Saturday, December 21, 2024
Homeព័ត៌មានជាតិក្រមុំ​ឈ្លោះ​ជាមួយ​សង្សា​រតាម​ទូរស័ព្ទ​ លេប​ថ្នាំ​សម្លាប់​ខ្លួន​

ក្រមុំ​ឈ្លោះ​ជាមួយ​សង្សា​រតាម​ទូរស័ព្ទ​ លេប​ថ្នាំ​សម្លាប់​ខ្លួន​

ខេត្តរតនគិរី ៖ នារីក្រមុំម្នាក់ បានទូរស័ព្ទ ឈ្លោះប្រកែកគ្នាតឹងសរសៃកជាមួយបុរសជាសង្សារ លុះនិយាយទូរស័ព្ទ រួចក៏សម្រេចចិត្ត យកថ្នាំងងុយដេកជាង២០គ្រាប់ មកលេប ប៉ងសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិ កំពង់ចាម ឃុំបាក់កាឡាន់ ស្រុកវ៉ឺនសៃ។

នារីគំនិតខ្លីដែលឈ្លោះប្រកែកជាមួយ ប្រុសស្នេហ៍រួច លេបថ្នាំសម្លាប់ខ្លួននោះ មាន ឈ្មោះនួន សម្ផស្ស ហៅដា អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិក្រាំងថ្កូវ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

តាមប្រភពពីកន្លែងកើតហេតុ  បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបាន ធ្វើដំណើរចេញពីស្រុកកំណើតឯខេត្តកំពត មក លេងផ្ទះមិត្តភក្តិម្នាក់ឈ្មោះកេះ សឿ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ។ លុះក្រោយមក នារីរងគ្រោះ បានទូរស័ព្ទទៅបុរសជាប្រុសស្នេហ៍ បស់នាង ហើយក៏កើតមានទំនាស់ពាក្យសម្តី ជាមួយគ្នាយ៉ាងខ្លាំង ស្រាប់តែក្រោយពេល ឈ្លោះជាមួយសង្សារតាមទូរស័ព្ទរួច នារីរងគ្រោះ ក៏ចូលទៅសំងំក្នុងបន្ទប់នៃផ្ទះមិត្តភក្តិ រួចយកថ្នាំងងុយដេកជាង២០គ្រាប់ មកលេប សម្លាប់ខ្លួនតែម្តង តែសំណាងល្អត្រូវមិត្តភក្តិ ប្រទះឃើញ ក៏ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ សង្គ្រោះជីវិតបានទាន់ពេលវេលា។

ព័ត៌មានលម្អិតមានចុះក្នុងទំព័រកាសែត នគរធំ

ដោយ៖ ជីវ៉ា

RELATED ARTICLES