកជនបង្កបន្ទប់ជួលនៅជាន់ទី២ ពេលទៅហៅជនបង្ក បានស្រែកហៅមុខបន្ទប់ដែលចាក់សោជាច្រើនដង ស្រាប់តែជនបង្កបានស្រែកជេរពីក្នុងបន្ទប់ថា អាចុយម្រាយ អ្ហែងហៅអញក៏ហៅម្ល៉េះ  មើលអញទៅកាប់អានឹងម្តងមើល។

ប្រភពដដែលបានបន្តទៀតថា ខណៈពេលដែលឮសូរថាកាប់បែបនេះ ធ្វើឲ្យគាត់ភ័យ ហើយរត់ ទៅបន្ទប់របស់ខ្លួនជាន់ទី៣ បានបិទទ្វារបន្ទប់ ​បន្ទាប់មកភាគីបង្កខាងលើបាននាំបក្ខពួក មានគ្នាប្រមាណ​១០នាក់ ប្រដាប់ដាវនិងកាំបិត កាប់ទ្វារនិងបង្អួច បណ្តាលឲ្យខូចអស់មួយចំនួន ទើបត្រឡប់ទៅវិញបាត់អស់ ។ លុះបន្ទាប់នៅយប់ថ្ងៃកើតហេតុខាងលើ ម៉ោង៨យប់ថ្ងៃទី១២ ខែកក្កដា បានឮសូរសំឡេងជនបង្កស្រែកនៅក្រៅបន្ទប់ថាកឹ បសោពីខាងក្រៅទៅ ពេលនោះជនរងគ្រោះមិនបានចាប់អារម្មណ៍ បានដេកលង់លក់បាត់ទៅ លុះនៅម៉ោងកើតហេតុរូបគាត់ចេញមកក្រៅ ហើយបានបើកទ្វារ ស្រាប់តែទ្វារជាប់សោខាងក្រៅ ទើបទូរស័ព្ទ​ហៅសមត្ថកិច្ចមកជួយអន្តរាគន៍។

ប្រភពពីសមត្ថកិច្ចបាននិយាយថា ពេលពួកគាត់មកដល់បានហៅម្ចាស់ផ្ទះ ហើយនាំគ្នាទៅកាន់ បន្ទប់ជនរងគ្រោះដែលជាប់សោពីខាងក្រៅ ហើយម្ចាស់ផ្ទះបានយកពូថៅវាយសោ
ឲ្យជនរងគ្រោះចេញមកខាងក្រៅ ធ្វើការសួរនាំទៅ ទើបដឹងថា ​ជនបង្កនៅបន្ទប់ជាន់ទី២ ​បន្ទប់លេខ៩ C សមត្ថកិច្ចក៏ទៅសួរនាំជនបង្ក ស្រាប់តែឃើញបន្ទប់ជនបង្កបានចាក់សោពីខាង ក្រៅដែរ ដោយទុកប្រពន្ធរបស់គេនៅក្នុងបន្ទប់ ។ លុះសមត្ថកិច្ចចាក់សោហៅប្រពន្ធជនបង្ក ចេញមកខាងក្រៅ ប្រពន្ធជនបង្កប្រាប់ថាអត់ដឹងទេ ប្តីរបស់គេចេញទៅក្រៅបាត់ហើយ ។

ក្រោយពេលកើតហេតុជនរងគ្រោះប្តីប្រពន្ធខាងលើ បានទៅសម្រាកនៅផ្ទះបងប្អូន នៅសង្កាត់ស្ទឹងមានជ័យ មួយយប់សិន រង់ចាំថ្ងៃស្អែក ទើបទៅដាក់ពាក្យបណ្តឹង ៕

RELATED ARTICLES