អាមេរិក៖ លោក ដូ ណាល់ត្រាំ បានសន្យាពេលក្លាយជាប្រធានាធិបតីនឹងប្រឈមមុខនឹងការគំរាម កំហែងពហុភាគីនៃពួកឧទ្ទាមមក លើសហរដ្ឋអាមេរិក ដែលការថ្លែង បែបនេះធ្វើឡើង ខណៈពេល ដែលលោក ត្រូវបាន គេទទួលស្គាល់ជាបេក្ខជនមកពីបក្សសាធារណរដ្ឋ។
លោកបានលើក ឡើងនៅទីក្រុង Cleveland ថាឧក្រិដ្ឋកម្មនិង ការគំរាមកំហែងដែល បច្ចុប្បន្នធ្វើឲ្យប្រជាជាតិ របស់ យើងសៅហ្មងនឹងត្រូវបញ្ចប់ ក្នុងពេលឆាប់ៗនេះ។
នៅក្នុងការផាត់ពណ៌ រូបភាពមួយឲ្យរំលេច នូវភាពសុខដុមរមនា នៃរដ្ឋទាំងឡាយ របស់ប្រទេស តំណែងប្រធានាធិបតី របស់លោកនឹង បម្រើជូនក្នុងការដាក់ យុគសម័យថ្មីមួយ និងប្រជាពលរដ្ឋសាមញ្ញ ជាអាទិភាព។ ការថ្លែងរបស់ លោកបានធ្វើឡើង មួយថ្ងៃបន្ទាប់ពី សមាជិកព្រឹទ្ធសភា លោក Ted Cruz មិនគាំទ្ររូបលោក។
ចំណែកមេដឹកនាំ ជាន់ខ្ពស់ដទៃទៀត មកពីបក្សសាធារណ ដូចជាអតីត ប្រធានាធិបតី George HW Bush និងលោក George W Bush បានរក្សាគោល ជំហរងាកចេញ ពីសនិ្នបាតនោះ ដោយតវ៉ាចំពោះ ការជ្រើសរើសបេក្ខភាពម្នាក់ នេះដែលពួកគេ ជំទាស់យ៉ាងខ្លាំង។
ប៉ុន្តែលោក ត្រាំ ដែលជាអ្នក ជំនួញនៅញូវយ៉ក ម្នាក់ផងនោះមាន ក្តីរំពឹងថាសុន្ទរកថា របស់លោក នឹងបន្ថយឬធ្វើឲ្យធូរស្រាល នូវភាពតានតឹង ទាំងនេះក៏ដូចជាការ បង្រួបបង្រួមបក្សជាដើម។
គួរបញ្ជាក់ថាតាម សេចក្តីថ្លែង ការណ៍ក្នុងរយៈ ពេលជាងមួយម៉ោង លោកបានបញ្ជាក់ថា សន្តិសុខរបស់ ប្រទេសគឺស្ថិតក្រោមការគំរាមកំហែង ពីរ៉ាឌីកាល់រដ្ឋអ៊ីស្លាម ការធ្វើអន្តោប្រវេសន៍និងជំនួញដោយ ពុំមានឯកសារ ត្រឹមត្រូវដែលធ្វើឲ្យកម្មក រជនជាតិអាមេរិក ខកបំណង។