Sunday, September 8, 2024
Homeព័ត៌មានជាតិដោយ​សារ​តែ​លុយ​១​ពាន់​រៀល​ វាយ​គ្នា​បែក​ក្បាល​ !​

ដោយ​សារ​តែ​លុយ​១​ពាន់​រៀល​ វាយ​គ្នា​បែក​ក្បាល​ !​

ភ្នំពេញ៖ ទំនាស់រឿងថ្លៃចំណតចតរថយន្ត១០០០រៀល ត្រូវសន្តិសុខផ្សាររតនាផ្លាហ្សាវាយអ្នកបើករថយន្តបែកក្បាលម្នាក់ បង្កការភ្ញាក់ផ្អើល កាលពីម៉ោង៤និង១០នាទីល្ងាច នៅមុខផ្សារតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

អ្នកបែកក្បាលមានឈ្មោះឡុង តារ៉ា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ២២ ផ្លូវ១១១ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ សន្តិសុខបង្ករបួសមានឈ្មោះជាន់ ប៊ុណា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់ផ្ទះលេខ៥៦៦ ផ្លូវវ៉េងស្រេងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពពីបុរសរងរបួសបានឱ្យដឹងថាមុនកើតហេតុគាត់បានបើករថយន្តមួយគ្រឿងម៉ាកម៉ែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2D-4869 ដោយមានអ្នករួមដំណើរជាមួយស្រី៣នាក់ក្នុងនោះមានក្មេង២នាក់ផង បានបើករថយន្តគោលបំណងចូលផ្សាររតនាផ្លាហ្សា ពេលដែលបើករថយន្តចូលទៅក្នុងផ្សារដោយសន្តិសុខកឹបសំបុត្រផ្ញើររថយន្តរួចហើយ គាត់បើក រថយន្តចូលចំណតក៏បានប្តូរចិត្តចង់ទៅផ្សារផ្សេងវិញ ក៏បានថយរថយន្តគោលបំណងចេញវិញក៍ត្រូវបានភាគីខាងសន្តិសុខមកឃាត់រថយន្តហើយបានមកទាមទារលុយថ្លៃចំណត ចំនួន១០០០រៀល តែពេលនោះគាត់បានប្រាប់ថាមិនទាន់ចុះពីលើរថយន្តដូចនេះមិនចាំបាច់យកលុយទេ បែរជាសន្តិសុខមិនព្រមដឹងតែទារលុយ១០០០រៀល ទើបបង្កឲ្យមាន ទំនាស់ឈ្លោះប្រកែកគ្នាត្រូវសន្តិសុខហៅគ្នីគ្នាមកដល់យលវិទ្យុទាក់ទងវាយទៅលើជនរង គ្រោះបែកវាយក្បាលគាត់បណ្តាលអោយបែកឈាមតែម្តង ។

gfdhhfdg
ជនរងគ្រោះ ដែលត្រូវសន្ដិសុខវាយបែកក្បាល

តាមសំដីឈ្មោះចក់ ជឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជាសន្តិសុខ នៅគោលដៅខាងលើបានប្រាប់ថាមុនកើតហេតុឃើញបុរសខាងលើបើករថយន្តមកចូលចំណងបង់លុយតែក្រោយមកគាត់បានបើកចេញវិញហើយមិនព្រមបង់លុយចំណតផ្សារទើបមានទំនាស់គ្នានិងឈានប្រើហឹង្សាក៍ដោយសារបុរសជាអ្នកបើករថយន្តមករករឿងពួកគាត់មុនដែលទើបប្រើសិទ្ធការពារខ្លួនប៉ុណ្ណោះ ។

ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះបានសំដែងការសោកស្តាយដែលឃើញទង្វើររបស់សន្តិសុខប្រើអំពើរហឹង្សាទៅលើភ្ញៀវដែលជាអតិជនបែបនេះហើយគាត់ក៍មិនមែនក្មេងឯណាមានវ័យទៅដល់៥១ឆ្នាំទៅហើយមិនគួរដល់ថ្នាក់ប្រើដៃជើងបែបនេះទេ ។

ករណីខាងលើនេះក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍និងបានហៅភាគីសងខាងមកកាន់ប៉ុស្តិ៍ទឹកថ្លាដើម្បីសាកសួរនិងបានធ្វើការសម្របសំរួលគ្នាបញ្ចប់រឿងនៅប៉ុស្តិ៍តែម្តង ៕

 

RELATED ARTICLES