Thursday, March 28, 2024
Homeបច្ចេកវិទ្យាHonda CBR1000RR Fireblade ឆ្នាំ២០១៧​ប្រកួត​ប្រជែង​ Kawasaki H2

Honda CBR1000RR Fireblade ឆ្នាំ២០១៧​ប្រកួត​ប្រជែង​ Kawasaki H2

គំរូ sportbike ១.០០០សេស បង្កើនកម្លាំង បន្ថយទម្ងន់ និងបំពាក់កញ្ចប់ឧបករណ៍អេឡិចត្រូនិកថ្មី ។

Honda ឧទ្ទេសនាមស៊េរីថ្មី CBR 1000RR Fireblade បង្កើនកម្លាំង លើកកម្ពស់ផ្នែកទន់អេឡិចត្រូនិក ថ្មីជួយឲ្យល្អប្រសើរជាងសម្រាប់អ្នកបើកបរ ប្រព័ន្ធបូម Ohlins ថ្មី និងពិសេស គឺបន្ថយទម្ងន់ ។

ក្រុមហ៊ុនម៉ូតូជប៉ុនបានឲ្យដឹងថា CBR1000RR Fireblade បង្កើនកម្លាំងពី ១៧៨សេះ ឡើងដល់ ១៨៥សេះ ដើម្បីប្រកួតប្រជែង ជាមួយគូប្រជែងរួមជំពូកមានកម្លាំង ២០០សេះ ។ បើប្រៀបធៀបជាមួយស៊េរីសព្វថ្ងៃនេះ CBR1000RR Fireblade ឆ្នាំ២០១៧ បន្ថយទម្ងន់ ៨គីឡូក្រាម ។ ទន្ទឹមនឹងនោះ Honda រចនាឡើងវិញនូវប្រអប់ខ្យល់ និងបំពាក់ប្រព័ន្ធ Ram-Air ។

Honda ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិករបស់ Bosch ។ ប្រព័ន្ធហ្វ្រាំង ABS មានទម្ងន់ ១០គីឡូក្រាម នឹងជំនួសដោយប្រព័ន្ធហ្វ្រាំងរបស់ Bosch ស្រាលជាង ៣,៥គីឡូក្រាម ដាក់បញ្ចូលប្រព័ន្ធត្រួតពិនិត្យ កម្រិតច្បាមផ្លូវ ប្រឆាំងរអិល ។ ស៊េរីលើកកម្ពស់ ក៏បំពាក់ប្រព័ន្ធបំពង់ស៊ីម៉ាំងថ្មី សម្រេចស្តង់ដារការបញ្ចេញផ្សែង Euro 4 និងប្រព័ន្ធបូម Ohlins ដូចនៅលើ Ducati 1299 Panigale S ដែរ ។

តាមផែនការ Honda CBR 1000RR Fireblade ឆ្នាំ២០១៧ នឹងចេញលក់ចាប់ពីចុងឆ្នាំ២០១៦នេះ តទៅ ៕

ដោយ៖ តូច រំលឹក

 

RELATED ARTICLES