Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិអាមេរិកស្នើ តួកគីបង្ហាញភស្តុតាង ថាខ្លួននៅពី ក្រោយរដ្ឋប្រហារ

អាមេរិកស្នើ តួកគីបង្ហាញភស្តុតាង ថាខ្លួននៅពី ក្រោយរដ្ឋប្រហារ

អាមេរិក៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក John Kerry កំពុងស្នើរដ្ឋាភិបាល តួកគី ផ្តល់នូវភស្តុតាងទាំង ឡាយដែលសំអាងថាបព្វជិតអាមេរិក ម្នាក់គឺជាអ្នកនៅពី ក្រោយខ្នងការប៉នប៉ងធ្វើរដ្ឋប្រហារ ដែលបរាជ័យ កាលពីសប្តាហ៍មុន ប្រសិនជាតួកគីចង់ ឲ្យ អាមេរិក ធ្វើបត្យាប័ន។

លោក Kerry បានថ្លែងកាលពីថ្ងៃពុធថា លោកបានបញ្ជាក់យ៉ាងច្បាស់ តាមការសន្ទរនាលើបណ្តាញ ទូរស័ព្ទជាមួយនិង រដ្ឋមន្ត្រីការ បរទេស តួកគីក្នុង អំឡុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលដោយត្រឹមតែ ពោលថាការធ្វើមិនគប្បីប្រឆាំងនឹងលោក Fethullah Gulen នឹងមិនតម្រូវឲ្យសហរដ្ឋ អាមេរិកធ្វើបត្យាប័ន នោះឡើយ។

cavusoglu24

លោក Mevlut Cavosoglu

ប្រមុខការទូតរូបនេះបានថ្លែង ប្រាប់អ្នកសារព័ត៌ មាននៅទីស្តីការ ក្រសួងថា ជាមួយនិង ការគោរព ដល់លោក Gulen យើងបាន ថ្លែង ដោយមឺុងម៉ាត់ ទៅកាន់មិត្ត របស់យើងក្នុង ប្រទេសតួកគី និងសម្ព័ន្ធមិត្តដទៃ ទៀតក្នុងប្រទេស នេះថាយើង ត្រូវការភស្តុតាង។

តួកគីបានតម្កល់ ឯកសារសំណុំ រឿងអំពី លោក Gulen ដែលរស់នៅនិរទេស ខ្លួនក្នុងរដ្ឋ Pennsylvania ដល់ក្រសួង យុត្តិធម៌ រួច រាល់ ហើយ កាលពីថ្ងៃអង្គារនេះ។តែលោក Kerry បានថ្លែងថាលោកមុនទាន់បានឃើញឯកសារទាំងនោះនៅឡើយទេ ហើយ មន្ត្រី សហរដ្ឋអាមេរិក ក៏មិនទាន់បានលើកឡើង ថាតើពួកគេធ្វើបត្យាប័នផ្លូវការឬ យ៉ាងណានោះឡើយ។

1468709296-3478

លោក Fethullah Gulen 

ទោះជាយ៉ាងណា ប្រមុខការទូត សហរដ្ឋអាមេរិកបានថ្លែង ប្រាប់រដ្ឋមន្ត្រីការបរទេស តួកគីលោក Mevlut Cavosoglu តាមទូរស័ព្ទថា សូមកុំផ្ញើយើង នូវការនិយាយ បំផ្លើស សូមផ្ញើនូវភស្តុតាងដល់យើង។ យើងត្រូវការភស្តុងដែល យើង អាចធ្វើការកាត់សេចក្តីអំពី រឿងនេះបាន។

 

 

 

 

RELATED ARTICLES