Wednesday, December 4, 2024
Homeបច្ចេកវិទ្យាGalaxy Note 7 នឹង​មាន​ថ្ម​ 3.500 mAh

Galaxy Note 7 នឹង​មាន​ថ្ម​ 3.500 mAh

ព័ត៌មានអំពីការកំណត់រចនាសម្ព័ន្ធ phablet លំដាប់ខ្ពស់ថ្មីរបស់ Samsung បានលេចធ្លាយតាមរយ:ក្រុមហ៊ុនបណ្តាញប្រទេសកូរ៉េមួយ ។

ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា Galaxy Note 7 នឹងមានថ្មមានថាមពល 3.600 mAh ឬ 4.000 mAh ។ ក៏ប៉ុន្តែតាមព័ត៌មានពីក្រុមហ៊ុនបណ្តាញ SK Telecom ថ្មនៅលើផលិតផលនេះ សម្រេចត្រឹមតែ 3.500 mAh ប៉ុណ្ណោះ ច្រើនជាង 500 mAh បើប្រៀបធៀបជាមួយ Galaxy Note 5 ។

ទំហំលម្អិតរបស់ Galaxy Note 7 ក៏ត្រូវបានទម្លាយដែរ ជាមួយ «ទំហំទាំងបី» 73,9 x 153,5 x 7,9 មិល្លីម៉ែត្រ ទម្ងន់ ១៦៩ក្រាម ។ ប្រសិនបើពិតនោះ ទូរស័ព្ទចល័តថ្មីរបស់ Samsung នឹងក្រាស់ជាង ០,៣មិល្លីម៉ែត្រ បើប្រៀបធៀបជាមួយម៉ូដែលសព្វថ្ងៃនេះ ហើយវាក៏សមរម្យដែរ ពេលថ្មថ្មីមានថាមពលខ្ពស់ជាង ។

ក៏តាមប្រភពព័ត៌មានខាងលើ Galaxy Note 7 បានបំពាក់អេក្រង់ Super Amoled មាន Resolution QHD ។ ទូរស័ព្ទបង្ហាញជាមួយកូដ SM-N930S ស៊េរីអង្គចងចាំខាងក្នុង 64 BG ។ មានពាក្យចចាមអារ៉ាមចាត់ទុកថា Samsung នឹងបោះបង់ចោលម៉ូដែល 32 GB ហេតុនេះ Galaxy Note 7 នឹងមានសមត្ថភាពទាបបំផុតចាប់ពី 64 GB ។

លក្ខណ:ពិសេសដែលត្រូវបានរង់ចាំនៅលើ phablet ថ្មីរបស់ក្រុមហ៊ុនផលិតកូរ៉េ គឺការបើកសោដោយស្វ័យប្រវត្តិ (retina) ប៊ិក S-Pen ជំនាន់បន្ត នាំមកនូវបទពិសោធន៍ច្រើនជាង ។ Galaxy Note 7 អាចត្រូវបានបំពាក់ប្រព័ន្ធដំណើរការ Snapdragon 821 ថ្មីបំផុតរបស់ Qualcomm ផ្គួបជាមួយ រ៉េម 4 GB ។

តាមគម្រោង Samsung មានពិធីប្រកាស Galaxy Note 7 នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ខាងមុខ ។ ទូរស័ព្ទនឹងរួមមាន៣ពណ៌ គឺខៀវ ប្រាក់ និងពណ៌មាស ៕

ដោយ៖ តូច រំលឹក

 

RELATED ARTICLES