អាល្លឺម៉ង់៖ ប៉ូលិសក្រុង មុននិកកាល ឲ្យដឹងនៅព្រឹក ថ្ងៃសៅរ៍នេះថា មានមនុស្សចំនួន៩ នាក់ត្រូវបានបាញ់ សម្លាប់ និង១៦នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បាញ់ប្រហារមួយក្នុងទីក្រុងមុននិក ភាគខាងត្បូង ប្រទេស អាល្លឺម៉ង់ កាលពីល្ងាចថ្ងៃសុក្រមុន នឹងខ្មាន់ កាំភ្លើងសម្រេច ចិត្តបាញ់ សម្លាប់ខ្លួនឯង។
មេប៉ូលិសក្រុង លោក Hubertus Andrae បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន មួយថា ខ្មាន់កាំភ្លើង យើងបាន ស្គាល់អត្តសញ្ញាណ ហើយគឺជាជនជាតិ អាល្លឺម៉ង់និងអ៊ីរ៉ង់ (ឬមានសញ្ជាតិពីរ) ដែលមាន អាយុ១៨ឆ្នាំ ជាអ្នករស់ នៅ ក្នុងទីក្រុងមុននិក អស់ រយៈពេល ជាងពីរឆ្នាំ មកហើយ។
លោក Hubertus Andrae
លោកបានថ្លែងថា ក្នុងចំណោមអ្នករង របួសមានបីនាក់មាន សភាពធ្ងន់ធ្ងរ ហើយក៏មានកុមារ មួយចំនួន រងរបួស ផងដែរក្នុង ហេតុការណ៍នេះ។ ខ្មាន់កាំភ្លើង ទំនងជាធ្វើសកម្មភាព តែម្នាក់ឯងប៉ុណ្ណោះ។ បច្ចុប្បន្នពុំមាន ភស្តុតាង បង្ហាញពីខ្មាន់កាំភ្លើង ដទៃឡើយ។
លោកបានបញ្ជាក់ បន្ថែមថានៅ ក្នុងព្រឹត្តិការណ៍គេ មិនទាន់ដឹងថា មានជនជាតិអាស៊ី ណាម្នាក់ស្ថិតក្នុង ចំណោមជនរងគ្រោះ ទាំងនោះឡើយ។
លោកស្នងការប៉ូលិស ក្រុងបានឲ្យដឹងទៀតថា កម្លាំងប៉ូលិសនិងកម្លាំង ពិសេសសរុបចំនួន ២៣០០នាក់ ត្រូវបានដាក់ពង្រាយ នៅក្នុងពេល មានសកម្មភាព នោះឬ ក្រោយពីការវាយ ប្រហារកើតឡើង ដែលរាប់ បញ្ចូលកម្លាំង ពីរដ្ឋសហព័ន្ធជិត ខាងនៃក្រុងនោះ ក៏ដូចជាកម្លាំងមក ពីអូទ្រីសជាដើម។
ទោះជាយ៉ាងណា សេវាដឹកជញ្ជូនសាធារណៈ ក្នុងទីក្រុងនេះត្រូវ បានផ្អាកដំណើរការ ជាបណ្តោះ អាសន្នបន្ទាប់ ពីមានការវាយ ប្រហារកើតឡើង កាលពីល្ងាច ថ្ងៃសុក្រនេះ ប៉ុន្តែក្រោយ មកស្ថានការណ៍ត្រូវ កែសម្រួល ឡើងវិញ។