Friday, March 29, 2024
Homeកីឡាអន្ដរជាតិលោ​ក​ Sam Allardyce ប្តេជ្ញា​ដឹកនាំក្រុមជម្រើស ជាតិអង់គ្លេស ​

លោ​ក​ Sam Allardyce ប្តេជ្ញា​ដឹកនាំក្រុមជម្រើស ជាតិអង់គ្លេស ​

កាលពីថ្ងៃសៅរ៍ទី ២៣ កក្កដា ២០១៦ នេះ លោក Sam Allardyce ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA (សមាគមបាល់ទាត់អង់គ្លេស) ប្រកាសតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ជាផ្លូវការហើយ។ គ្រូបង្វឹកវ័យ៦១ឆ្នាំ រូបនេះបានយល់ព្រមចុះកុងត្រា ដំណាក់កាលដំបូង រយៈពេល២ឆ្នាំ ជាមួយនឹងប្រាក់ឈ្នួល ជាង ៤លានដុល្លារ ក្នុងមួយឆ្នាំ បន្ទាប់ពីយល់ព្រមសងជំងឺចិត្ត ឲ្យក្លឹបSunderland ។ លោកSam Allardyce នឹងចូលមកស្នងតំណែងលោក Roy Hodgson ដែលបានលាលែងចេញពីកៅអីគ្រូបង្វឹក ក្រុមជម្រើសជាតិ ក្រោយពីដឹកនាំក្រុមខ្លាំងមួយនេះ ធ្លាក់ត្រឹមវគ្គ១៦ក្រុម ក្រោមថ្វីជើងក្រុមក្មេងខ្ចី អ៊ីស្លង់នៅ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់យូរ៉ូ២០១៦ នៅប្រទេសបារាំង។ អង់គ្លេស ត្រៀមយុទ្ធនាការប្រកួតជម្រុះបាល់ទាត់ពិភពលោក។ លោក Martin Glenn ប្រធានសមាគមបាល់ទាត់អង់គ្លេសបានប្រាប់អ្នកកាសែតថា៖ លោក Sam Allardyce សក្តិសមបំផុតសម្រាប់តំណែងនេះ ។លោកមានទេពកោសល្យនិងវិធីសាស្រ្តល្អៗជាច្រើនដើម្បីជួយស្រោចស្រង់ក្រុមអង់គ្លេសបាន’’។

2

ក្រោយពិធីប្រកាសតែងតាំង លោក Sam Allardyce បានថ្លែងថា៖’’នេះគឺជាការងារ ដែលខ្ញុំចង់បាន ហើយវាជាការងារដែលល្អបំផុត ក្នុងវិស័យបាល់ទាត់អង់គ្លេស’’។ លោកបានបន្តទៀតថា៖’’ ខ្ញុំនឹងដឹកនាំក្រុមអង់គ្លេស ឲ្យដើរលើកំណាត់ផ្លូវ ដ៏ត្រូវមួយ ដើម្បីអ្នកគាំទ្រនិង ប្រទេសជាតិរបស់ខ្ញុំ។

3

ដោយ៖ ហេង ដេត

 

 

 

 

RELATED ARTICLES