Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិតើក្រុមរដ្ឋអុីស្លាម ​មានប្រភព ដើមមកពីណា?

តើក្រុមរដ្ឋអុីស្លាម ​មានប្រភព ដើមមកពីណា?

យល់ដឹង៖ ក្រុមជីហាតអុីស្លាមដែល បច្ចុប្បន្នគេស្គាល់ថា ជារដ្ឋអុីស្លាម មានប្រភពដើម របស់ខ្លួននៅ ក្នុងឫសគល់ នៃពួកធ្វើ សង្គ្រាម សាសនា (អុីស្លាម vs គ្រិស្ត) ជីហាតសាន់នី ដែលត្រូវបាន លើកតម្កើង ដោយលោក អូសាម៉ា ប៊ីឡាដិននិង ក្រុមអាល់កៃដា។ អ្វីដែលបច្ចុប្បន្នគេហៅថា រដ្ឋអុីស្លាមគឺមាន ឈ្មោះជាច្រើនទៅ តាមការវិវត្តឡើង ពីការបាញ់ប្រហារ ជាបន្តបន្ទាប់របស់ ក្រុមអាល់កៃដា ដែលប្រែក្លាយ ជាការប្រយុទ្ធ នៅភាគកណ្តាល នៃតំបន់មជ្ឈិម បច្ចុប្បន្ន។

ក្នុងឆ្នាំ១៩៨៩ពួក សកម្មប្រយុទ្ធអុីស្លាម ដែលមានកំណើត ពី ជនជាតិហ្ស៊កដានី គេស្គាល់ ថាជាក្រុម Abu Musab al-Zarqawi បានធ្វើដូច គ្នានឹងក្រុម សកម្មប្រយុទ្ធជីហាត ដទៃទៀតដែរ ដោយធ្វើដំណើរ ទៅកាន់ប្រទេស អាហ្វហ្គានីស្ថាន ក្នុងគោលបំណង វាយប្រហារប្រឆាំង និងការកាន់កាប់ របស់ សហភាពសូវៀត។

ការមកដល់មិនទាន់ ពេលនៅក្នុងការចូលរួម ប្រយុទ្ធ(សហភាពសូវៀតបានដកទ័ព ពីសង្គ្រាមនោះក្នុងឆ្នាំ១៩៨៩) ក្រុម Zarqawi ជំនួសដោយការ ជួយយកអាសា លោក អូសាមា ប៊ីឡាដិន ដែលជាអ្នកកេណ្ឌ កម្លាំងនិងផ្គត់ផ្គង់ដល់ ពួកជីហាតពី សំណាក់បណ្តាប្រជាជាតិអារ៉ាប់ ជាច្រើនដែលបាន ធ្វើដំណើរ ទៅកាន់ អាហ្វហ្គានីស្ថាន ដើម្បីវាយសូវៀត។

ក្នុងពេលដ៏ខ្លីបន្ទាប់ពី ជំនួបរវាង លោក ប៊ីឡាដិន ក្រុម Zarqawi បានវិលត្រឡប់ ទៅកាន់ស៊ូដង់ វិញនៅដើម ទសវត្សរ៍ឆ្នាំ១៩៩០ ហើយបានបង្កើតឡើង នូវក្រុមសកម្មប្រយុទ្ធក្នុង ស្រុកមួយដែលគេ ហៅថាJund al-Sham (ទាហានរបស់ក្រុម អាល់សាំ)ក្នុងឆ្នាំ១៩៩១។ពាក្យសាំ(Sham ) ជាភាសាអារ៉ាប់ គឺសំដៅលើតំបន់ ហ៊ុំព័ទ្ធជុំវិញប្រទេស សុីរី ស៊ូដង់ លីបង់ និងប៉ាឡេស្ទីន/អុីស្រាអែល សម័យទំនើប។

ការចាប់ឃាត់ខ្លួន ក្នុងឆ្នាំ១៩៩២ ចំពោះសកម្មភាព នានារបស់ក្រុមសកម្មប្រយុទ្ធ ដែលពាក់ព័ន្ធនឹង សព្វាវុធនិងការ បំផ្ទុះនានា ក្រុម Zarqawi ត្រូវបានដោះលែងពីពន្ធនាគារ ស៊ូដង់ក្នុងឆ្នាំ១៩៩៩។

(នៅមានត)

 

RELATED ARTICLES