Thursday, January 23, 2025
Homeព័ត៌មានជាតិសន្តិសុខពេទ្យធ្មេញត្រូវមិត្តភក្តិបម្រុងវាយ ដោយសារតែខឹងរឿងមើលកីឡាប្រដាល់

សន្តិសុខពេទ្យធ្មេញត្រូវមិត្តភក្តិបម្រុងវាយ ដោយសារតែខឹងរឿងមើលកីឡាប្រដាល់

ភ្នំពេញ ៖ សន្តិសុខពេទ្យព្យាបាលធ្មេញម្នាក់ត្រូវមិត្តភក្តិដែលស្រវឹងស្រា រកវៃផ្អើលដល់សមត្ថកិច្ច ដោយសារតែខឹងរឿងមើលកីឡាប្រដាល់ប៉ាគីអាវ កាលពីកន្លងមកថ្មីៗនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២២៥ កែងផ្លូវកម្ពុជាក្រោម មុខមន្ទីរពេទ្យព្យាបាលធ្មេញបស្ចឹម ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

​សាក្សី​ដែលឃើញហេតុការណ៍សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុ​មានបុរសម្នាក់ជាសន្តិសុខយាមនៅមន្ទីរពេទ្យព្យាបាលធ្មេញបស្ចឹម មិនស្គាល់អត្តសញ្ញាណ​អាយុជាង៣០ឆ្នាំ កំពុងតែអង្គុយផឹកស៊ី​នៅកន្លែង​យាមរបស់ខ្លួនជាមួយអ្នករត់ម៉ូតូឌុប ក៏ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូម៉ាកហុងដាឌ្រីម ​ពណ៌ខ្មៅ សេរី២០១៧ ​មិនដឹងថា ចេញមកពីផឹកស៊ីនៅទី​ណានោះទេ ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បានមកស្រែកឡូឡានៅកន្លែងសន្តិសុខយាម និងយកច្រវ៉ាក់សោបម្រុងវ៉ៃសន្តិសុខទៀត បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ៣ ចុះទៅអន្តរាគមន៍ ដល់ពេលសួរនាំទៅ សន្តិសុខ​បាន​​ប្រាប់ថា ស្គាល់គ្នា ហើយជាមិត្តភក្តិគ្នា អស់រយៈពេល៤ទៅ៥ឆ្នាំមកហើយ មិនដឹង​ជាយ៉ាងមិចបានជាមករកវ៉ៃគ្នាផ្អើលគេឯង។

ជនរងគ្រោះបានបន្តទៀតថា ​​មូលហេតុដែលគេរកវាយរូបគាត់ ដោយសារតែខឹងរឿងមើល​កីឡាប្រដាល់ប៉ាគីអាវ ដែលប្រកួតនាពេលកន្លងមកថ្មីៗនេះ បានមើលជាមួយគ្នា ហើយ​កាន់ជើងម្ខាងម្នាក់ ទើបធ្វើឲ្យមានការប្រកែកគ្នា ហើយក៏ចប់រឿងទៅ មិនដឹងថាជនបង្កគុំគួនទេ ព្រោះជាមិត្តភក្តិនឹងគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ៣ ជួយសម្រួលឲ្យត្រឡប់ទៅផ្ទះ ចំណែកឯសន្តិសុខវិញបានធ្វើការតាមធម្មតា ចាំព្រឹកស្អែកចាំធ្វើកិច្ចសន្យាអប់រំ ៕

RELATED ARTICLES