Thursday, January 23, 2025
Homeព័ត៌មានជាតិផ្ញើរាល់ដងមិនអី ផ្ញើម្តងនេះស្រាប់តែកូនស្រីហូរឈាមតាមប្រដាប់ភេទ ជួយរកយុត្តិធម៌ឲ្យពួកគាត់ផង

ផ្ញើរាល់ដងមិនអី ផ្ញើម្តងនេះស្រាប់តែកូនស្រីហូរឈាមតាមប្រដាប់ភេទ ជួយរកយុត្តិធម៌ឲ្យពួកគាត់ផង

ភ្នំពេញ ៖ កូនស្រីអាយុ១២ខែ ២០ថ្ងៃ យកទៅជួលស្រ្តីម្នាក់មើលថែ ស្រាប់តែមានឈាមហូរតាម ប្រដាប់ភេទ សង្ស័យថា បុរសជាប្តី​អ្នកមើលចាប់រំលោភ ត្រូវបានឪពុកម្តាយកុមារីរងគ្រោះទៅប្តឹង​នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ឲ្យជួយរកយុត្តិធម៌ឲ្យកូនស្រីគាត់ផង កាលពីវេលាម៉ោង៨និង១៥ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។

ម្តាយក្មេងរងគ្រោះមានឈ្មោះសៀន រតនា អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិព្រីងជ្រុំ ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានឪពុកឈ្មោះពៅ សៅ អាយុ៣៥ឆ្នាំ មុខរបរជាងកាត់កញ្ចក់ មានស្រុកកំណើតភូមិឈើទាល ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ ​ចំណែកកូនស្រីរងគ្រោះមានឈ្មោះឯ.រ.ច.ណ អាយុ១២ខែ ២០ថ្ងៃ ។

ម្តាយមីងកុមារីរងគ្រោះ កំពុងមើលថែក្មួយនៅមន្ទីរពេទ្យ

ដោយឡែកស្រ្តីជាអ្នកមើលថែ មានឈ្មោះតោ ស្រី អាយុ៣៦ឆ្នាំ មុខរបរមើលថែក្មេងនៅផ្ទះ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ មានប្តីឈ្មោះទ្រូ អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខនៅផ្សារទំនើបសុវណ្ណា ស្នាក់នៅជាមួយប្រពន្ធ។

​តាមសម្តីម្តាយកុមារីរងគ្រោះបានឲ្យដឹងថា ដោយសារតែពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ សុទ្ធតែជាប់រវល់ធ្វើការដូចគ្នា ហេតុនេះហើយពេលសម្រាលបានកូនស្រីអាយុបាន៣ខែ ក៏បានយកកូនស្រីទៅជួលឲ្យឈ្មោះតោ ស្រី ជាអ្នកមើលថែ រហូតដល់គាត់ចេញពីធ្វើការ ទើបទៅយកត្រឡប់មកផ្ទះវិញ គឺក្នុង១ខែ ៤០ដុល្លារ។

ឳពុកម្តាយក្មេងស្រីរងគ្រោះ មកដាក់ពាក្តបណ្តឹង

ប្រភពដដែលបន្តទៀតថា ជារៀងរាល់ថ្ងៃពេលព្រឹកឡើង គាត់យកកូនទៅទុកឲ្យស្រ្តីខាងលើជាអ្នកមើលថែ រួចបានចេញទៅធ្វើការ ហើយពេលដែលទៅដល់អ្នកមើលកូនគាត់ ជួនកាលជួបបុរសជាប្តី ជួនកាលអត់ជួបទេ ព្រោះធ្វើការដូរវេនយប់និងថ្ងៃ ប៉ុន្តែនៅថ្ងៃកើតហេតុពេលដែលគាត់យកកូនទៅទុកដូចសព្វដង បានឃើញប្តីរបស់ស្រ្តីជាអ្នកមើលថែនៅផ្ទះ។ លុះដល់ម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែកក្កដា ម្សិលមិញនេះ ស្រាប់តែស្រ្តីជាអ្នកមើលថែកូនបានទូរស័ព្ទទៅប្រាប់ថា ​កូនស្រី​មានហូរឈាមតាមប្រដាប់ភេទយ៉ាងខ្លាំង។ ពេលដែលបានទទួលដំណឹងហើយ រូបគាត់ជាម្តាយបានមកទទួលយកកូនស្រីយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា។

ស្ត្រីមើលថែក្មេងស្រីរងគ្រោះ សមត្ថកិច្ចកំពុងសាកសួរ

បើតាមស្រ្តីជាបងស្រីរបស់ម្តាយកុមារី​រងគ្រោះបានឲ្យដឹងថា តាមការពិនិត្យរបស់គ្រូពេទ្យបានប្រាប់ថា ស្នាមរលាត់ដាច់ប្រដាប់ភេទ ធ្វើឲ្យហូរឈាមដោយសារតែមានស្នាមដៃលូកខ្វេះ ទើបធ្វើឲ្យដាច់ហូរឈាមបែបនេះ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជា ។

បន្ទាប់ពីយកកូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ ទើបនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ស្រ្តីជា​ម្តាយនិងឪពុកបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ឲ្យឃាត់ខ្លួនស្រ្តីជាអ្នកមើលថែនិងប្តីយកមកសួរនាំ។ ពេលដែលទទួលបានពាក្យបណ្តឹងរបស់ឪពុកម្តាយជន រងគ្រោះហើយសមត្ថកិច្ចបាននាំខ្លួនស្រ្តីជាអ្នកមើលថែមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹង​មានជ័យ ​ចំណែកបុរសជាប្តីសមត្ថកិច្ចមិនទាន់ឃាត់ខ្លួននៅឡើយទេ ខណៈដែល​ករណី​ខាងលើនេះសង្ស័យថាជាប់ព័ន្ធបុរសជាប្តីជាអ្នកប្រព្រឹត្ត។

ប្តីរបស់ស្ត្រីមើលថែក្មេងស្រីរងគ្រោះ

នៅចំពោះមុខសមត្ថកិច្ចស្រ្តីជាអ្នកមើលថែក្មេងស្រីរងគ្រោះ បានឆ្លើយប្រាប់ថា កាលពីព្រឹកថ្ងៃកើតហេតុ រូបគាត់បានទទួលយកក្មេងរងគ្រោះពីឪពុករបស់គេនៅវេលាម៉ោង៦ព្រឹក ហើយបានបញ្ចុកបបរ និងឲ្យគេងនៅលើអង្រឹង នៅវេលាម៉ោង៧និង៣០នាទីព្រឹក ចំណែករូបគាត់ពេលកូនក្មេងគេងលក់ គាត់ឆ្លៀតកាត់ប្រុយខោឲ្យគេបណ្តើរ លុះដល់ម៉ោង១០ព្រឹក ក្មេងស្រីបានបត់ជើងធំ ពេលនោះរួចគាត់បានយកក្មេងទៅងូតទឹក ស្រាប់តែឃើញក្មេងស្រីមានឈាមហូរតាមប្រដាប់ភេទ និងប្រឡាក់ខោ ភ្លាមៗនោះ គាត់បានទូរស័ព្ទទៅប្រាប់ម្ដាយរបស់គេឲ្យមកមើល ព្រោះគាត់អត់ដឹងអីទេ ។

នៅពេលសមត្ថកិច្ចសួរនាំស្រ្តីជាអ្នកមើលកូនរងគ្រោះចប់ហើយ ក៏បានទៅនាំខ្លួនបុរសជាប្តីមកសួរនាំបន្តទៀត៕

RELATED ARTICLES