អគ្គិភ័យ​ឆេះ​ផ្ទះ​មួយ​កន្លែង ​នៅ​សង្កាត់​ទន្លេ​បាសាក់​ !​

fdgghhgddsf

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង នៅជាប់ហាង បាសាក់ កាត់សក់ បង្កឲ្យបុគ្គលិករត់ចេញជាន់ជើងគ្នា នៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្ទះលេខ៦៣ ផ្លូវលេខសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

fgfdgdfssd
អគ្គិភ័យកំពុងឆាបឆេះ

ក្នុងការជួយអន្តរាគមន៍សង្គ្រោះអគ្គិភ័យខាងលើនេះ គេសង្កេតឃើញនគរបាលពន្លត់អគ្គិភ័យបានចេញរថយន្ដ៥គ្រឿង ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ តែ២គ្រឿង អាចគ្រប់គ្រងស្ថានការណ៍បាន ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មានលោកយាយម្នាក់ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍សង្គ្រោះបានទាន់ពេលផងដែរ ដោយលោកយាយនៅក្នុងផ្ទះម្នាក់ឯង ។

sdfdsgfg
ក្រុមសង្រ្គោះ កំពុងចូលទៅបាញ់ទឹកពន្លត់

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង បង្កជាអណ្តាតភ្លើងឆេះបែបនេះតែម្តង ។

រហូតមកដល់ម៉ោង១០និង៣៩នាទីព្រឹកថ្ងៃដដែល ទើបបាញ់ពន្លត់ភ្លើងទាំងស្រុង តែមិនបណ្ដាលឲ្យមនុស្សណារងរបួសនោះទេ ប៉ុន្តែបានបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួនធំ ៕

គួន ចំរើន

ghgffdfsd
រថយន្ដពន្លត់អគ្គិភ័យ ត្រៀមសម្រាប់ជួយបាញ់ពន្លត់