Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិរុស្សីុពង្រាយ​ជំរំចល័ត នៅសមរភូមិ សម្រាប់ទាហាន​២.៥០០នាក់​

រុស្សីុពង្រាយ​ជំរំចល័ត នៅសមរភូមិ សម្រាប់ទាហាន​២.៥០០នាក់​

រុស្សីុ៖ ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ នៅថ្ងៃសុក្រនេះថារដ្ឋាភិបាល ក្រុងមូស្គូបានដាក់ ពង្រាយជំរំចល័តពហុមុខងារនៅសមរភូមិ សម្រាប់កងទ័ពចំនួន២.៥០០នាក់ក្នុងតំបន់ Trans-Baikal សមរភូមិ Far East ។

តាមការស្រង់សម្តីពីលោកវរសេនីយ៍ Alexander Gordeev  ដែលជាមេបញ្ជាការ យោធា Eastern Military District ឲ្យដឹងថា គឺមានសម្ភារៈពិសេស និងអាចចល័តបាន ចំនួន១២០ឈុតដែល ពាក់ព័ន្ធនិងការផ្គង់ផ្គង់ ដល់ជំរំកងទ័ពត្រូវបានបញ្ជូនមកតំបន់នេះ។

លើសពីនេះក៏មានទីតាំងសម្រាប់ ស្តុកទុកសម្ភារៈផ្សេងៗ ដូចជាអាវុធយុទ្ធភ័ណ្ឌ ប្រេងឥន្ធនៈ និងប្រេងរំអិលក៏ដូចជាហិបដាក់ អាហារដែលអាចចល័ត បានលើសមរភូមិទៀតផង។

គួរបញ្ជាក់ថា Eastern Military District គឺជាទីបញ្ជាការ យុទ្ធសាស្ត្រប្រតិបត្តិការ យោធាមួយ ក្នុងចំណោម បញ្ជាការសំខាន់ បួនរបស់រុស្សីុ។

 

RELATED ARTICLES