កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើទំព័រហ្វេសប៊ុកឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមខៀវ កាញារីទ្ធ បានបង្ហោះសារថា “តាំងពីតូចដល់អាយុនេះ ដឹងថាមានរបស់ណឹង តែមិនដែលឃើញ និងមិនដែលបានភ្លក់ ទើបតែថ្ងៃនេះទិញបាននៅចំការស្វាយចន្ទី ស្គន់ ។ ដល់យកមកសាក គឺមិនចាញ់ស្ករប្រេងខ្យល់ប្រេនប្រេនប៉ុន្មានទេ ដំណាប់សំបកក្រូចថ្លុង”។
តាមរយៈការបង្ហោះសារនេះផងដែរ ឯកឧត្តមក៏បាន Comment ប្រាប់ពីតម្លៃដំណាប់សំបកក្រូចថ្លុង ថា ក្នុង១គីឡូ មានតម្លៃ២មុឺនរៀល ផងដែរ៕