Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិចាប់ខ្លួនជនជាតិ អាមេរិកាំង៣នាក់ ដែលប៉នប៉ង ចូលរួមជាមួយអាយសុីស

ចាប់ខ្លួនជនជាតិ អាមេរិកាំង៣នាក់ ដែលប៉នប៉ង ចូលរួមជាមួយអាយសុីស

អាមេរិក៖ បណ្តាញព័ត៌មាន ក្នុងស្រុកបាន រាយការណ៍ថា មនុស្ស៣នាក់នៅរដ្ឋ Florida សហរដ្ឋអាមេរិកត្រូវបានចាប់ខ្លួន ដោយមានការចោទ ប្រកាន់ពីបទរួមគំនិតក្បត់នៅ ក្នុងការចូលរួម ជាមួយក្រុម ភេរវកម្ម រដ្ឋអុីស្លាម។

យោងតាមបណ្តឹង នៅតុលាការសហព័ន្ធឲ្យ ដឹងថាអ្នកទាំងបី នាក់នោះ មានលំនៅឋាន នៅទីក្រុង Palm Beach ត្រូវបានចោទ ប្រកាន់ពីបទ រួមគំនិតក្បត់នៅក្នុងការ ផ្តល់ការគាំទ្រនូវសម្ភារៈ និងធនធានផ្សេងៗ ដល់ក្រុម រដ្ឋអុីស្លាម។

របាយការណ៍ បង្ហាញថា អ្នកទាំងបី តែងតែជួបជុំគ្នា ជាញឹកញាប់កាល ពីឆ្នាំទៅដើម្បី ឲ្យដំណឹងឬ រាយការណ៍ ព័ត៌មានពីការិយាល័យ ស៊ើបអង្កេត នៃសហព័ន្ធអំពី ផែនការណ៍ ធ្វើដំណើរទៅកាន់ ប្រទេសស៊ីរី ដើម្បី ចូលរួម ជាមួយ ក្រុមរដ្ឋអុីស្លាម។

តាមដែលគេដឹង មកថាពួកគេបាន បង្កើនការវាយប្រហារ ភេរវកម្មនៅសហរដ្ឋអាមេរិក និងគ្រប់ទីកន្លែង ទាំងអស់ ដែលរួមមានទីតាំង ជាច្រើនក្នុងរដ្ឋ Orlando , Florida , San Bernardino និង រដ្ឋ California ។

ទោះជាយ៉ាងណាជន សង្ស័យទាំងបី អ្នកនោះបានពិភាក្សាពីការវាយ ប្រហារកន្លែងស្នាក់នៅ របស់កម្លាំងយោធារបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋក្បែរ ខាង របស់ពួកគេ និងពិចារណាវាយ កំទេចសេតវិមាន ប្រធានាធិបតី ទៀតផង។

 

 

RELATED ARTICLES