តួកគី៖ លោកប្រធានាធិបតី Recep Tayyip Erdogan បានថ្លែងកាល ពីថ្ងៃព្រហស្បត្តិ៍ថា យោធាតួកគីនឹងត្រូវបាន កែប្រែរចនាសម្ព័ន្ធថ្មីឡើងវិញក្នុងពេលដ៏ខ្លីបន្ទាប់ពីមានការ ប៉នប៉ងធ្វើរដ្ឋប្រហារ មួយកាល ពីពេល ថ្មីៗនេះ។
លោកបានថ្លែង នៅក្នុងកិច្ចសម្ភាសន៍ មួយលើកញ្ចក់ ទូរទស្សន៍ក្នុងទីក្រុងអង់ការ៉ា ថាកងទ័ពនឹងបូជាឈាមស្រស់។
លោកថែមទាំងបាន គូសបញ្ជាក់ពីចំណុចសំខាន់ នៃចំណុចខ្សោយនិង ការបរាជ័យក្នុងការប្រមូលទិន្នន័យស៊ើបអង្កេតសម្ងាត់ របស់ពួកគេ អំពីការប៉នប៉ង ធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃ១៥កក្កដា កន្លងមកនេះ។ លោកបាន លើកឡើងថា មិនចាំបាច់លាក់ បំបាំងឬបដិសេធអ្វីឡើយ។ ខ្ញុំប្រាប់រឿងទាំងនេះដល់អនុរដ្ឋមន្ត្រីទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ជាតិរួចរាល់ហើយ។
លោកបន្តថាកងទ័ពគួរ តែយកមេរៀនដ៏លំបាកមួយ ពីឧប្បត្តិហេតុនេះ។ការប៉នប៉ងរដ្ឋប្រហា រថ្មីមួយគឺអាចកើត មានឡើង ប៉ុន្តែមិនងាយ ស្រួលឡើយ។ បច្ចុប្បន្នយើង បង្កើនការប្រុងប្រយ័ត្នកាន់ តែខ្ពស់ថែមទៀត។
តាមតួលេខបង្ហាញថា មានមនុស្សចំនួន១០.៤០០នាក់ត្រូវបាន ឃាត់ខ្លួននិងឃុំឃាំង ហើយ៤.០៦០នាក់ក្នុងចំណោមពួកគេត្រូវបាន ចាប់ខ្លួននិងបង្ក្រាបផងដែរ។ ជាងនេះទៅទៀតក្នុង នោះមាន១០០នាក់មានឋានៈជាឧត្តមសេនីយ៍។ លោក Erdogan បានថ្លែងថារដ្ឋាភិបាល នឹងដាក់ប្រទេស ក្នុងស្ថានការណ៍ អាសន្ន៣ខែថែមទៀត ប្រសិន ជាចាំបាច់។