Thursday, January 23, 2025
Homeព័ត៌មានជាតិមួយប៉ប្រិចភ្នែកសោះ មនុស្ស២នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ ដោយសារភ្លើងឆក់

មួយប៉ប្រិចភ្នែកសោះ មនុស្ស២នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ ដោយសារភ្លើងឆក់

កំពង់ធំ៖ ហេតុការណ៍ករណីឆក់ខ្សែភ្លើងមួយបានបង្កឱ្យមានភាពភ្ញាក់ផ្អើលកើតឡើងនៅម៉ោង៤និង២៥នាទីល្ងាច​ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយធ្វើឲ្យមនុស្ស២នាក់ ត្រូវជាកូនកម្លោះដែលត្រូវចូលរោងភ្ជាប់ពាក្យ និងបងជីដូនមួយកូនក្រមុំ បានស្លាប់។

តាមសម្តីរបស់​នាយប៉ុស្តិ៍ឃុំប្រាសាទ លោកសឿង ភា បានប្រាប់ថា ជនរងគ្រោះដែលជួបគ្រោះថ្នាក់ឆក់ខ្សែភ្លើង ទី១. ឈ្មោះខុំ ខេន អាយុ២៩ឆ្នាំ ជាកូនកម្លោះ (ស្លាប់), ទី២. ឈ្មោះ រឹម រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ (ស្លាប់) ត្រូវជាបងជីដូនកូនក្រមុំ, និងទី៣. ឈ្មោះចែត ជឿន អាយុ៦៧ឆ្នាំ ឪពុកបង្កើតកូនក្រមុំ (រងរបួសធ្ងន់ធ្ងរ) យកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុផ្ទះរងគ្រោះរៀបចំពិធីភ្ជាប់ពាក្យ ដោយមានកូនកម្លោះឈ្មោះខុំ ខេន និងកូនក្រមុំឈ្មោះ សារ៉េត អាយុ២៥ឆ្នាំ ដោយបានដំឡើងរោងរួចរាល់អស់ហើយ។ ជនរងគ្រោះទាំង៣នាក់ បានលើកមេក្រូឡើងលើ ដោយមេក្រូនោះមានដងដែកផង ស្រាប់តែប៉ះខ្សែភ្លើងខាងលើដែលមានខ្សែ៣ធំៗ បណ្តាលឱ្យឆក់តែម្តង។

ក្រោយខ្សែរភ្លើងឆក់ បងប្អូនសាច់ញាតិយកជនរងគ្រោះទាំង៣នាក់ បានខ្នះខ្នែងលើកជនរងគ្រោះទាំង៣កប់ដីខ្សាច់ បន្ទាប់មករថយន្តសង្គ្រោះក៏បានដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ តែជាអកុសល មនុស្ស២នាក់ ដែលត្រូវជាកូនកម្លោះ និងបងជីដូនមួយខាងស្រី បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក៏ត្រូវបងប្អូន​សាច់ញាតិដឹកមកធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES