Wednesday, November 27, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ មិនហ៊ានបណ្តើេរប្រពន្ធក្បែរឆាក ដូចព្រាប សុវត្ថិ

ឆាយ វីរៈយុទ្ធ មិនហ៊ានបណ្តើេរប្រពន្ធក្បែរឆាក ដូចព្រាប សុវត្ថិ

តារាចម្រៀងឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ក្លាយទៅជាអ្នកមានទ្រព្យស្តុកស្តម្ភយ៉ាងរហ័ស បន្ទាប់ពីក្លាយទៅជាកូនប្រសាលោកសេដ្ឋីក្រុងកំពង់ចាម ហាក់ សែ ហើយលោកឆោម ដែលជាថៅកែអង្ករនោះ នៅបន្តការច្រៀងរាំដដែល បើទោះជាមានប្រាក់ចាយមិនខ្វះក្តី។

មហាជនបានកត់សម្គាល់ថា លោកឆោម បានដើរផ្លូវខុសពីតារាចម្រៀងព្រាប សុវត្ថិ ដែលតែងយកប្រពន្ធទៅជួយលើកទឹកចិត្តដល់ឆាកតន្ត្រីជានិច្ច តែតារាចម្រៀងសាន់ដេ រូបនេះ គឺមិនហ៊ាន បណ្តើរប្រពន្ធចូលក្បែរឆាកតន្ត្រីឡើយ ហេតុនេះហើយបានជាក្រមុំៗច្រឡំកំលោះ…។

លោកឆាយ វីរៈយុទ្ធ និងភរិយា

តាមរយៈការលេចមុខលើឆាកតន្ត្រី Barley Black កាលពីពេលថ្មីៗនេះ តារាចម្រៀងឆាយ វីរៈយុទ្ធ ដែលមានឈ្មោះដើមថា ឆាយ ចាន់ឆោម នោះ នៅតែធ្វើឱ្យក្រមុំជ្រួលជ្រើមដូចមុនដដែល ដោយសារតែសំឡេងក្រអួនក្រអៅមិនធម្មតានោះ ទោះជារូបគេមិនមែនជាកំលោះទៀតទេ គឺបានរៀបការប្រពន្ធជាមួយកូនសេដ្ឋីក្រុងកំពង់ចាម ហាក់ សែ គឺសែ ចាន់ឌី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ក្តី តែតារាចម្រៀងសាន់ដេរូបនេះ ហាក់មិនទាន់ចុះខ្សោយការគាំទ្រឡើយ។ ប៉ុន្តែអ្វីដែលចម្លែកនោះ គឺលោកឆោម មិនហ៊ានយកភរិយា ជាកូនអ្នកមាននោះ ចូលជិតឆាកដូចតារាចម្រៀងមួយចំនួនទៀតឡើយ ព្រោះតែខ្លាចពេលភរិយាឃើញស្រីៗចាប់ឱបថើប នាំឱ្យប្រពន្ធប្រចណ្ឌ។

ប្រភពបានឱ្យដឹងថា ឆាយ វីរៈយុទ្ធ ហាក់មានខ្នងកាន់តែក្រាស់នៅពេលក្លាយទៅជាកូនប្រសា អ្នកជំនួញល្បីឈ្មោះនោះមក ព្រោះរូបគេចង់ដាក់ទុនរកស៊ីអ្វីមួយក៏មិនមានបញ្ហារឿងលុយកាក់ដែរ ដោយសារមានធនាគារនៅពីខាងក្រោយចាំគាំទ្រ តែរឿងដែលលោកឆោម កាន់តែកក់ក្តៅខ្លាំងថែមទៀតនោះ គឺប្រពន្ធរបស់តារាចម្រៀងល្បីរូបនេះ គឺសែ ចាន់ឌី ដែលជាអ្នកនិពន្ធស្រាប់នោះ រឹតតែប្រឹងប្រែងនិពន្ធបទចម្រៀងទាំងយប់ទាំងថ្ងៃ សម្រាប់តារាចម្រៀងសាន់ដេរូបនេះ ផ្តាច់មុខតែម្តង ទើបធ្វើឱ្យតារារូបតូចសំឡេងធំរូបនេះ មិនភ័យរៀបការហើយធ្លាក់កូដនោះទេ គឺមានតែរំពឹងល្បីថែមទៀត។

ឆាយ វីរៈយុទ្ធ ត្រូវបានរំពឹងថា នឹងបុកមុខជំនួញបន្ថែមទៀត នាពេលខាងមុខនេះ បន្ទាប់ពីក្លាយទៅជាថៅកែអង្ករ ដែលបានដាក់ទុនជាង១០ម៉ឺនដុល្លារមក តែភរិយាលោកឆោម ធ្លាប់ប្រាប់ថា នៅតែឱ្យប្តីបន្តប្រឡូកសិល្បៈបានពេញទំហឹងដូចមុន ដោយវីរៈយុទ្ធ គ្មានគម្រោងទៅរកស៊ីចោលអាជីពចម្រៀងនោះឡើយ។

ឆាយ វីរៈយុទ្ធ ដែលល្បីថា មានប្រពន្ធកូន២ តែបានចែកផ្លូវគ្នាដោយសន្តិវិធីមុនរៀបការ ពេលនេះ រឿងស្នេហ៍អតីតកាលមិនបានរំខានសេចក្តីសុខរបស់គេ នាពេលបច្ចុប្បន្ននេះឡើយ ហើយភរិយាថ្មីតារាចម្រៀងរូបនេះថា នឹងឱ្យមានកូនទៅតាមធម្មជាតិ ទោះជាកូនប៉ុន្មាននាក់ក៏ដោយ។

មានការកត់សម្គាល់ដែរថា ការដែលឆាយ វីរៈយុទ្ធ មិនហ៊ានបណ្តើរប្រពន្ធកូនសេដ្ឋីចូលទៅក្បែរឆាកតន្ត្រី ធ្វើឱ្យអ្នកខ្លះថា តារាចម្រៀងរូបនេះ ចង់ឱ្យក្រមុំៗច្រឡំកំលោះនេះ ហាក់ផ្ទុយគ្នាស្រឡះទៅនឹងកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលលោកមិនត្រឹមតែមិនខ្លាចក្នុងការបណ្តើរប្រពន្ធជាចំហនោះឡើយ គឺលោកថែមទាំងយកកូនប្រុសទាំង៣ ឡើងរាំអមលើឆាកតន្ត្រីទៀតផង…៕

RELATED ARTICLES